មិនថាអ្នកលេបថ្នាំប្រភេទណាទេ សុទ្ធតែប៉ះពាល់ដល់តម្រងនោមទាំងអស់។ ការប្រើថ្នាំមិនបានតាមការណែនាំរបស់គ្រូពេទ្យទេ វាធ្វើឱ្យខូចសុខភាពដោយអត់ដឹងខ្លួនទេ។ ទោះបីស្ថិតក្នុងស្ថានការណ៍បែបណាទេ អ្នកមិនគួរប្រើថ្នាំបំបាត់ការឈឺចាប់ទាំងនោះដោយខ្លួនឯងជាប្រចាំ បើសិនជាគ្មានការអនុញ្ញាតពីគ្រូពេទ្យទេនោះ។ តាមផ្នែក តម្រងនោមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានលើកឡើងថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ NSAIDS ក្នុងរយៈពេលយូរ អាចបណ្តាលឱ្យខូចខាត ឬស្លាប់កោសិកា បំពង់តម្រងនោមលេបថ្នាំប្រភេទNSAIDs (ដូចជា Ibuprofen, Diclofenac, Aspirin) ក្នុងរយៈពេលយូរ អាចបណ្តាលឱ្យខូចខាត ឬស្លាប់កោសិកាបំពង់តម្រងនោម (Acute Tubular Necrosis - ATN) តាមរយៈយន្តការពីរគឺ ៖
១. កាត់បន្ថយលំហូរឈាម៖ ថ្នាំនេះធ្វើឱ្យថយចុះសារធាតុ Prostaglandins ដែលជួយ ពង្រីកសរសៃឈាម នាំឱ្យតម្រងនោមខ្វះឈាម និងអុកស៊ីសែនទៅចិញ្ចឹមកោសិកា។
២. ការពុលផ្ទាល់៖ សារធាតុថ្នាំកកកុញច្រើន បំផ្លាញកោសិកាបំពង់តម្រងនោមដោយផ្ទាល់។ រោគសញ្ញាសំខាន់ៗ៖ ទឹកនោមថយចុះខុសធម្មតា, ហើមជើងឬមុខ, អស់កម្លាំងខ្លាំង, និង ចង្អោរក្អួត (សញ្ញានៃការខ្សោយតម្រងនោមស្រួចស្រាវ)។
តាមរយៈគណនីផេក របស់វេជ្ជបណ្ឌិតDr. Beat Richner បានបញ្ជាក់ថា ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជានិងពុំមានការពិនិត្យជំងឺធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិតមានជំនាញវិជ្ជាជីវ:ឲ្យបានត្រឹមត្រូវ អាចបណ្តាលឲ្យកុមារមានគ្រោះថ្នាក់ដល់ជីវិតបាន (automédication)"។ សូម្បីតែមនុស្សធំក៏ប៉ះពាល់សុខដែរ។ មុនលេបថ្នាំ សូមនិយាយជាមួយពេទ្យសិន ទើបមិនប៉ះពាល់ដល់តម្រងនោម នាំឱ្យអ្នកមានសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព
