ជំងឺ
អ្នកមានរោគសញ្ញាទាំង ៥នេះ អ្នកអាចមានជំងឺប្រព័ន្ធប្រសាទក្រៅ
Tror Sopheap
April 28 2026
342 views
ជំងឺប្រព័ន្ធប្រសាទក្រៅ ស្ដែងឡើងក្នុងរូបភាពច្រើនបែប ដែលអ្នកជំងឺ និងគ្រូពេទ្យក្រៅពីជំនាញខាងប្រព័ន្ធប្រសាទ អាចមិនបានគិតដល់ និងងាយមើលរំលង។ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗដ៏ទៃទៀត ដែលនាំអ្នកជំងឺជាច្រើនអាចត្រូវចំណាយថវិកា និងពេលវេលាច្រើន ដើម្បីរកមូលហេតុ និងវិធីសាស្ត្រព្យាបាល តែមិនទទួលបានលទ្ធផលគាប់ប្រសើរ។ នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ មានអ្នកជំងឺជាច្រើនបានមកទទួលការពិនិត្យអេឡិចត្រូណឺរូមីញ៉ូក្រាម (ENMG) ដែលក្រុមការងារជំនាញរកឃើញថាមានប៉ះពាល់ទៅនឹងជំងឺប្រព័ន្ធប្រសាទក្រៅ។ នេះជារោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅមានដូចជា៖
១. ចុះខ្សោយកម្លាំងសាច់ដុំ ឬស្វិតសាច់ដុំ
២. ឈឺ ចុករោយ តាមសាច់ដុំ
៣. ស្ពឹក ស្រពន់
៤. ទទួលអារម្មណ៍ថាក្ដៅ ឬក្រហាយ
៥. មានអារម្មណ៍ថាដូចជាមានស្រមោចវារ ឬម្ជុលចាក់
រោគសញ្ញាទាំងនេះអាចកើតមាននៅលើដៃ ឬជើង ឬពេញទាំងដងខ្លួន។ «ប្រសិនបើលោក លោកស្រីមានអាការៈដូចជម្រាបខាងលើ លោក លោកស្រីអាចមកទទួល សេវាពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញជំងឺប្រព័ន្ធប្រសាទ ដែលមានបទពិសោធន៍ខ្ពស់ច្រើនឆ្នាំក្នុងការងារ និងដោយមានជំនួយការពិនិត្យពិគ្រោះតាមរយៈម៉ាស៊ីនអេឡិចត្រូណឺរូមីញ៉ូក្រាម ដែលជាឧបករណ៍ វេជ្ជសាស្ត្រស្វែងរកជំងឺប្រព័ន្ធប្រសាទ និងវិបត្តិសាច់ដុំបានឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅមន្ទីរពេទ្យកាល់ម៉ែត។»
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3205

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
26.3 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#ព័ត៌មាន

ថ្ងៃនេះ! តម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 23 2026
11 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia