អាហារ
អ្នកផឹកកាហ្វេ តាមម៉ោងនេះ ជួយស្រឡះខួរក្បាល ថែរាង ថែគីឡូ
Tror Sopheap
June 1 2026
4.2 K views

សព្វថ្ងៃនេះ មានមនុស្សភាគច្រើនបានផឹកកាហ្វេខុសក្បួន ខុសម៉ោងធ្វើឱ្យជាតិកាហ្វេមានប្រសិទ្ធភាពរាងតិច។ មានសំណួរជាច្រើនបានលើកឡើងថា យើងគួរផឹកកាហ្វេម៉ោងណាល្អបំផុត? តាមលោក Andrew Huberman ជាសាស្ត្រាចារ្យផ្នែកសរសៃប្រសាទ និងភ្នែកនៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យស្ទែនហ្វដបានលើកឡើងថា ការផឹកកាហ្វេអ៊ីនជាប្រភេទកាហ្វេក្តៅរយៈពេល ៩០ទៅ១២០នាទីបន្ទាប់ពីអ្នកភ្ញាក់ពីគេងពេលព្រឹកនោះ ជួយដាស់ប្រព័ន្ធសរសៃប្រសាទឱ្យស្វាងពីការគេង ហើយសុខភាពខួរក្បាលគិតបានល្អ”

 យកល្អបំផុតអ្នកគួរផឹកកាហ្វេនៅចន្លោះម៉ោង ៩ឬ៩:៣០ ដល់ម៉ោង ១១ព្រឹក ជួយដាស់ខួរក្បាល និងឱ្យរាងកាយអ្នកស្រកគីឡូទៀត។ ព្រោះពេលព្រឹកនៅម៉ោង៧ ដល់ម៉ោង ៩ ខួរក្បាលអ្នកនៅតែផលិតអរម៉ូនរីករាយនៅឡើយទេ។​ ព្រោះកាហ្វេមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាក និងមានគ្រឿងផ្សំផ្សេងទៀតនៅក្នុងកាហ្វេដែលផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺដូចជាផាកឃីនសុនជាដើម

បើយោងតាមទស្សនាវដ្តី European Heart Journal បានវិភាគទិន្នន័យពីមនុស្សពេញវ័យជាង ៤០.០០០នាក់ បានបញ្ជាក់ពីលទ្ធផលពេលវេលាផឹកកាហ្វេថា ការផឹកកាហ្វេពេលព្រឹកនៅម៉ោង ៩ដល់ម៉ោង ១១ព្រឹកនេះមានការថយចុះ ៣១%ហានិភ័យក្នុងការស្លាប់ដោយសារជំងឺសរសៃឈាមខួរក្បាល និងបេះដូង។ សូម្បីតែលោកវេជ្ជបណ្ឌិត Lu Qi ក៏បានពន្យល់ពីលទ្ធផលស្រាវជ្រាវនេះផងដែរថា មិនថាអ្នកផឹកកាហ្វេប៉ុន្មានកែវទេ សំខាន់នៅត្រង់ថា ពេលវេលាដែលអ្នកផឹកកាហ្វេទៅវិញ ទើបសំខាន់ជួយសុខភាពរបស់អ្នក

លោកបន្តថា ការផឹកកាហ្វត្រូវពេល ចំណេញដល់សុខភាពសរសៃរឈាម បេះដូង ខួរក្បាល និងកាត់បន្ថយការស្រកគីឡូផងដែរ។ ជាពិសេសពេលព្រឹកនេះឯង ដើម្បីបង្កើនគុណភាពការផឹកកាហ្វេដល់សុខភាព(សរសៃឈាម ខួរក្បាល និងការគេងពេលយប់) សូមអ្នកកាត់បន្ថយជាតិស្ករ ឬអត់ដាក់ស្ករហើយផឹកកាហ្វេនៅពេលព្រឹក បើដាក់ស្ករត្រឹមតែ ១០ទៅ២០%បានហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia