អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី គន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ។ 

Photo 2026 06 05 15 58 45


បេះដូងគឺជាសរីរាង្គមួយដែលមានទំហំតូច ប៉ុន្តែមានតួនាទីធំ ដោយវាទទួលខុសត្រូវក្នុងការថែរក្សាអ្នកឱ្យមានជីវិតរស់នៅ និងមានសុខភាពល្អជារៀងរាល់ថ្ងៃ រាល់នាទី និងរាល់វិនាទី។ បេះដូងច្របាច់ និងបញ្ជូនឈាម និងអុកស៊ីសែនទៅកាន់សួត និងរាងកាយរបស់អ្នក ព្រមទាំងកម្ចាត់ឧស្ម័នកាបូនិចចេញពីចរន្តឈាម ដែលមុខងារទាំងនេះគឺជាស្នូលនៃសុខភាពទូទៅរបស់អ្នក។ បេះដូងគឺជាសរីរាង្គដែលងាយរងគ្រោះ ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលស្ថានភាពទាំងនេះត្រូវបានគេដឹងថាជាឃាតករដ៏ធំបំផុតមួយក្នុងពិភពលោក ដោយបានឆក់យកជីវិតមនុស្សអស់ ១៨.៦ លាននាក់នៅទូទាំងសកលលោកក្នុងមួយឆ្នាំៗ។ 

Photo 2026 06 05 15 58 52


អាយុកាន់តែច្រើន ហានិភ័យនៃជំងឺបេះដូងកាន់តែខ្ពស់។ នៅក្នុងប្រទេសអភិវឌ្ឍន៍ •  អត្រាអ្នកឈឺបេះដូងកើនឡើងខ្លាំង (លើសពី ១០ ភាគរយ) ចំពោះមនុស្សអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ។ ៨០ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺបេះដូង គឺជាមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។

Photo 2026 06 05 15 59 12


គន្លឹះស្តីពីសុខភាពបេះដូង និងការឈានចូលវ័យចាស់ដោយមានសុខភាពល្អ
នេះគឺជាគន្លឹះល្អៗចំនួន ប្រាំយ៉ាង ដើម្បីឱ្យអ្នកចាប់ផ្តើមដំណើរនេះ សម្រាប់ជីវិតដែលមានសុខភាពល្អប្រសើរជាងមុនទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ 


គន្លឹះទី១៖ ស្វែងយល់ពីហានិភ័យសុខភាពរបស់អ្នក 


គន្លឹះដំបូងនៃការថែរក្សាសុខភាពបេះដូង គឺការដឹងពីសុខភាពរបស់អ្នក តាមរយៈការទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពឱ្យបានទៀងទាត់។ ការពិនិត្យសុខភាពបានជាប់លាប់ជារឿងសំខាន់ខ្លាំងណាស់ ព្រោះសម្ពាធឈាមខ្ពស់ គឺជាកត្តាហានិភ័យចម្បងបំផុតនៃជំងឺសរសៃឈាមបេះដូង ហើយវាត្រូវបានគេចាត់ទុកជា "ឃាតករលាក់មុខ" ដោយសារតែវាមិនបង្ហាញចេញនូវសញ្ញាព្រមាន ឬរោគសញ្ញាអ្វីច្បាស់ៗឡើយ។ ហេតុដូច្នេះ ការពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់ គឺជារឿងចាំបាច់បំផុត ព្រោះប្រសិនបើទុកចោលដោយមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលាទេ វានឹងបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបាន។


គន្លឹះទី២៖ កាត់បន្ថយទម្លាប់រស់នៅដែលមិនល្អចំពោះសុខភាព 


ការផ្តាច់បារីជាវិធីដ៏ល្អបំផុតក្នុងការការពារបេះដូង ព្រោះហានិភ័យជំងឺបេះដូងនឹងថយចុះភ្លាមៗបន្ទាប់ពីឈប់ជក់។ ជាទូទៅ ការជក់បារីបំផ្លាញសរសៃឈាមអាកទែឱ្យរួមតូចដោយសារការកកខ្លាញ់ ដែលអាចបង្កជាការឈឺទ្រូងជាសញ្ញាព្រមាន ឬអាចឈានទៅដល់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកគួរតែបោះបង់ទម្លាប់មិនល្អក្រវាត់ចោលនូវឧបករណ៍ជក់បារី រួចជំនួសមកវិញនូវផលិតផលជំនួសជាតិនីកូទីន។ ការបោះបង់ចោលទម្លាប់មិនល្អទាំងនេះ នឹងជួយឱ្យរាងកាយទាំងមូលទទួលបានសុខភាពល្អ។ 


គន្លឹះទី៣៖ រក្សារបបអាហារដែលល្អចំពោះសុខភាពបេះដូង

អាហារូបត្ថម្ភដែលល្មមសមរម្យនៃកាឡូរីដែលអ្នកគួរទទួលទាន គួរមានកាបូអ៊ីដ្រាត ៤០ ភាគរយ ប្រូតេអ៊ីន ៣០ ភាគរយ និងខ្លាញ់ល្អ ៣០ ភាគរយ ព្រមទាំងជាតិសរសៃ ២៥ ក្រាម និងទឹកប្រាំបីកែវក្នុងមួយថ្ងៃ។ លើសពីនេះ ការញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ នឹងជួយផ្តល់វីតាមីន និងជាតិរ៉ែល្អៗជាច្រើន។ អាហារសម្បូរអូមេហ្គា-៣ ដូចជាត្រីមានជាតិខ្លាញ់ និងគ្រាប់ពូជផ្សេងៗ អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងផងដែរ។ ត្រីក៏ជាអាហារជំនួសសាច់គោដ៏ល្អដើម្បីចៀសវាងខ្លាញ់ឆ្អែតខ្ពស់ ហើយជាតិអូមេហ្គា-៣ ដែលមានក្នុងត្រីក៏ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត ដើម្បីទ្រទ្រង់ប្រព័ន្ធសរសៃឈាមបេះដូងទៀតផង។ 


គន្លឹះទី៤៖ ធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ 


ការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយទៀងទាត់ផ្តល់ផលប្រយោជន៍ជាច្រើនដោយវាជួយឱ្យសរសៃឈាមសម្រាក និងពង្រីកខ្លួន ធ្វើឱ្យឈាមហូរទៅចិញ្ចឹមបេះដូងបានល្អ។ សកម្មភាពនេះរំញោចការផលិតសារធាតុនីទ្រីកអុកស៊ីតដើម្បីការពារប្រព័ន្ធសរសៃឈាមបេះដូង។ អ្នកគួរតែធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ហើយបើគ្មានពេលគ្រប់គ្រាន់ទេ អ្នកអាចជំនួសដោយការដើរខ្លីៗមុនពេលធ្វើការ ដូចជាការចតឡានម៉ូតូឱ្យឆ្ងាយពីការិយាល័យ ឬការឈរធ្វើការខ្លះដើម្បីចៀសវាងការអង្គុយយូរៗពេញមួយថ្ងៃ។ 


គន្លឹះទី៥៖ កាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក 


ទោះបីជាគ្មានការផ្សារភ្ជាប់ផ្ទាល់រវាងភាពស្ត្រេសខ្ពស់ និងជំងឺបេះដូង ប៉ុន្តែស្ត្រេសអាចបង្កហានិភ័យដោយប្រយោល ដូចជាធ្វើឱ្យឡើងសម្ពាធឈាម ធ្វើឱ្យអ្នកញ៉ាំច្រើនហួសប្រមាណ ខ្ជិលមិនធ្វើលំហាត់ប្រាណ ឬធ្វើឱ្យអ្នកជក់បារី។ ស្ត្រេសរ៉ាំរ៉ៃក៏ជម្រុញអរម៉ូនអង់ដ្រេណាលីន និងខទីសូលឱ្យកើនឡើង ដែលនាំឱ្យប្រឈមនឹងការគាំងបេះដូងផងដែរ។ ហេតុនេះ អ្នកគួរតែចំណាយពេលសម្រាក និងធ្វើអ្វីដែលសប្បាយចិត្ត ព្រោះមនុស្សដែលអាចគ្រប់គ្រងស្ត្រេសឱ្យនៅកម្រិតទាបបាន តែងមានទំនោរចង់ហាត់ប្រាណ និងមានចំណង់ញ៉ាំអាហារដែលមានសុខភាពល្អ។ 


ការអនុវត្តរបៀបរស់នៅសកម្ម និងមានសុខភាពល្អចាប់ពីពេលនេះតទៅ គឺជារឿងចាំបាច់បំផុតដើម្បីការពារជំងឺបេះដូង និងរក្សាបេះដូងឱ្យរឹងមាំទៅថ្ងៃអនាគត។ 

 

អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 42

អត្ថបទទាក់ទង

#អត្ថបទ PR

ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
20 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
52 views

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
302 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
115 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
80 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
109 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia