អាហារ
ប្រយ័ត្នផង! ៤ទម្លាប់ ធ្វើឱ្យអ្នកខូចជំងឺតម្រងនោមដោយអត់ដឹងខ្លួនទេ
Tror Sopheap
May 26 2026
1.9 K views

អ្នកមានអាយុលើសពី ៣៥ឆ្នាំ ទៅ ៦០ឆ្នាំ ដោយសារមុខងារតម្រងនោមចុះខ្សោយសូម្បីតែអ្នក​​មាន​ប្រវត្តិ​គ្រួសារ​កើត​បញ្ហាជំងឺ​តម្រងនោម ក៏​អាច​កើត​ចេញ​មក​បាន​ដូច​ជា​គ្រួស​ក្នុង​តម្រងនោមដែរ។ ជំងឺនិងបញ្ហានេះអាចកើតមានឡើងគ្រប់ស្រទាប់នៃអាយុរបស់មនុស្ស ក្មេងចាស់ ប្រុសស្រី។ សូមប្រយ័ត្នផង! នេះជាទម្លាប់មានហានិភ័យដល់ជំងឺតម្រងនោម

១. ញ៉ាំ​ប្រៃ​ច្រើនជាប្រចាំ៖ អ្នកញ៉ាំអាហារមានរសជាតិប្រៃពេកធ្វើឱ្យ​បង្កើន​សម្ពាធ​ឈាម​ ហើយឱ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយតាមហ្នឹងដែរនេះជាទម្លាប់​រួម​ចំណែក​ធ្វើ​ឱ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ សូមអ្នក​​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ផង

២. ផឹកទឹកមិនគ្រប់គ្រាន់៖ ពេលអ្នកផឹក​ទឹក​មិន​គ្រប់គ្រាន់​ នាំឱ្យតម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ ហើយបណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​បង្ក​មេរោគ​លើ​ផ្លូវ​ទឹក​នោមផងដែរ។ ដើម្បីថែ​​សុខភាព​តម្រង​នោម​ សូមអ្នកគួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណផងដែរ

៣. ទម្លាប់ផឹកទឹកតែនៅពេលស្រេកបានផឹក នេះជាកំហុសមួយធ្ងន់ធ្ងរមួយសម្រាប់មនុស្សយើង ដោយគិតថាវាជាសញ្ញាធម្មជាតិនៃរាងកាយ។ ជាក់ស្តែង អារម្មណ៍ស្រេកទឹកជាសញ្ញាដែលបង្ហាញថារាងកាយបានចាប់ផ្តើមខ្វះជាតិទឹករួចហើយ។ នៅពេលនេះ តម្រងនោមត្រូវធ្វើការខ្លាំងដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន។ បើអ្នកបន្តទម្លាប់នេះយូរៗទៅ វាអាចបង្កឱ្យតម្រងនោមធ្វើការក្នុងស្ថានភាពតានតឹងជាប្រចាំ ដែលងាយនឹងនាំឱ្យកើតគ្រួសក្នុងតម្រងនោម និងប៉ះពាល់ដល់ប្រព័ន្ធបញ្ចេញចោលទាំងមូល រួមទាំងថ្លើមផងដែរ។ វិធីល្អគឺផឹកទឹកឱ្យបានទៀងទាត់ ទោះបីមិនទាន់ស្រេកក៏ដោយ

៤. ការ​ជក់​បារី និង​ការផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​បណ្តាល​ឱ្យតម្រងនោមចុះខ្សោយព្រោះតាមសរសៃឈាមសម្បូរជាតិពុល យូរៗ ខូចតម្រងនោមលាងឈាមអត់ដឹងខ្លួនទេ។ ព្រោះការជក់បារីធ្វើឱ្យសរសៃឈាមរួមតូច ខូចតម្រងនោម ធ្វើឱ្យសរីរាង្គផ្សេងៗ ដំណើរការច្របូកច្របល់ជាមិនខាន។ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​ជាការដាក់​សម្ពាធ​លើ​ក្រលៀន​​នាំ​ឱ្យ​មាន​ការ​ខូច​ខាតតម្រង​យូរ​អង្វែង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia