ជំងឺ
ចាប់អារម្មណ៍ផង! ៣ទម្លាប់អាក្រក់មនុស្សភាគច្រើនចូលចិត្តធ្វើ បំផ្លាញតម្រងនោមខូចអត់ដឹងខ្លួន

យោងតាមមន្ទីរពេទ្យផ្នែក តម្រងនោម នៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ  បានចុះផ្សាយថា ការថែរក្សាតម្រងនោមគឺជារឿងសំខាន់ណាស់ ព្រោះវាជាសរីរាង្គថែរក្សាលំនឹងសារធាតុរាវ និងចម្រោះជាតិពុលចេញពីរាងកាយ។ ខាងក្រោមនេះជា ទម្លាប់អាក្រក់ទូទៅបំផុតចំនួន ៣ ដែលមនុស្សភាគច្រើនចូលចិត្តធ្វើ ហើយវាបំផ្លាញតម្រងនោមបន្តិចម្តងៗដោយមិនដឹងខ្លួន៖

១. ទម្លាប់ញ៉ាំប្រៃខ្លាំង និងផ្អែមខ្លាំងពេក

- ការញ៉ាំប្រៃ៖ អាហារដែលមានជាតិសូដ្យូម (Sodium) ខ្ពស់ ដូចជា អាហារកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងអាហារបំពង ធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។ កាលណាឈាមបុកខ្លាំង វានឹងបង្កើតសម្ពាធទៅលើសរសៃឈាមតូចៗនៅក្នុងតម្រងនោម ធ្វើឱ្យវាងាយខូច។

- ការញ៉ាំផ្អែម៖ ការទទួលទានជាតិស្ករច្រើនពេក នាំឱ្យប្រឈមនឹងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដែលជំងឺទាំងពីរនេះគឺជាមុខសញ្ញាធំជាងគេបំផុតក្នុងការបំផ្លាញមុខងារតម្រងនោម។

២. ទម្លាប់ញ៉ាំទឹកតិចពេក ឬឧស្សាហ៍ទប់នោម

- ញ៉ាំទឹកតិច៖ តម្រងនោមត្រូវការទឹកគ្រប់គ្រាន់ដើម្បីចម្រោះ និងលាងសម្អាតជាតិពុល ក៏ដូចជាកាកសំណល់ចេញពីរាងកាយតាមរយៈទឹកនោម។ បើអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ ជាតិពុល និងជាតិរ៉ែនឹងកកកុញ ងាយបង្កជា គ្រួសក្នុងតម្រងនោម និងការឆ្លងមេរោគ។

- ទប់នោមយូរ៖ ការទប់នោមញឹកញាប់ធ្វើឱ្យប្លោកនោមរីកធំ និងបង្កើនសម្ពាធត្រឡប់ទៅលើតម្រងនោមវិញ។ វាក៏ជាមូលហេតុធ្វើឱ្យបាក់តេរីកើនឡើង បង្កជាការឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម (UTI) ផងដែរ។

៣. ទម្លាប់ទិញថ្នាំលេបខ្លួនឯង (ជាពិសេសថ្នាំបំបាត់ការឈឺចាប់) មនុស្សជាច្រើនមានទម្លាប់ឱ្យតែឈឺក្បាល ឈឺសន្លាក់ ឬឈឺសាច់ដុំ គឺដើរទៅទិញថ្នាំលេបភ្លាមៗ។

- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ NSAIDs (ដូចជា Ibuprofen, Naproxen, Diclofenac) ក្នុងកម្រិតខ្ពស់ ឬប្រើប្រាស់រយៈពេលយូរដោយគ្មានវេជ្ជបញ្ជា គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាទៅកាត់បន្ថយលំហូរឈាមដែលរត់ទៅចិញ្ចឹមតម្រងនោម ធ្វើឱ្យតម្រងនោមចុះខ្សោយយ៉ាងឆាប់រហ័ស។

ដំបូន្មានល្អៗ៖ ដើម្បីការពារតម្រងនោមរបស់អ្នក គួរងាកមកញ៉ាំទឹកឱ្យបានចន្លោះពី ១.៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ (ផ្អែកលើទម្ងន់ និងសកម្មភាពរាងកាយ) កាត់បន្ថយការញ៉ាំប្រៃ និងជៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្តាសដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3285

អត្ថបទថ្មីៗ
#អាហារJune 22 2026
ហាត់ប្រាណរួច! ញ៉ាំអាហារ ៥នេះ ដុតជាតិខ្លាញ់ ស្រកគីឡូ ថែសម្រស់កាន់តែក្មេង
#ជំងឺJune 22 2026
ចាប់អារម្មណ៍ផង! ៣ទម្លាប់អាក្រក់មនុស្សភាគច្រើនចូលចិត្តធ្វើ បំផ្លាញតម្រងនោមខូចអត់ដឹងខ្លួន
#អាហារJune 21 2026
នេះជារបបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!
#ចិត្តសាស្ត្រJune 21 2026
លោក ជិន ថូមីត បញ្ជាក់ថា មានបញ្ហាច្រើនហើយរឹងមាំ អ្នកត្រូវធ្វើរឿង ១នេះក្នុងជីវិត
#ជំងឺJune 19 2026
ស្រ្តីមានផ្ទៃពោះត្រូវធ្វើរឿង ១នេះ ការពារជំងឺរលាកថ្លើមប្រភេទB និងកូន
#ចិត្តសាស្ត្រJune 18 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា កំហុស ៤នេះ ធ្វើឱ្យអ្នកខ្សោយក្នុងការទំនាក់ទំនង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia