ពេលអ្នកឈឺនោមបញ្ចេញមកមានឈាម អ្នកពិតជាមានកង្វល់ក្នុងចិត្តមិនខានទេ។ នេះជាបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយកើតឡើងដោយអ្នកអត់ដឹងខ្លួន។ ហើយមានមនុស្សជាច្រើននោមចេញឈាម មានកត្តាជាច្រើន បើយោងតាមមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ការនោមឈាម (Hématurie: គឺជាស្ថានភាពដែលមានគ្រាប់ឈាមក្រហមលាយនៅក្នុងទឹកនោម អាចមើលឃើញដោយភ្នែក។ ការនោមឈាមជាសញ្ញា មិនមែនជាជំងឺ ប៉ុន្តែអាចបង្ហាញពីជំងឺផ្សេងៗនៃប្រព័ន្ធតម្រងនោម។ ជាទូទៅគេបែងចែកការនោមឈាមជាពីរគឺ៖
ទី១. នោមឈាមដែលអាចមើលឃើញដោយភ្នែក (hématurie macroscopique)។
ទី២. នោមឈាមដែលមិនអាចមើលឃើញដោយភ្នែកទទេ ( hématurie microscopique )។
