ការដកដង្ហើមខ្លាំងនៅពេលគេង បណ្តាលមកពីការរួមតូចនៃផ្លូវដង្ហើមផ្នែកខាងលើពីច្រមុះ បំពង់ក និងមូលដ្ឋានអណ្តាតជាដើម។ ពេលអ្នកដកដង្ហើមតាមផ្លូវដង្ហើមតូចចង្អៀត ជាលិកាញ័រ និងបង្កើតសំឡេងស្រមុក។ តើអ្វីទៅជាជំងឺដេកស្រមុកគាំងដង្ហើម? យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានចុះផ្សាយថា ជំងឺដេកស្រមុកគាំងដង្ហើម ដែលមានការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានទូទៅ គឺជាជំងឺដែលមានផលប៉ះពាល់ដល់សុខភាព តែក៏មានប្រសិទ្ធភាពខ្ពស់នៃការព្យាបាលផងដែរ។
១) រោគសញ្ញា
- ងងុយពេលថ្ងៃ
- ស្រមុក គាំងដង្ហើម
- ហត់ស្ទះដង្ហើម ពេលដំណេកយប់
- នោមយប់ច្រើនដង
- បែកញើសយប់ ឬឈឺក្បាល
២) រោគវិនិច្ឆ័យ
- ភ្ជាប់ឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យដែលអាចឲ្យអ្នកជំងឺសម្រាកនៅផ្ទះបាន។
- មានករណីធ្ងន់ធ្ងរ ការភ្ជាប់ឧបករណ៍ធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យ។
៣) ការព្យាបាល:
- ហាត់ប្រាណ ហាត់កីឡា
- ដំណេកផ្អៀង ដំណេកគ្រប់គ្រាន់
- ឧបករណ៍សម្រានយប់។
"ប្រសិនបើ លោកអ្នកមានអាការ: ដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះ និងណាត់ជាមួយវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាល។"
