អត្ថបទ PR
មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ

មានបងប្អូនខ្មែរយើងជាច្រើនបានព្យាបាលជំងឺនៅក្រៅប្រទេសពេលមានជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីក ជំងឺខូចតម្រងនោម និងជំងឺសន្លាក់ពិបាកដើរជាដើម។ បើអ្នកមានបញ្ហាសន្លាក់ព្យាបាលនៅមន្ទីរពេទ្យជាច្រើនហើយគ្មានប្រសិទ្ធភាពទេនោះ សូមអ្នកអាចទៅព្យាបាលនៅមន្ទីរពេទ្យ Sunway។ ករណីជាក់ស្តែង នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី  មានស្ត្រីវ័យរហូតដល់ទៅ ១០២ ឆ្នាំម្នាក់ បានដើរឡើងវិញដោយជោគជ័យ ក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ក្រោយពីបានទទួលការវះកាត់ត្រគាក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (Sunway Medical Centre) នាទីក្រុង Sunway City ប្រទេសម៉ាឡេស៊ី ។

អ្នកជំងឺរូបនេះគឺលោកយាយ (Popo) ជាមនុស្សម្នាក់ដែលសកម្ម និងរស់នៅឯករាជ្យម្ចាស់ការលើខ្លួនឯង មុនពេលកើតមានរបួសនេះ លោកយាយមានស្មារតីវៃឆ្លាត ល្អប្រសើរ និងអាចគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងដិតដល់ ។ ប៉ុន្តែក្រោយពេលដួលនៅក្នុងផ្ទះ លោកយាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយត្រូវបានធ្វើរោគវិនិច្ឆ័យថាមានការបាក់កឆ្អឹងភ្លៅ (Neck of Femur Fracture) ជាស្ថានភាពធ្ងន់ធ្ងរមួយសម្រាប់អ្នកជំងឺវ័យចំណាស់ ព្រោះវាអាចបណ្តាលឱ្យបាត់បង់លទ្ធភាពធ្វើចលនា និងធ្វើឱ្យសុខភាពធ្លាក់ចុះយ៉ាងគំហុក ។

សម្រាប់ការវះកាត់នេះដឹកនាំដោយលោកវេជ្ជបណ្ឌិត Jeffrey Jaya Raj ជាគ្រូពេទ្យវះកាត់ឆ្អឹងដ៏មានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពឆ្អឹងដ៏ស្មុគស្មាញ រួមទាំងករណីបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង (Fragility Fractures) ផងដែរ ដោយមានការចូលរួមសហការពីគ្រូពេទ្យឯកទេសរោគមនុស្សចាស់ (លោកស្រីវេជ្ជបណ្ឌិត Teh Hoon Lang) គ្រូពេទ្យស្ពឹក (លោកស្រីវេជ្ជបណ្ឌិត Lai Hou Yee) និងក្រុមគ្រូពេទ្យឯកទេសស្តារនីតិសម្បទា។ ត្រឹមមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ លោកយាយអាចដើរបាន។

 នេះជាបទពិសោធន៍កម្រមួយ ស្រ្តីមានវ័យ ១០២ឆ្នាំ បានបញ្ហាដួលប៉ះឆ្អឹងយ៉ាងធ្ងន់ បានក្រុមគ្រូពេទ្យធ្វើការវះកាត់ ហើយធ្វើការព្យាបាលឱ្យលោកយាយដើរបានយ៉ាងរហ័សបែបនេះ គឺមន្ទីរពេទ្យ Sunway ធ្វើរឿងនេះបានសម្រេចដោយសារមានក្រុមវេជ្ជបណ្ឌិតជំនាញៗ មានបទពិសោធច្រើនឆ្នាំមកហើយ។ 

១១

បើអ្នកមានការព្រួយបារម្ភចំពោះបញ្ហារកមន្ទីរពេទ្យល្អមានទំនុកចិត្តបែបនេះ សូមអ្នកគិតមើលពីមន្ទីរពេទ្យ Sunway Medical Centre ដែលទទួលបានការទទួលស្គាល់ស្តង់ដារអន្តរជាតិ (JCI) ដើម្បីជួយលើកកម្ពស់សេវាថែទាំសុខភាពផ្នែកវេជ្ជសាស្ត្រវាងប្រទេសម៉ាឡេស៊ី-និងប្រទេសកម្ពុជាផងដែរ។ ហើយខាងមន្ទីរពេទ្យ Sunway Medical Centre មានអ្នកឯកទេសឈានមុខគេក្នុងការព្យាបាលជំងឺធ្ងន់ធ្ងរទាំង ៤នេះ មានដូចជា៖

១. ជំងឺមហារីក (Cancer/Oncology) ខាងមន្ទីរពេទ្យបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការព្យាបាលជំងឺមហារីកមានប្រសិទ្ធភាពខ្ពស់។ ព្រោះជំងឺមហារីកនេះ មិនមែនសុទ្ធតែត្រូវព្យាបាលដោយការវះកាត់រហូតនោះទេ ខាងមន្ទីរពេទ្យ Sunway នាំមកនៅជូននូវជា​មួយ​នឹង​បច្ចេក​ទេស​ថ្មី​ Leksell Gamma Knife Icon និង Brachytheraphy ជួយសម្រួលក្នុងការព្យាបាលឱ្យចំគោលដៅ ហើយកាត់បន្ថយការឈឺចាប់ ធ្វើឱ្យអ្នកជំងឺឆាប់បានត្រឡប់ទៅជាប្រក្រតីឡើងវិញ។

 ២. ជំងឺបេះដូង (Cardiology) ការវះកាត់ និងដាក់រ៉ឺស័រគាំងបេះដូងជាបញ្ហាស្មុគស្មាញមួយប៉ុន្តែខាងមន្ទីរពេទ្យ Sunway មានក្រុមវេជ្ជបណ្ឌិតឯកទេសចាំផ្តល់សេវាព្យាបាល និងការវះកាត់ជំងឺបេះដូងគ្រប់កម្រិត ដូចជា ជំងឺបេះដូងពីកំណើត បញ្ហាសាច់ដុំបេះដូង និងការវះកាត់ផ្សេងៗ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ឱ្យមានសុវត្តិភាពដល់អ្នកជំងឺបំផុត។ ឧបករណ៍នៅមន្ទីរពេទ្យ Sunway ជាបច្ចេកវិទ្យាចុងក្រោយដែលអាចផ្តល់លទ្ធផលនៃភាពជាក់លាក់ ព្រមទាំងជួយពីវេជ្ជបណ្ឌិតក្នុងការវាយតម្លៃស្ថានភាពបេះដូងឱ្យបានត្រឹមត្រូវបំផុត

 ៣. ផ្នែកឆ្អឹង និងសន្លាក់ (Orthopedics)នៅមន្ទីរពេទ្យអន្តរជាតិ Sunway នៅក្នុងប្រទេសម៉ាឡេស៊ី ជាមន្ទីរពេទ្យលំដាប់ឈានមុខគេមួយដែលអ្នកជំងឺមានទំនុកចិត្តខ្ពស់លើជំនាញឯកទេសផ្នែកឆ្អឹង សន្លាក់ និងសរសៃពីគ្រូពេទ្យជំនាញឯកទេសហើយខាងមន្ទីរពេទ្យត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីអ្នកជំងឺអន្តរជាតិ រួមទាំងអ្នកជំងឺមកពីប្រទេសកម្ពុជាផងដែរ។ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យSunway មានជំនាញឯកទេសផ្នែកវះកាត់ឆ្អឹងកងខ្នងដោយប្រព័ន្ធរ៉ូបូតដែលមានប្រសិទ្ធភាពខ្ពស់ជួយឱ្យអ្នកជំងឺសន្លាក់អាចដើរបានត្រឹម១-២ថ្ងៃបន្ទាប់ពីការវះកាត់រួច។

នៅមន្ទីរពេទ្យ Sunway មានការិយាល័យនៅក្នុងភ្នំពេញដែលមានគោលបំណងបម្រើជាមជ្ឈមណ្ឌល ដើម្បីផ្ដល់ការគាំទ្រយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកជំងឺកម្ពុជាដែលមានបំណងស្វែងរកការថែទាំប្រកបដោយគុណភាពនៅប្រទេសម៉ាឡេស៊ី។ ហើយខាងមន្ទីរពេទ្យមានសេវាកម្មផ្តល់ជូនដូចជា ការសាកសួរព័ត៌មានផ្នែកសុខភាព មានការណែនាំពីជំនាញខាងមន្ទីរពេទ្យ មានការប៉ាន់ស្មានពីតម្លៃព្យាបាលផងដែរ។ កាន់តែពិសេសនោះខាងមន្ទីរពេទ្យក៏ជួយសម្រួលក្នុងការធ្វើដំណើរទៅកាន់ការព្យាបាលនៅម៉ាឡេស៊ី និងមានការបកប្រែទាំងភាសាខ្មែរ និងភាសាអង់គ្លេសជាមួយ។ មន្ទីរពេទ្យ Sunway ត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យល្អបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយត្រូវបានចុះបញ្ជី នៅក្នុង Newsweek World's Best Hospitals Ranking 2024, 2025 និង 2026៕ សម្រាប់ព័ត៌មានសាកសួរផ្នែកវេជ្ជសាស្ត្រ សូមទាក់ទង៖

ការិយាល័យតំណាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (Sunway Medical Centre) ប្រចាំរាជធានីភ្នំពេញ ប្រទេសកម្ពុជា
កញ្ញា/លោកស្រី៖ជា គីមជូ
អ៊ីមែល៖ smc-cambodia@sunway.com.my
លេខទូរស័ព្ទ៖ +855 96 929 2921

២១

១០

១៣

១៤

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
6 views

#អត្ថបទ PR

អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Vuthea Morn
July 20 2026
34 views

#អត្ថបទ PR

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
Tror Sopheap
June 26 2026
42 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក
Sreymom Cha
June 15 2026
62 views

#អត្ថបទ PR

ក្រុមហ៊ុន GRAB សហការជាមួយមន្ទីរពេទ្យ INTERCARE បើកដំណើរការកម្មវិធីសង្គ្រោះបឋម សម្រាប់ដៃគូបើកបរនៅរាជធានីភ្នំពេញ
Sreymom Cha
June 11 2026
28 views

#អត្ថបទ PR

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
Thida Pet
June 6 2026
68 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia