រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ! យោងតាមមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital បានលើកឡើងថាក្រពេញប្រូស្តាតជាក្រពេញមួយ ដែលមានតែលើសរីរាង្គមនុស្សប្រុស វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា ៣សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។
ក្រពេញប្រូស្តាតរីកធំ កើតឡើងភាគច្រើនចាប់ពីអាយុ៥០ឆ្នាំឡើងទៅ តាមការសិក្សានៅប្រទេសអឺរ៉ុបបានណែនាំឲ្យមនុស្សប្រុសដែលមានអាយុចាប់ពី៥០ឆ្នាំ ត្រូវទៅពិនិត្យឈាម និងជួបគ្រូពេទ្យជំនាញខាងតម្រងនោម និងក្រពេញប្រូស្តាត ដើម្បីពិគ្រោះ និងធ្វើការវិភាគរោគវិនិច្ឆ័យ ថាគាត់មានជំងឺក្រពេញប្រូស្តាតរីកធំ រឺទេ។
ការសិក្សាបញ្ជាក់ថា មូលហេតុកើតឡើងដោយសារភាពមិនស្មើរគ្នារវាងអរម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។
ក) រោគសញ្ញាមាន២ក្រុមធំៗ៖
១) រោគសញ្ញាស្ទះ
- នោមតក់ៗ
- នោមដាច់ នោមដាច់
- ពិបាកនោមពេលប្រឹងនោមដំបូង
- កំលាំងទឹកនោមចេញខ្យោយ (ទឹកនោមធ្លាក់ជិតជើង)
២) រោគសញ្ញារំខាន
- មានទឹកនោមហៀចេញសើមៗរហូត
- នោមញឹកទាំងពេលថ្ងៃ និងពេលយប់ (រំខានដល់ដំណេក)
ខ) ផលវិបាក៖
- នោមឈាម
- នោមលែងចេញ
- ខ្សោយតម្រងនោម
- រលាកផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត
សូមបងៗបុរសដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ ស្វែងរក និងវិភាគរោគវិនិច្ឆ័យជំងឺនេះ ហើយធ្វើការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
