កុមារ
ពាក្យសម្តី ៣ឃ្លានេះ ធ្វើឱ្យកូនៗ ចង់ឮចេញពីមាត់ឪពុកម្តាយ ក្លាយជាកូនល្អ
Tror Sopheap
June 15 2026
1.4 K views

ឪពុកម្តាយគឺជាគ្រូទី១ ជាជាងចម្លាក់ដ៏អស្ចារ្យក្នុងការកសាងអនាគតរបស់កូនគ្រប់រូប ជាពិសេសគឺពាក្យសម្តីដែលត្រូវនិយាយទៅកាន់កូនៗពេញវ័យ។ ខាងក្រោមនេះ គឺជាពាក្យ៣ឃ្លា ដែលកូនៗចង់ឮចេញពីមាត់ឪពុកម្តាយបំផុត ជួយឲ្យពួកគេកក់ក្តៅ និងរស់នៅមានសុភមង្គល យោងតាមចិត្តវិទ្យា៖

១. ចង់ឱ្យយប៉ា/ម៉ាក់សុំទោស៖ អ្នកស្រី Arielle Dualan អ្នកប្រឹក្សាផ្នែកសុខភាពអាពាហ៍ពិពាហ៍ បានលើកឡើងថា វាពិតជាសំខាន់ៗណាស់ដែលឪពុកម្តាយត្រូវចេះ ឬហ៊ានពោលពាក្យសុំទោសទៅកាន់កូនៗ រាល់កំហុសដែលខ្លួនបានបង្កឡើង ហើយធ្វើឲ្យកូនៗរងភាពឈឺចាប់ មិនថាដោយចេតនា ឬអចេតនាក្តី។ អ្នកស្រីបាននិយាយថា៖ «ឪពុកម្តាយខ្លះពុំព្រមទទួលស្គាល់កំហុសរបស់ខ្លួនទេ យល់ថាខ្លួនត្រូវគ្រប់រឿង ដឹងគ្រប់យ៉ាង ខណៈយុវជនភាគច្រើនយល់ថា ឪពុកម្តាយរបស់ពួកគេមិនល្អឥតខ្ចោះឡើយ»។

២.ប៉ា/ម៉ាក់ពិតជាមានមោទកភាពចំពោះកូនណាស់៖ មិនថាកូនៗមានអាយុប៉ុន្មាន ពួកគេតែងចង់ដឹងថា ឪពុកម្តាយមានមោទកភាពចំពោះបុគ្គលដែលខ្លួនក្លាយទៅជា និងអ្វីដែលពួកគេសម្រេចបានឬអត់។ អ្នកនិពន្ធ Jor-El Caraballo បានលើកឡើងថា៖ «ឪពុកម្តាយដែលមានវ័យចំណាស់ជាច្រើន ប្រាថ្នាចង់ឲ្យកូន មានការខិតខំប្រឹងប្រែង និងអាចកសាងសមិទ្ធផលច្រើនជាងអ្វីដែលខ្លួនផ្តល់ឲ្យកូនៗ»។ ពាក្យថា “ខ្ញុំមានមោទកភាពចំពោះអ្វីដែលអ្នកបានធ្វើ ឬអ្នកជានរណាក្នុងថ្ងៃនេះ” ជាថាមពលនៃពន្លឺ និងភាពជឿជាក់សម្រាប់កូនៗ។

៣. ប៉ា/ម៉ាក់នឹងឈរនៅទីនេះសម្រាប់កូនជានិច្ចណា៖ គ្មានអ្វីដែលអាចផ្តល់ភាពកក់ក្តៅ និងក្តីសុខ ដូចនៅពេលដឹងថា បើទោះបីខ្លួនឈានចូលដល់វ័យឯករាជ្យក្តី តែនៅមានឪពុកម្តាយឈរពីក្រោយ ចាំលើកទឹកចិត្ត និងផ្តល់ស្មាឲ្យកូនផ្អែកពេលជួបទុក្ខលំបាកឡើយ។ នេះគឺជាចំណងដ៏រឹងមាំ ដែលធ្វើឲ្យកូនៗកាន់តែគោរព ស្រលាញ់ និងដឹងគុណ ឪពុកម្តាយទ្វេដង។

យ៉ាងណាមិញ មេរៀនសម្រាប់អ្នកដែលក្លាយទៅជា ឪពុកម្ដាយគួរតែដឹងអំពីឥទ្ធិពលរបស់ខ្លួនមកលើកូនៗ ព្រោះពួកគេមើលមកអ្នកមុននរណាទាំងអស់។ អ្នកអាចធ្វើឲ្យកូនៗរបស់ខ្លួនក្លាយទៅជាអ្វីមួយក៏បានតាមតែចិត្តចង់ ចង់ឲ្យពួកគេជោគជ័យ ឬក្លាយទៅជាជនឥតបានការក៏បាន វាអាស្រ័យទៅនឹងពាក្យសម្តី និងសកម្មភាពប្រចាំរបស់អ្នកនេះឯង៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
218 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
874 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
772 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
200 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia