កីឡា
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
Tror Sopheap
April 22 2026
216 views

ការឈឺសន្លាក់ ជាបញ្ហាមួយដែលកើតឡើងលើមនុស្សភាគច្រើនមានវ័យចំណាស់ អ្នកធាត់ និង​ជំងឺទឹកនោមផ្អែម។ ​បញ្ហាសន្លាក់ជាអ្វី? ជំងឺរលាកសន្លាក់កើតឡើងនៅពេលឆ្អឹងខ្ចីកាន់តែបំផ្លាញនាំឱ្យឈឺចាប់ និងការស្អិតជាប់នៃសន្លាក់ ពិបាកធ្វើចលនា ភាគច្រើនវាកើតឡើងត្រង់ជង្គង់ ត្រគាក កជើង ឬកដៃ។ តាមលោកវេជ្ជបណ្ឌិត កូយ រតនៈ ជាអ្នកវេជ្ជសាស្រ្តផ្នែកជំងឺសន្លាក់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងជាអ្នកស្ថាបនិកនៃព្យាបាលសន្លាក់មួយកន្លែងមានប្រសាសន៍ថា “បញ្ហាសន្លាក់នេះបែងចែកជាពីរក្រុម គឺទីមួយ បញ្ហាសន្លាក់ដោយការព្យាបាលដោយការវះកាត់។ ចំណែកក្រុមទីពីរ ជាការព្យាបាលដោយវេជ្ជសាស្រ្តគឺមិនធ្វើការវះកាត់។

ចំពោះជំងឺរលាកសន្លាក់ដោយសារអាយុច្រើន និងជំងឺសន្លាក់ទូទៅ។ លោកវេជ្ជបណ្ឌិត រតនៈ បានប្រាប់ថា បញ្ហាសន្លាក់គឺសំដៅទៅលើជំងឺទាំងឡាយណាដែលបង្កឱ្យកើតជំងឺរលាក ខូតខាត រិចរឹល និងឡើងជាតិអាស៊ីតក្នុងឆ្អឹង...។

បញ្ហាសន្លាក់នេះ ភាគច្រើនកើតលើវ័យមនុស្សចាស់ និងវ័យក្មេងតិចតួច មូលហេតុអាចបណ្តាលឱ្យកើតជំងឺនេះ តាមលោកវេជ្ជបណ្ឌិត កូយ រតនៈ មានប្រសាសន៍ថា ជំងឺសន្លាក់នេះ​បង្កឱ្យកើតមានដូចជា ចំណីអាហារមិនល្អ ញ៉ាំជាតិសាច់ច្រើន ពិសារស្រាច្រើនធ្វើឱ្យឡើងជាតិអាស៊ីត ហើយជំងឺនេះក៏មានកត្តាផ្សេងៗ មានដូចជា ការធ្វើសកម្មភាពខ្លាំងពេក ជាលេងកីឡាបាល់ទះពេក និងកីឡារត់ខ្លាំងពេក វាក៏ធ្វើសន្លាក់ជង្គង់មានបញ្ហា...។

ធ្វើលំហាត់ប្រាណ និងលេងកីឡាបែបណាត្រឹមត្រូវចំពោះសន្លាក់? តាមលោកវេជ្ជបណ្ឌិត កូយ រតនៈ បានណែនាំឱ្យធ្វើលំហាត់ប្រាណ និងលេងកីឡាឱ្យសមចំពោះរាងកាយ(កុំដាក់សម្ពាធលើសន្លាក់ខ្លាំង)មានដូចជា ការរត់លឿន និងលោតលេងបាល់ទះ(ចាយពេលច្រើន) និងការលើកទម្ងន់លើសកម្លាំង វាបង្កជាបញ្ហា​ដល់រាងកាយនាំប៉ះដល់ឆ្អឹងសន្លាក់ខ្លាំងពេក។ លោកវេជ្ជបណ្ឌិតបានបន្តថា ការហាត់ប្រាណជួយដល់សន្លាក់ អ្នកត្រូវពត់់ដៃ ពត់ជើង ហាត់យូរហ្គា ជិះកង់ និងការហែងទឹក... លំហាត់ប្រាណបែបនេះ វាមិនដាក់សម្ពាធលើសន្លាក់ខ្លាំងពេកទេ។” យើងបានឃើញអ្នកដែលលេងកីឡាពីវ័យក្មេងជាការលេងបាល់ទះខ្លាំងៗ ពេលដល់វ័យចំណាស់បន្តិច មានបញ្ហាឈឺសន្លាក់ដោយងាយ មកពីកីឡាបែបនេះដាក់សម្ពាធលើសន្លាក់ខ្លាំង។

មានមនុស្សភាគច្រើនគិតខុសថា ការហាត់ប្រាណធ្វើឱ្យរឹតតែមានការឈឺចាប់ដល់សន្លាក់ វាមិនដូចជាអ្វីដែលអ្នកគិតនោះទេ បើអ្នកហាត់ប្រាណឱ្យត្រូវតាមរាងកាយ និងអាយុរៀងៗ ខ្លួននោះ។ បើអ្នកនៅវ័យក្មេងការលើកទម្ងន់សមនឹងកម្លាំងខ្លួន នាំឱ្យសុខភាពសន្លាក់ល្អ។ សម្រាប់មនុស្សចាស់ ការដើរតិចៗ និងហាត់យូហ្គាជួយសម្រួលសរសៃបានស្រួលហើយវាជាវិធីសាស្ដ្រសកម្មភាពរាងកាយព្យាបាលជំងឺឈឺចុករួយសន្លក់និងជួយផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃឱ្យអាយុវែងផងដែរ៕ លោកអ្នកមានបញ្ហាសន្លាក់នៅត្រង់ណាមួយ ដើម្បីធ្វើការព្យាបាលបន្ថែម សូមទាក់ទងតាមផេកលោកវេជ្ជបណ្ឌិត រតនៈ ៖ សន្លាក់SONLAK/jointexpert និងលេខទូរស័ព្ទ៖ 070 599 987 //អត្ថបទដោយ៖ ទ្រ សុភាព

៤០

៤១

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3235

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia