ចិត្តសាស្ត្រ
ទម្លាប់ទាំង៤ នាំឱ្យយុវវ័យបំផ្លាញអនាគតដោយខ្លួនឯងឱ្យលិចលង់

ភាពជាយុវវ័យជាវ័យមួយដែលមនុស្សកំពុងតែមានអារម្មណ៍ពុះកញ្ជ្រោលចង់ស្គាល់នូវអ្វីដែលថ្មីៗ និងជាវ័យដែលត្រូវការភាពសប្បាយរីករាយច្រើនរហូតដល់អ្នកខ្លះហ៊ានពោលពាក្យថា “ខំសប្បាយទាន់ខ្លួននៅក្មេង” ជាពាក្យមួយឃ្លានេះកំពុងតែបំផ្លាញពួកគេបន្តិចម្ដងៗ ហើយ។ នៅខាងក្រោមនេះជាកំហុសឆ្គងទាំង៤ របស់យុវវ័យភាគច្រើនបំផ្លាញខ្លួនឯង៖

១. គ្មានគោលដៅ៖ មានយុវវ័យជាច្រើននាក់រស់នៅដោយគ្មានគោលដៅច្បាស់លាស់ក្នុងជីវិតថាតើពួកគេចង់បានអ្វីក្នុងជីវិតរបស់ខ្លួននោះទេក្នុងរយៈពេល ១ខែ ៦ខែ ១ឆ្នាំ ៥ទៅ១០ឆ្នាំទៀតនោះទេ នេះជាកំហុសឆ្គងរស់នៅដោយគ្មានគោលដៅក្នុងជីវិតនេះបានធ្វើឱ្យពួកគេរបស់នៅដោយខ្ជះខ្ជាយពេលវេលា និងមិនអាចទទួលបាននូវសមិទ្ធផលធំដុំណាមួយក្នុងជីវិតឡើយ។

២. សប្បាយដាច់បង្អៀវ៖ ការរស់នៅដោយគិតតែភាពសប្បាយតែមួយមុខ ប្រៀបបីដូចជាសេះដែលដាច់បង្អៀវ។ ភាពជាយុវវ័យជាវ័យដែលមនុស្សត្រូវព្យាយាមខិតខំក្រេបយកនូវចំណេះដឹងទាំងពីក្នុងសាលានិងក្នុងសង្គមជាក់ស្ដែង។ សូមកុំមានភាពត្រេកត្រអាលជាមួយនឹងរឿងអបាយមុខដូចជា ស្រី ស្រា ល្បែង គ្រឿងញៀន និងអំពើផ្សេងៗដែលអាចអូសទាញអ្នកចូលទៅក្នុងនរកក្នុងរយៈពេលដ៏ខ្លីនាំខូចអនាគត។

៣. ចំណាយខ្ជះខ្ជាយ៖ ពេលដែលអ្នកចាប់ផ្ដើមក្លាយជាមនុស្សពេញវ័យ វាជាពេលដែលអ្នកត្រូវចេះរៀបចំចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានល្អបំផុត។ អ្នកមិនត្រូវធ្វើការចំណាយខ្ជះខ្ជាយទៅលើអ្វីមួយដែលវាមិនបានធ្វើឱ្យអ្នកអាចកាន់តែមានភាពរីកចម្រើន ឬមិនត្រូវចំណាយលើអ្វីមួយដែលអ្នកចង់បានខ្លាំងពេកនោះទេ។ អ្នកត្រូវចំណាយឱ្យត្រូវក្បួនដោយចំនាយលើអ្វីដែលអ្នកពិតជាត្រូវការជាចាំបាច់ មិនមែនអ្វីដែលអ្នកចង់បានខ្លាំងពេកនោះទេ។

៤. ភ្លេចអភិវឌ្ឍន៍ខ្លួន៖ ពេលដែលអ្នកក្លាយជាមនុស្សពេញវ័យ អ្នកគួរតែក្លាយជាមនុស្សម្នាក់ដែលអាចមានជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ដែលជំនាញនេះអ្នកអាចយកវាមកជាឧបករណ៍សម្រាប់រកប្រាក់មកចិញ្ចឹមជីវិតខ្លួនឯងយ៉ាងឯករាជ្យ ដោយមិនពឹងពាក់លើធនធានរបស់គ្រួសារខ្លាំងពេកនោះទេ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
515 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
603 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
305 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
764 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
179 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
791 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia