ចិត្តសាស្ត្រ
កុំមើលរំលងណា! នេះជាទ្រព្យទាំង៤ មានតម្លៃថ្លៃជាងលុយទ្វេដង

នៅពេលដែលនិយាយអំពីទ្រព្យ ប្រហែលជាមនុស្សជាច្រើននឹងគិតត្រឹមតែមានលុយកាក់ច្រើន មានផ្ទះ និងមានឡានជាដើម។ ​ប៉ុន្តែការពិតទៅ វាមិនមែនជាទ្រព្យដែលមានតម្លៃសំខាន់បំផុតនោះទេ ព្រោះនៅមានទ្រព្យសំខាន់ៗជាច្រើនទៀត នៅខាងក្រោមនេះជាទ្រព្យទាំង ៤នេះ មានតម្លៃថ្លៃជាងលុយទ្វេដង៖

 ១. សុខភាព៖ សុខភាពជាទ្រព្យមានតម្លៃមហាសាល បើបាត់បង់វា នឹងយើងនឹងបាត់បង់នូវអ្វីៗគ្រប់យ៉ាង និងមិនអាចទទួលជោគជ័យក្នុងជីវិតនោះទេ។ ​សុខភាពប្រៀបបីដូចជាលេខ១នៅខាងមុខ ហើយអ្វីៗជាច្រើនទៀតប្រៀបបីដូចជាលេខសូន្យដែលនៅពីខាងក្រោយលេខ១។ ដូច្នេះប្រសិនបើបាត់បង់លេខ១ហើយ នោះអ្វីៗគ្រប់យ៉ាងក៏លែងមានន័យអ្វីដែរ។

២. សេរីភាព៖ ពេលខ្លះយើងមិនគួរលក់សេរីភាពខ្លួនឯងទាំងស្រុងដើម្បីប្ដូរជាមួយលុយកាក់ទ្រព្យសម្បត្តិខ្លាំងពេកទេ ព្រោះជីវិតដែលគ្មានសេរីភាព គឺជាជីវិតដែលមិនសូវមានអត្ថន័យនោះទេ។ ​យើងអាចលក់សេរីភាពដើម្បីលុយបានមួយរយៈពេលណាមួយ ប៉ុន្តែដាច់ខាតកុំលក់សេរីភាពខ្លួនឯងប្ដូរជាមួយលុយយូរខ្លាំងពេកអី។ ​

៣. សុភមង្គលផ្លូវចិត្ត៖ នៅពេលដែលមនុស្សលែងមានសុភមង្គលផ្លូវចិត្ត អារម្មណ៍មិនចេះស្កប់ស្កល់ រវល់តែខំរកប្រាក់ ជីវិតមួយនោះគឺជាជីវិតគួរឱ្យអាណិតអាសូរបំផុត។ ត្រូវចងចាំថា គោលដៅចុងក្រោយរបស់មនុស្សគឺការរស់នៅមានសុភមង្គលផ្លូវកាយផ្លូវចិត្តតែប៉ុណ្ណោះ មិនមែនទ្រព្យក្រៅខ្លួនដូចជាលុយកាក់ ទ្រព្យសម្បត្តិទាំងស្រុងនោះទេ។

 ៤. គ្រួសារ៖ កុំខិតខំរកស៊ីរហូតភ្លេចតម្លៃគ្រួសារ កុំខិតខំប្រឹងធ្វើការរហូតពិការបេះដូង។ អាស្រ័យហេតុនេះត្រូវចេះបែងចែកពេលវេលាជាមួយនឹងគ្រួសារជាទីស្រលាញ់អ្នកឱ្យបានល្អផងណា ព្រោះពាក្យថាគ្រួសារ គឺអាចប្រែបានថា សុភមង្គល។ 

ជារួមមកវិញ លុយសំខាន់ ប៉ុន្តែមានទ្រព្យជាច្រើនទៀត ដែលមានតម្លៃថ្លៃជាងលុយ ដែលអ្នកគប្បីគួរត្រិះរិះពិចារណា និងមិនគួរបោះបង់វាចោលនោះទេ។ ចុះនាពេលបច្ចុប្បន្ននេះ តើអ្នកខំប្រឹងរាល់ថ្ងៃដើម្បីខំកសាងទ្រព្យសំខាន់ៗអ្វីខ្លះដែរ?

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
515 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
603 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
305 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
764 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
179 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
791 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia