ចិត្តសាស្ត្រ
វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត

មនុស្សយើងរស់នៅត្រូវការមានសុខភាពល្អ និងសេចក្តីសុខក្នុងជីវិត។ ប៉ុន្តែសព្វថ្ងៃនេះ មានមនុស្សក្នុងសង្គមកំពុងតែមានបញ្ហាផ្លូវចិត្ត មកពីចង់បានរបស់មួយដែលខ្លួនចង់បាន តែមិនបានរបស់នោះ នាំឱ្យអារម្មណ៍ប្រតិកម្មឈឺចាប់ខ្លាំងឡើង ធ្វើឱ្យជីវិតរស់គ្មានន័យ គ្មានក្តីសង្ឃឹម និងគ្មានការតស៊ូជាដើម។ បើអ្នកមានអារម្មណ៍លក្ខណៈបែបនេះ មកស្តាប់រឿងលោកវេជ្ជបណ្ឌិត Robert Schuler ជាវាគ្មិនលើកទឹកចិត្ត ជាអ្នកនិពន្ធ និងជាគ្រូគង្វាលដ៏ល្បីល្បាញមួយរូប។

មានបុរសម្នាក់បានបាក់ទឹកចិត្ត និងរស់គ្មានព្រលឹងក្នុងនោះទេ។ បុរសនោះ ក៏សម្រេចចិត្តហៅទូរស័ព្ទទៅរកលោកវេជ្ជបណ្ឌិត Robert Schuler គាត់រៀបរាប់ថា ពេលនេះ ជីវិតខ្ញុំត្រូវបានបញ្ចប់ហើយ។ លុយដែលខ្ញុំរកបាន ត្រូវបាត់បង់អស់រលីងពីខ្លួន។ ហើយជីវិតខ្ញុំ បានបាត់បង់អ្វីៗ គ្រប់យ៉ាង វាជាចំណុចសូន្យរបស់ខ្ញុំ។

បន្ទាប់មក លោកវេជ្ជបណ្ឌិត Schuller បានសួរថា “តើអ្នកអាចមើលឃើញរបស់ជុំវិញខ្លួនអ្នកទេ?  បុរសនោះក៏បានឆ្លើយថា” លោកវេជ្ជបណ្ឌិត ខ្ញុំនៅមើលឃើញតើ។

ហើយលោក Schuller សួរបន្តថា “តើអ្នកអាចដើរបានទេ? បុរសឆ្លើយថា" បាទ! ខ្ញុំនៅដើរបានធម្មតា។” លោក Schuller បានប្រាប់ថា ពេលនេះ អ្នកនៅស្តាប់ខ្ញុំឮ ហើយបាននិយាយជាមួយខ្ញុំថែមទៀត។ បុរសឆ្លើយយ៉ាងប្រញាប់ថា “"បាទ! ខ្ញុំនៅស្ដាប់ឮលោកនិយាយគ្រប់យ៉ាង។"

ជាចុងក្រោយលោក Schuller បានបញ្ជាក់ថា លោកគ្មានបាត់បង់គ្រប់យ៉ាងទេ ការពិតលោកនៅមានអ្វីគ្រប់យ៉ាងដដែលហ្នឹង។ អ្វីដែលអ្នកបាត់បង់នោះ ជាលុយរបស់អ្នក ប៉ុន្តែជីវិតរបស់អ្នករស់នៅ និងមានតម្លៃណាស់។

នេះជារឿងបញ្ជាក់ថា បុរសនេះបានបាត់បង់លុយ ប៉ុន្តែគាត់នៅមានជើង ដៃ ស្តាប់ឮ និងនិយាយបាន អ្វីដែលមានទាំងអស់នេះ មានតម្លៃជាងលុយដែលគាត់បាត់បង់ទៅទៀត។ ប៉ុន្តែបុរសម្នាក់នេះ គាត់ផ្តោតសំខាន់លើលុយជាងជីវិតរបស់គាត់ទៅទៀត រួមទាំងគាត់នៅមានជីវិតនៅឡើយ។ ហើយគាត់អាចរកលុយទាំងអស់នោះមកវិញបាន។ ខ្ញុំមិនមែនថា លុយមិនសំខាន់ទេ លុយជួយឱ្យយើងទិញកាហ្វេ ទិញឡាន ទិញផ្ទះ និងទិញរបស់ជាច្រើនទៀត។ ខ្ញុំចង់ឱ្យអ្នករស់នៅមានសុភមង្គល និងមានក្តីសុខ ដោយការប្រឹងរកលុយផង រក្សាអារម្មណ៍ផ្លូវចិត្តឱ្យរឹងមាំផង និងមានសុខភាពល្អផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
205 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
297 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
952 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
625 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
331 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
779 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia