អត្ថបទ PR
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ — មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក មានសេចក្តីរីករាយក្នុងការប្រកាសបើកដំណើរការឡើងវិញនូវសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រី។

ខេមា មានមោទនភាពក្នុងការផ្តល់សេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីជូនដល់ស្ត្រីគ្រប់រូបចាប់តាំងពីឆ្នាំ២០១២មក។ បន្ថែមលើសេវាកម្មដែលមានស្រាប់នៅសាខាបឹងកេងកង យើងមានក្តីរីករាយក្នុងការនាំយកសេវាកម្មថែទាំសុខភាពស្ត្រីពេញលេញមកកាន់មន្ទីរពេទ្យអន្តរជាតិខេមាទួលគោកជាថ្មីម្តងទៀត ដើម្បីផ្តល់ភាពងាយស្រួល និងនៅជិតក្រុមគ្រួសារនានាសរស់នៅជុំវិញតំបន់ទួលគោក​ ដែលបានផ្តល់ទំនុកចិត្តមកលើយើងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ​។

 

2

 

សេវាកម្មទាំងនេះរួមមាន៖ ការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ(មុនពេលសម្រាល) ការពិគ្រោះយោបល់ផ្នែករោគស្ត្រី ការពិនិត្យអេកូសាស្ត្រផ្នែកសម្ភពនិងរោគស្ត្រី ការផ្តល់ប្រឹក្សាអំពីការរៀបចំផែនការគ្រួសារ ការពិនិត្យរកមហារីកសុដន់និងមហារីកមាត់ស្បូន ការឆ្លុះពិនិត្យមាត់ស្បូន (Colposcopy) និងការពិនិត្យព្យាបាលរោគស្ត្រីផ្សេងទៀត។ បងប្អូនស្ត្រីដែលមានផ្ទៃពោះរហូតដល់ពេលសម្រាល អាចបន្តទទួលការថែទាំដោយយកចិត្តទុកដាក់ពីរមន្ទីរពេទ្យអន្តរជាតិខេមាទួលគោក ដែលបច្ចុប្បន្នមានបំពាក់នូវបរិក្ខារ និងសម្ភារៈគ្រប់គ្រាន់សម្រាប់ការសម្រាលកូនទាំងតាមបែបធម្មជាតិ និងដោយវះកាត់។

លើសពីនេះទៀតយើងមានសេវាបន្ថែមសម្រាប់ការសម្រាលបុត្រដោយពុំមានការឈឺចាប់។ សូមជម្រាបថាមន្ទីពេទ្យយើងខ្ញុំមានវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែកចាក់ថ្នាំបំបាត់ការឈឺចាប់ពេលសម្រាល និងក្រោយពេលសំរាលប្រកបដោយប្រសិទ្ធភាពដែលបច្ចេកទេសនេះត្រូវបានប្រើប្រាសដោយពេញនិយមសំរាប់ស្ត្រី សម្រាលបុត្រជាច្រើនទាំងនៅក្នុង និងក្រៅប្រទេស។

 

4

3

 

វេជ្ជ.​ សោម​ លក្ខិណា ប្រធានមន្ទីរពេទ្យអន្តរជាតិខេមាទួលគោកបានមានប្រសាសន៍ថា​ "ខ្ញុំមានសេចក្តីរីករាយដែលខេមាទួលគោកបាននាំយកសេវាកម្មសម្រាលដោយមិនមានការឈឺចាប់​ជូនមាតា ដែលតែងមានការភ័យខ្លាចក្នុងការសម្រាល ពោរពេញដោយភាពរីករាយក្នុងការជួបមុខកូនក្រោយពេលសម្រាល។"

សេវាកម្មទាំងនេះត្រូវបានដឹកនាំដោយក្រុមគ្រូពេទ្យឯកទេសផ្នែកសុខភាពស្ត្រី​ និងផ្នែកបំបាត់ការឈឺចាប់ដែលមានបទពិសោធន៍ព្យាបាលជាង២០ឆ្នាំ។ ក្រុមគ្រូពេទ្យរបស់យើងអាចផ្តល់ការពិគ្រោះយោបល់ជាភាសាខ្មែរ និងភាសាអង់គ្លេស។

សម្រាប់ការណាត់ជួប និងការសាកសួរព័ត៌មាន៖

មន្ទីរពេទ្យអន្តរជាតិ ខេមា ទួលគោក

លេខទូរស័ព្ទ៖ 092 616 113, 096 36 16 113

 

5

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 25

អត្ថបទទាក់ទង

#អត្ថបទ PR

តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
Daneth Mech
November 19 2026
19 views

#អត្ថបទ PR

Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
Tror Sopheap
November 17 2026
54 views

#អត្ថបទ PR

មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
Thida Pet
November 10 2026
178 views

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
44 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
161 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
94 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 19 2026
តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
#អត្ថបទ PRNovember 17 2026
Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia