ចិត្តសាស្ត្រ
អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%

នៅពេលដែលមនុស្សចម្រើនវ័យកាន់តែច្រើនឡើងៗ បញ្ហាទុក្ខលំបាកផ្សេងៗក៏មានកាន់តែច្រើនឡើងដូចគ្នា។ ដោយមើលឃើញពីបញ្ហានេះ លោក Cranmer Mworoz ជាអ្នកជំនាញផ្នែកទីផ្សារ និងអ្នកជំនាញឌីជីថល បានចែករំលែកថា មនុស្សមានវ័យខ្ទង់ ២០-៣៤ឆ្នាំ អាចជួយដោះស្រាយបញ្ហាជីវិតស្ទើរ ៩៩% ប្រសិនបើមានទម្លាប់ទាំង៤ ខាងក្រោមនេះ៖

១. រៀនគ្រប់គ្រង និងហ៊ានសាកល្បងប្រឈមនឹងហានិភ័យ៖ ប្រសិនបើអ្នកខ្លាចមិនហ៊ានសាកល្បងប្រឈមនឹងហានិភ័យអ្វីសោះក្នុងជីវិត អ្នកក៏នឹងត្រូវធ្វើជាមនុស្សធម្មតាជារៀងរហូត។ ប៉ុន្តែក្នុងន័យនេះគឺមិនមែនឱ្យប្រថុយទាំងមិនបានត្រៀមអ្វីសោះនោះទេ​ ពោលគឺប្រថុយដោយបានត្រៀមខ្លួន គិត វិភាគស៊ីជម្រៅ និងរៀបចំឱ្យបានល្អបំផុត។

២. ផ្តោតលើពេលវេលាបច្ចុប្បន្នកាល៖ បច្ចុប្បន្នកាលគឺជាកាដូដ៏មានតម្លៃ ដូច្នេះត្រូវរស់ជាមួយវាឱ្យបានល្អបំផុត។ សូមកុំរស់នៅដិតដាមជាមួយនឹងអតីតកាលដែលមិនល្អ ហើយក៏កុំរស់នៅដោយព្រួយបារម្ភខ្លាំងពេកជាមួយនឹងអនាគតដែលមិនទាន់មកដល់។

៣. ហ៊ានធ្វើអ្វីៗដែលអ្នកពិតជាចង់ធ្វើ៖ មនុស្សភាគច្រើនត្រូវបានរស់នៅដោយត្រូវគ្រប់គ្រងដោយភាពភ័យខ្លាច ដូច្នេះសូមអ្នកកុំបណ្ដោយខ្លួនឱ្យស្ថិតក្នុងក្រុមមនុស្សមួយក្រុមនេះដែរឱ្យសោះ។ ប្រសិនបើអ្នកពិតជាចង់សម្រេចអ្វីមួយពិតមែន សូមធ្វើវាដោយមោះមុត និងតស៊ូក្រាញននៀលនឹងវា រហូតសម្រេចជោគជ័យ។

៤. ឈប់មានលេស៖ មនុស្សភាគច្រើនតែងតែមានបិសាចក្នុងខ្លួន ដែលគេអាចហៅមួយបែបទៀតថាជាលេស។ លេសវាមិនបានធ្វើឱ្យជីវិតមនុស្សរីកចម្រើននោះទេ ដូច្នេះ បើទោះបីជាមានបញ្ហាអ្វី ជួបភាពបរាជ័យ ឬធ្វើអ្វីមិនបានដូចចិត្ត ត្រូវចេះទទួលស្គាល់ការពិត ហើយកុំបន្ទោសកត្តាជុំវិញខ្លួនតទៅទៀត៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
205 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
297 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
952 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
625 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
331 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
779 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia