អាហារ
អ្នកគ្រូ បញ្ញា បញ្ជាក់ថា អ្នកលើសគីឡូ! នេះជាក្បួនបំបែកជាតិខ្លាញ់ឱ្យស្រកគីឡូ

ការសម្រកគីឡូជាក្តីប្រាថ្នារបស់អ្នកលើសគីឡូ ឬអ្នកធាត់ខ្លាំងជាដើម។ ប៉ុន្តែការមានក្តីប្រាថ្នាតែមួយមុខ មិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវតែមានគោលដៅក្នុងការអនុវត្តដើម្បីបំបែកជាតិខ្លាញ់អាក្រក់ចេញពីក្នុងខ្លួនផងដែរ។ ពេលអ្នកកាត់ជាតិខ្លាញ់ មានន័យថា អ្នកដកជំងឺចេញខ្លួនអ្នកច្រើនមុខណាស់។ តាមអ្នកគ្រូ បញ្ញា (Fit & fresh) បានណែនាំឱ្យអ្នកធាត់ ឬលើសគីឡូ គួរតែសម្រកគីឡូឱ្យបានឆាប់បំផុត ហើយលោកគ្រូបានបញ្ជាក់ថា ៤វិធីនេះជួយកាត់ជាតិខ្លាញ់អាក្រក់ៗ ចេញពីរាងកាយបានលឿន។ ខាងក្រោមនេះ ជាវិធីដើម្បីបញ្ចុះគីឡូឱ្យអ្នកមានសុខភាពល្អ

មានអ្នកហាត់ប្រាណខ្លះ ហាត់ហ្នឹងគេដែរ ប៉ុន្តែបែបជាចេះតែឡើងគីឡូ រួចហើយគេក៏អស់ទឹកចិត្តក្នុងការសម្រកគីឡូទៅវិញ។ តាមអ្នកគ្រូ បញ្ហា ជាអ្នកជំនាញសម្រកគីឡូអស់ជាច្រើនឆ្នាំ បានលើកឡើងថា ដោយសារគាត់ហាត់ប្រាណតែញាំអាហារមិនបានត្រឹមត្រូវ គឺមានអ្នកខ្លះគាត់ញាំតិចខ្លាំងពេក ញាំតែបន្លែ ឬញាំតែផ្លែឈើសុទ្ធ និងអ្នកមួយចំនួនតូចបែបជាបង្អត់អាហារមិនហ៊ានញាំអីសោះ របៀបនេះ ប៉ះពាល់រាងកាយ និងគីឡូមិនងាយស្រកថែមទៀត(ចង់ស្រកគីឡូឆាប់ពេក)។ មានអ្នកមួយចំនួនតូចទៀត គាត់ហាត់ប្រាណហ្នឹងគេដែរ គាត់ញាំអាហារដែលមានកាឡូរីខ្ពស់ ដូចជាញាំស៊ុប សាច់អាំងដែលមានរសជាតិប្រៃលើសកម្រិត និងភេសជ្ជៈផ្អែមៗ(គ្រឿងកំប៉ុង និងស្រាបៀ) ក្រោយហាត់ចប់ ទោះគាត់ហាត់ប្រាណធ្ងន់ប៉ុនណ្ណាក៏មិនអាចស្រកគីឡូបានដែរ។ 

ហើយតាមអ្នកគ្រូ បញ្ហា បានប្រាប់ថា ចូរញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ ហើយត្រូវបូកជាមួយលំហាត់ប្រាណទាំងប្រភេទ Cardio ដូចជាធាក់កង់ ហែលទឹក ហាត់ yoga និងហាត់គួបផ្សំប្រភេទ weight training តែគួជៀសវាងក្បាច់លោត ឬការត់ខ្លាំងៗ ជាដើមព្រោះអាចធ្វើឱ្យអ្នកឈឺកជើង និងក្បាលជង្គង់បាន។ ហើយសូម្បីតែការលំហាត់ប្រាណ ក៏ជាថ្នាំជួយរំលាយបញ្ហាស្រ្តេស កុំឱ្យអ្នកឡើងគីឡូផងដែរ។ ព្រោះស្រ្តេសធ្វើឱ្យអ្នកឆាប់ឃ្លានចំណីអាហារ ហើយងាយឡើងគីឡូជាពិសេសងាយមានខ្លាញ់ក្នុងបរិវេនក្បាលពោះតែម្តង  

តាមអ្នកគ្រូ បញ្ញា បានលើកឡើងទៀតថា ការសម្រកគីឡូអ្នកគួជ្រើសរើសញាំអាហារមានជាតិប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ មានដូចជាសាច់ត្រី សាច់ទ្រូងមាន់ ស៊ុតស,បង្កង ,បង្គារ,ផ្សិត...ជាដើម និងបន្លែផ្លែឈើដែលមានកាកសរសៃខ្ពស់ឱ្យបានគ្រប់គ្រាន់ ហើយអ្នកគួរតែកាត់បន្ថយភេសជ្ជៈផ្អែម អាហារណាដែលមានជាតិស្ករខ្ពស់ អាហារបំពងជាដើម។ ជាពិសេសញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ព្រោះរាងកាយត្រូវការជាតិទឹករហូតដល់ ៧០% ។ តាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ ក៏មានប្រសាសន៍បន្ថែមដែរថា “រាងកាយដែលខ្វះជាតិទឹ ធ្វើឱ្យស្បែកអ្នកចាស់ជាងវ័យ និងមិនស្រស់ស្អាតទេ។ ដើម្បីស្បែកអ្នកមើលទៅស្រស់ស្អាត និងរាងកាយរឹងមាំ អ្នកគួរញ៉ាំទឹកមួយថ្ងៃបីលីត្រ ទៅបួនលីត្រជាងគឺល្អបំផុត”។ 

អ្នកគ្រូ បញ្ញា បានបញ្ជាក់ជាចុងក្រោយថា អ្នកចង់ស្រកគីឡូ កុំចង់ស្រកលឿនខ្លាំងពេករហូតភ្លេចគិតពីសុខភាព។ ចូរជ្រើសរើសវិធីណាជួយឱ្យអ្នកអនុវត្តហើយបានផល(ស្រកគីឡូ) និងក្លាយជារបៀបរស់នៅប្រចាំថ្ងៃ អាចអនុវត្តវាបានយូរអង្វែង មិនប៉ះពាល់សុខភាព ការចាប់ផ្ដើមធ្វើលំហាត់ប្រាណ និងជ្រើសរើសរបបអាហារល្អៗ វានឹងក្លាយជាទម្លាប់ក្នុងជីវិតរបស់អ្នកមិនខានឡើយ។ ចង់សម្រកគីឡូ សូមលោកអ្នកទំនាក់ទំនងជាមួយអ្នកគ្រូ បញ្ហា តាមរយៈFaceBooks Fit & fresh និងលេខទូរស័ព្ទ៖ ០៩៨ ៧៣ ១៨ ៦៨ // ០៩៦ ៤៤ ១១ ១៥៦។ អត្ថបទដោយ៖ ទ្រ សុភាព

១៣០

១២៩

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3240

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia