អាហារ
ព្រឹកនេះ! ពិសារភេសជ្ជៈទិព្វ ១នេះ ការពារជំងឺទឹកនោមផ្អែម លើសឈា.ម និងតម្រងនោម

សព្វថ្ងៃនេះជំងឺទឹកនោមផ្អែមកំពុងតែរាងកើនឡើង មកពីមនុស្សមួយចំនួនផឹកភេសជ្ជៈផ្អែម ឬដាក់ស្ករលើសកម្រិតហើយខ្វះលំហាត់ប្រាណ។ តាមអង្គការសុខភាព WHO បានចុះផ្សាយថា អ្នកជំងឺទឹកនោមផ្អែមជាសាកលក្នុងចំណោមមនុស្សពេញវ័យមានអាយុលើសពី១៨ ឆ្នាំបានកើនឡើងពី ៤.៧% ដល់ ៨.៥% ក្នុងឆ្នាំ ២០១៤។ ហើយជំងឺទឹកនោមផ្អែមជាមូលហេតុទី៧ ធ្វើឱ្យមនុស្សស្លាប់ច្រើនបំផុតនៅឆ្នាំ២០៣០។

បើអ្នកពិសារទឹកដូងពេលព្រឹក ១ផ្លែ ជួយលាងតម្រងនោមបញ្ចេញជាតិពុលហើយជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ មកពីទឹកដូងមានសារធាតុម៉ង់ហ្គាណែសបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ អាចនិយាយថា ផឹកទឹកដូងពេលព្រឹកជួយបន្សាបជាតិពុលចេញពីតម្រងនោមបានល្អបំផុត។ ពេលអ្នកមានសុខភាពល្អពិសារទឹកដូង ១ថ្ងៃ ១ផ្លែ អ្នកមិនងាយជំងឺទឹកនោមផ្អែមនិងលើសឈាមនោះទេ។

ពេលអ្នកផឹកទឹកដូងមួយសប្តាហ៍៥ថ្ងៃជួយកាត់បន្ថយភាពអស់កម្លាំងនិងស្រ្តេស។ ប្រសិនណាអ្នកកំពុងមានអាការ​ដូចជា អស់កម្លាំង ស្ត្រេស មានអារម្មណ៍ថាងងុយគេង និងមិនចង់ញ៉ាំ ឬធ្វើអ្វីទាល់តែសោះ ការ​ទទួលទាន​ទឹក​ដូង​មួយ​ពែង​អាច​ជួយ​ឱ្យ​អ្នក ​មាន​អារម្មណ៍​ធូរស្រាល ហើយ​វា​ធ្វើ​ឱ្យ​ចិត្ត​ស្ងប់ កាត់ស្ត្រេស​។

បន្ថែមពីលើនេះទៀត បរិមាណដែលសមស្របសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ គួរផឹកគឺចន្លោះពី ២៥០ទៅ៥០០មីលីលីត្រក្នុងមួយថ្ងៃ គ្រប់គ្រាន់ហើយ។ ចំពោះស្រ្តីមានផ្ទៃពោះ បំបៅដោះកូន អ្នកកំពុងត្រៀមខ្លួនវះកាត់ផ្សេងៗមុនញុំាត្រូវពិគ្រោះជាមួយអ្នកជំនាញជាមុនសិន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3239

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia