អាហារ
នេះជារបបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!
 
យោងតាមមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ (Glomerular filtration rate < 30ml/mn/1,73m2)។ ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ(ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង.....)។
១) អាហារដែលត្រូវប្រុងប្រយ័ត្ន៖
- អំបិលមិនលើសពី ៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ
- សូមជៀសវាងអាហារដែលប្រៃខ្លាំងដូចជាប្រហុក, ផ្អក, ឆៃប៉ូវជាដើម។
- សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ អាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។
- កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រពភពីសត្វ
- សារធាតុផូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រ។
២) អាហារដែលគួរបរិភោគ ៖
- ទឹកសាបស្អាត ក្នុងកំរិតធម្មតា (១,៥ - ៣លីត្រ/ថ្ងៃ)
- បាយ
- បន្លែឆ្អិន
- សាច់ដូចជាត្រី, មាន់, ទាក្នុងកំរិតសមល្មម
(ឧទាហរណ៍ៈ សម្រាប់អ្នកជំងឺទំងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនលើសពី ១៥០ ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ)
សូមចងចាំថា ការប្រើប្រាស់ថ្នាំសំរាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ប្រឈមផ្សេងៗ ជាយថាហេតុ។
ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែតយើងខ្ញុំរង់ចាំទទួលផ្តល់ការប្រឹក្សា និងការព្យាបាល រាល់ករណីជំងឺតម្រងនោមគ្រប់ប្រភេទ៕ 
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3284

អត្ថបទថ្មីៗ
#អាហារJune 21 2026
នេះជារបបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!
#ចិត្តសាស្ត្រJune 21 2026
លោក ជិន ថូមីត បញ្ជាក់ថា មានបញ្ហាច្រើនហើយរឹងមាំ អ្នកត្រូវធ្វើរឿង ១នេះក្នុងជីវិត
#ជំងឺJune 19 2026
ស្រ្តីមានផ្ទៃពោះត្រូវធ្វើរឿង ១នេះ ការពារជំងឺរលាកថ្លើមប្រភេទB និងកូន
#ចិត្តសាស្ត្រJune 18 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា កំហុស ៤នេះ ធ្វើឱ្យអ្នកខ្សោយក្នុងការទំនាក់ទំនង
#អាហារJune 18 2026
អស្ចារ្យមែន! ផឹកទឹកដូង មានគុណប្រយោជន៍ដល់សុខភាព ១១យ៉ាង
#ចិត្តសាស្ត្រJune 17 2026
វេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា បញ្ជាក់ថា កត្តា៣នេះ ធ្វើឱ្យអ្នកមានបញ្ហាផ្លូវចិត្ត វិវត្តទៅរកជំងឺផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia