ព័ត៌មាន
សមាជិក ប.ស.ស. ត្រូវដឹងរឿងសំខាន់ទាំង ៣នេះ មុនចេញពីមន្ទីរពេទ្យ
ពេលចេញពីមន្ទីរពេទ្យ! តើត្រូវទុកប័ណ្ណសមាជិក ប.ស.ស. របស់អ្នកនៅនឹងគ្រូពេទ្យឬទេ? រឿងសំខាន់ៗ ដែលអ្នកត្រូវធ្វើ មុនចេញពីមន្ទីរពេទ្យ៖
១- ត្រូវសួររកប័ណ្ណសមាជិក ប.ស.ស. របស់អ្នកពីគ្រូពេទ្យព្យាបាល ឬបុគ្គលិកមន្ទីរពេទ្យ។
២- មិនត្រូវទុកប័ណ្ណសមាជិក ប.ស.ស. របស់អ្នកនៅមន្ទីរពេទ្យជាដាច់ខាត បន្ទាប់ពីចេញពីមន្ទីរពេទ្យ។
៣- ករណីមានគ្រូពេទ្យ ឬបុគ្គលិកមន្ទីរពេទ្យណាម្នាក់តម្រូវឱ្យទុកប័ណ្ណសមាជិក ប.ស.ស. របស់អ្នក សូមទាក់ទងមកកាន់ ប.ស.ស. ភ្លាមៗ តាមរយៈលេខ 1286 ដើម្បីរាយការណ៍ ឬទាក់ទងមកកាន់បណ្តាញសង្គមផ្លូវការ ប.ស.ស.។

មួយវិញទៀត! សូមជម្រាបជូនថាដើម្បីស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. (បុគ្គលិកឯកជន) បានលុះត្រាតែលោកអ្នកកំពុងបម្រើ ការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកាជាមួយ ប.ស.ស. រួចរាល់ទើបសាមីខ្លួនធ្វើប័ណ្ណ សមាជិក ប.ស.ស. បាន លោកអ្នកត្រូវភ្ជាប់មកជាមួយនូវទម្រង់ឯកសារមួយចំនួនដូចខាងក្រោម៖
១.ទម្រង់លិខិតបញ្ជាក់ការងារ
២.អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរច្បាប់ដើមសម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែនច្បាប់ដើមសម្រាប់ជនជាតិបរទេស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ១២៨៦ ដើម្បីជួបផ្ទាល់ជាមួយក្រុមការងារពន្យល់លម្អិតជូន។
បស
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3289

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia