អាហារ
ហាត់ប្រាណរួច! ញ៉ាំអាហារ ៥នេះ ដុតជាតិខ្លាញ់ ស្រកគីឡូ ថែសម្រស់កាន់តែក្មេង

សព្វថ្ងៃនេះ មានមនុស្សជាច្រើនមានបំណងសម្រកគីឡូដោយប្រើផ្លូវកាត់ក្នុងការប្រើថ្នាំសម្រក និងតមអាហារខុសក្បួន ក៏ប្រែជាប៉ះពាល់សុខភាពពេលក្រោយ។ អាចមកពីហាត់ប្រាណពិបាក ឬហាត់ប្រាណតែមិនស្រកគីឡូ ក៏បាក់ទឹកចិត្តប្រើថ្នាំសម្រកនេះតែម្តង។ តាមលោកស្រី Samantha Klig ជាអ្នកជំនាញចំណីអាហារបានបញ្ជាក់ថា អ្នកហាត់ប្រាណ ត្រូវញ៉ាំអាហារទាំង ៥នេះ  គីឡូក៏សម្រក សម្រស់ក៏ក្មេងជាងវ័យថែមទៀត៖

១. គ្រាប់ធញ្ញជាតិ៖ ពេលអ្នកហាត់ប្រាណរូច អ្នកគួរញ៉ាំគ្រាប់ផ្លែអាល់ម៉ុន គ្រាប់ស្វាយចន្ទី គ្រាប់សណ្ដែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ង និងគ្រាប់ល្ពៅ ធ្វើជាអាហារសម្រន់ដើម្បីកាត់បន្ថយកម្រិតកូលេស្តេរ៉ូល និងកម្ចាត់ជាតិខ្លាញ់ចេញ ឱ្យអ្នកឆាប់ស្រកគីឡូ។ គ្រាប់ធញ្ញជាតិមានជាតិខ្លាញ់ល្អច្រើន គេហៅថា សារធាតុ polyunsaturated សារធាតុ monounsaturated fats និងសារធាតុ fiber ជាសារធាតុចិញ្ចឹមជួយកម្ចាត់ជាតិខ្លាញ់ និងលើកកម្ពស់សម្រស់របស់អ្នកក្មេងជាងវ័យ។

២. អាហារមានជាតិប្រូតេអ៊ីនគ្មានខ្លាញ់៖ អ្នកហាត់ប្រាណរួចហើយ ហាមផឹកស្រា និងហូបអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករច្រើន វាធ្វើឱ្យអ្នកហាត់ប្រាណយូរ កាន់តែឡើងគីឡូ។ សម្រាប់អាហារគ្មានជាតិខ្លាញ់ហើយស្រកគីឡូ និងជួយលើសម្រស់របស់អ្នកនោះគឺសាច់គោ សាច់មាន់ និងត្រី សម្បូរជាតិប្រូតេអ៊ីនបង្កើនដល់សាច់ដុំ។

៣. ត្រី៖ មានគ្រួហាត់ប្រាណជាច្រើនបានណែនាំអ្នកហាត់ប្រាណរួច ហូបត្រីកាន់តែល្អក្នុងការសម្រកគីឡូ។ មានត្រី salmonត្រីធូណា និងត្រីស្រែជាដើម ព្រោះវាមានអាស៊ីដអូមេហ្កា៣ ជួយរក្សាជាតិទឹកក្នុងស្បែក និងមានសារធាតុប្រឆាំងអុកស៊ីតកម្មការពារកោសិកាស្បែក។ អ្នកហូបត្រីច្រើនជួយអ្នកកាន់តែស្រកគីឡូនិងថែស្បែកកុំឱ្យឆាប់ចាស់។

៤. ផ្លែប៊ឺរី៖ ពេលអ្នកហាត់ប្រាណ ថែមផ្លែប៊ឺរីបន្តិច មានអត្ថប្រយោជន៍ដល់រាងកាយ បង្កើនថាមពលមកវិញ និងថែមទាំងដុតជាតិខ្លាញ់ក្នុងរាងកាយកាន់តែលឿនថែមទៀត។ ផ្លែប៊ឺរីម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន​C និង​វីតាមីន​Eដើម្បីការពារការខូចខាតកោសិកាស្បែកថែមទាំងបញ្ចុះគីឡូជះរាងឱ្យឡូយទៀតផង។

៥. បន្លែបៃតង៖ ជាប្រភពដ៏ប្រសើរនៃជាតិសរសៃ មានជាតិវីតាមីន និងសារធាតុរ៉ែផ្សេងៗទៀត។ ដូចជាផ្កាខាត់ណា សាឡាត និងមានស្ពៃ... ព្រោះវាក៏សម្បូរទៅដោយវីតាមីនK ឬC ប៉ូតាស្យូម សារធាតុ carotenoids ខ្លះៗ និងអាស៊ីតខ្លាញ់អូមេហ្គា៣។ ហើយវាក៏មានកាឡូរីទាបជាអត្ថប្រយោជន៍សម្រាប់អ្នកដែលចង់ស្រកគីឡូ និងចង់ស្អាត។

ដូចនេះ អាហារទាំង៥នេះ បងប្អូនអាចជ្រើសមួយណាក៏ល្អចំពោះសុខភាពដែរ។ ប៉ុន្តែការហូបអាហារលើសកម្រិតឬច្រើនពេកក៏អាចបង្កលើសជាតិខ្លាញ់ និងអារម្មណ៍អត់ល្អប៉ុន្មានទេគឺហូបទាំង៥កម្រិត៥០%ជាល្អបំផុត។ ចំណែកការហូបអាហារថែរក្សាស្បែកកុំឱ្យឆាប់ចាស់លឿននោះគឺហូបត្រឹម៨០%នៃក្រពះមានអារម្មណ៍ថាឆ្អែកហើយបញ្ឈប់វាល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3285

អត្ថបទថ្មីៗ
#អាហារJune 22 2026
ហាត់ប្រាណរួច! ញ៉ាំអាហារ ៥នេះ ដុតជាតិខ្លាញ់ ស្រកគីឡូ ថែសម្រស់កាន់តែក្មេង
#ជំងឺJune 22 2026
ចាប់អារម្មណ៍ផង! ៣ទម្លាប់អាក្រក់មនុស្សភាគច្រើនចូលចិត្តធ្វើ បំផ្លាញតម្រងនោមខូចអត់ដឹងខ្លួន
#អាហារJune 21 2026
នេះជារបបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!
#ចិត្តសាស្ត្រJune 21 2026
លោក ជិន ថូមីត បញ្ជាក់ថា មានបញ្ហាច្រើនហើយរឹងមាំ អ្នកត្រូវធ្វើរឿង ១នេះក្នុងជីវិត
#ជំងឺJune 19 2026
ស្រ្តីមានផ្ទៃពោះត្រូវធ្វើរឿង ១នេះ ការពារជំងឺរលាកថ្លើមប្រភេទB និងកូន
#ចិត្តសាស្ត្រJune 18 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា កំហុស ៤នេះ ធ្វើឱ្យអ្នកខ្សោយក្នុងការទំនាក់ទំនង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia