ជំងឺ
លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
7.4 K views
សុខភាពគឺជាផ្នែកដ៏សំខាន់មួយដែលគ្មានអ្វីអាចកាត់ថ្លៃបាន ប្រសិនបើសុខភាពរបស់អ្នកមិនល្អ នោះនឹងធ្វើឱ្យមានផលប៉ះពាល់ជាច្រើនដល់ខ្លួនអ្នក ដែលធ្វើឱ្យអ្នកខាតទាំងពេលវេលា ខាតទាំងលុយកាក់។ តាមលោកគ្រូពេទ្យ ហួ ភារ៉ា ជា ជាពេទ្យជំនាញថែទាំអ្នកជំងឺខ្សោយតម្រងនោម នៅមន្ទីរកាល់ម៉ែត បានលើកឡើងពីរឿងពិតមួយ....គឺថា មានក្មេងស្រីវ័យមិនដល់ម្ភៃឆ្នាំផង តែងតែមានអាការ ឈឺក្បាល និងក្អួតចង្អោរញឹកញាប់តាំងពីតូច ក្រុមគ្រួសារក៏បាននាំទៅប្រឹក្សាជាមួយគ្រូពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យរកមិនឃើញថានាងមានបញ្ហាសុខភាពអ្វីឲ្យច្បាស់លាស់នោះទេ ។ ស្របពេលជាមួយគ្នានោះ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដោយខ្លួនឯង (ព្រោះនាងឧស្សាហ៍ឈឺក្បាលណាស់) បានចាប់ផ្ដើមជាបន្តបន្ទាប់ ដោយពេលខ្លះទិញមួយបន្ទះ ជូនកាលទិញរហូតដល់មួយប្រអប់ក៏មាន (នាងបានបន្ថែមថា ថ្នាំនោះពូកែណាស់លោកគ្រូ ក្រោយ ញ៉ាំតែរយៈពេល១៥នាទីគឺបាត់ឈឺក្បាលហើយ) ទម្លាប់ញ៉ាំថ្នាំនេះមានរយៈពេលយូរគួរសម (ចាំមិនច្បាស់ដែរ) ...។

ហើយគាត់បានបន្តថា ឈានចូលវ័យត្រឹម២៧ឆ្នាំ (ក្រោយរៀបការបាន២ឆ្នាំទាំងដែលមិនទាន់មានបុត្រផង) នាងក៏មានបញ្ហាសុខភាពដែលមិននឹកស្មានដល់...។ សញ្ញាហើមជើង ហើមក្រោមត្របកភ្នែក នោមញឹក និងឡើងសម្ពាធឈាម ក៏ចាប់ផ្ដើមកើតមាន...រហូតត្រូវចូលសម្រាកពេទ្យ...គ្រូពេទ្យក៏បានរកឃើញថា នាងមានបញ្ហាខ្សោយតម្រងនោម ដែលតម្រូវឲ្យធ្វើការព្យាបាលបន្ត តាមរយៈការឈាងឈាម...។ គ្រួសារតូចមួយ ដែលកំពុងមានសុភមង្គល (ស្វាម៉ីនាង ជាស្វាម៉ីគំរូ គាត់ស្រលាញ់ប្រពន្ធណាស់....គួរឲ្យសរសើរ....) បែបជាមកជួយរឿងដែលមិននឹកស្មានយ៉ាងនេះ.... ។

តាមការសាកសួរ នាងមានទម្លាប់ញ៉ាំអាហារកែច្នៃញឹកញាប់( រួមមានប្រហិត មី និងភេសជ្ជៈផ្អែមជាដើម...)...នាងក៏មានទម្លាប់ញ៉ាំអាហារមិនទៀងទាត់ផងដែរ... ប៉ុន្តែនាងមិនមានទម្លាប់ញ៉ាំប្រៃនិងមិនលើសទម្ងន់ទេ ឬមានជំងឺទឹកនោមប្រៃនោះទេ(អាចមិនច្បាស់ខ្លួនឯងដែរ..)...។ មូលហេតុច្បាស់លាស់នៃការខូចតម្រងនោមនេះ មិនត្រូវបានដឹងនោះទេ....? ។
 
អ្វីដែលយើងអាចទាញជាមេរៀនពីករណីខាងលើគឺថា កុំទម្លាប់ញ៉ាំថ្នាំដោយគ្មានវេជ្ជបញ្ជា ជាពិសេសថ្នាំបំបាត់ការឈឺចាប់....កុំទម្លាប់ញ៉ាំអាហារកែច្នៃ និងត្រូវមានទម្លាប់ញ៉ាំអាហារឲ្យបានទៀងទាត់...ករណីសង្ស័យពីបញ្ហាសុខភាពណាមួយ ត្រូវប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឲ្យបានទាន់ពេលវេលា....។ ហើយលោកគ្រូ ពេទ្យ ហួ ភារ៉ា បានបន្តលើកឡើងថា រោគសញ្ញានៃជំងឺតម្រងនោមនេះរួមមាន៖
១. មានអាការៈ​ចង់​ក្អួត ឬ​ចង្អោ
២. អស់កម្លាំង ឬខ្សោយ
៣. រាងកាយ​មានសភាព​ហើម ដោយសារតែ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ខ្លាំង​
៤. យើងអាចសង្កេតឃើញច្បាស់លើភ្នែកគោរលើជើងរបស់យើង មានអាការៈហើម...។

ហើយលោកគ្រូ ភារ៉ា បានលើកឡើងថា សម្រាប់រោគ្គសញ្ញាជំងឺតម្រងនោមនេះមានលក្ខណៈមួយមិនច្បាស់លាស់ទេ មានន័យថាវាអាចកើតលាយឡំជាមួយនឹងជំងឺផ្សេងៗ ដែលធ្វើឱ្យយើងយល់ច្រឡំថា វាជាជំងឺផ្សេងៗដែលយើងមិនចាប់អារម្មណ៍ ថាជារោគ្គសញ្ញានៃជំងឺតម្រងនោមទេ ដែលកន្លែងនេះហើយធ្វើឱ្យគ្រូពេទ្យ និងអ្នកទាំងអស់គ្នាលំបាកធ្វើរោគ្គវិនិច្ឆ័យ។ អ្នកអាចសួរព័ត៌មានបន្ថែមពីលោកគ្រូ ហួ ភារ៉ា តាមលេខទូរស័ព្ទ៖ ០៧០ ៦៨ ៩១ ៦៩ ។ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia