បើចង់សម្រកគីឡូ មានរាងស្អាត់ អ្នកគួរតមអាហារមួយចំនួនដូចជាស្រា សាច់អាំង និងភេសជ្ជៈផ្អែមៗ ជាប្រចាំថ្ងៃ វាធ្វើឱ្យកើនស្ករ កើនជាតិខ្លាញ់ច្រើនឡើង។ មានអាហារមួយ មានប្រសិទ្ធភាពក្នុងការដុតជាតិខ្លាញ់ឱ្យស្រកក្បាលពោះគឺអ្នកញ៉ាំគួរស៊ុត។ ការញ៉ាំស៊ុតជាអាហារពេលព្រឹកជួយអ្នកឱ្យមានអារម្មណ៍ឆ្អែតបានយូរ ផ្តល់ជាតិប្រូតេអ៊ីនមានគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដល់ខួរក្បាល សាច់ដុំ និងស្រកខ្លាញ់។
ស៊ុតជាអាហារពេលព្រឹកដ៏ល្អមួយ ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹម ងាយស្រួលរៀបចំ និងផ្តល់នូវអារម្មណ៍ឆ្អែតដល់អ្នកគ្មានពេលវេលាច្រើន ដើម្បីធ្វើម្ហូបជាដើម។ ទោះបីជាមានការព្រួយបារម្ភអំពីកម្រិតកូឡេស្តេរ៉ុលក៏ដោយ ក៏អ្នកជំនាញនិយាយថា បុគ្គលមានសុខភាពល្អ គួរញ៉ាំស៊ុតមួយថ្ងៃពីរគ្រាប់ទៅ ៣គ្រាប់ក៏ល្អដែរ។
ព្រោះស៊ុត ១គ្រាប់មានផ្ទុកប្រូតេអ៊ីនប្រហែល ៦ក្រាម រួមជាមួយនឹងអាស៊ីតអាមីណូសំខាន់ៗទាំងប្រាំបួនដែលរាងកាយត្រូវការ។ ហើយជាតិប្រូតេអ៊ីននៅក្នុងស៊ុតជួយរក្សាម៉ាសសាច់ដុំ ជួសជុលជាលិកា និងផ្តល់ឱ្យរាងកាយនូវថាមពលបានយូរនៅពេលព្រឹកថែមទៀត។ សម្រាប់អ្នកដែលចង់រក្សារាង គ្រប់គ្រងទម្ងន់ ញ៉ាំស៊ុតជាជម្រើសដ៏ល្អបំផុត។
ស៊ុតសម្បូរទៅដោយប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងខ្លាញ់ដែលមានសុខភាពល្អ ប៉ុន្តែមានកាបូអ៊ីដ្រាតទាប។ ការរួមបញ្ចូលគ្នាជាមួយបន្លែដូចជាត្រសក់ ការរ៉ុត ស្ពៃ និងផ្លែប័រ… ជួយបង្កើតអារម្មណ៍ឆ្អែតបានយូរ ដោយហេតុនេះកំណត់ការញ៉ាំអាហារសម្រន់ដូចជាស៊ុតនេះ ជួយដុតកាឡូរីដែលមិនចាំបាច់ចេញពីរាងកាយ។ ហើយអ្នកគួរបន្ថែមការធ្វើលំហាត់ប្រាណ មួយថ្ងៃ ៣០នាទី ដើម្បីឱ្យក្បាលពោះស្រកជាតិខ្លាញ់ ហើយបង្កើនសាច់ដុំក្បាលពោះបានល្អបំផុតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
