អាហារ
អ្នកផឹកស្រាពូកែលើកដាច់ៗ មិនយូរទេត្រៀមខ្លួនកើតជំងឺកាច ១នេះ
Tror Sopheap
March 12 2026
2.9 K views
ការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺជាបញ្ហាសុខភាពសាធារណៈចំបងមួយនៅទូទាំងសាកលលោក ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ។ វាជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលតម្រូវអោយសំរាន្តពេទ្យ និងនាំអោយខាតបង់ដល់សេដ្ធកិច្ចគ្រួសារ និងសង្គមជាតិ។ ការប្រើប្រាស់គ្រឿងស្រវឹងអាចបង្កជាផលវិបាកស្រួចស្រាវ និងរ៉ាំរ៉ៃលើរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។ (គឺជំងឺកាចមួយហ្នឹងគឺជំងឺខួរក្បាលដូចជាខាងក្រោមនេះ)
 
១- តើជាតិអាល់កុលអាចប៉ះពាល់ទៅលើកោសិកាខួរក្បាលដោយរបៀបណា?
ពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹង កោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ទោះវាហាក់ធ្វើអោយអ្នកទទួលទានមានអារម្មណ៍ល្ហែល្ហើយមួយគ្រា តែវាបណ្តាលអោយកោសិកាខួរក្បាល យើងដំណើរការក្នុងស្ថានភាពយឺតជាងធម្មតា បន្ទាប់មកអាចប៉ះពាល់ដល់កោសិកាខាងគំហើញ ( ស្រវាំងភ្នែក) និយាយត្រដិត ដំណើរទ្រេតទ្រោត និងអាចរហូតដល់បាត់បង់ស្មារតី។
ការទទួលទានជាប្រចាំនឹងអាចធ្វើអោយអន់ថយមុខងាររបស់កោសិកាខួរក្បាល រាប់តាំងពីការភ្លេចភ្លាំង រហូតវង្វេងវង្វាន់ស្មារតី។
២- តើសារជាតិអាល់កុលអាចបង្កជាជំងឺប្រព័ន្ធប្រសាទអ្វីខ្លះ?
ប្រហែល 70% នៃអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំគឺប្រឈមនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរ
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)
- ជំងឺខ្សោយការចងចាំ ឬជំងឺវង្វេង
- ស្វិតទំហំខួរក្បាល
- អាចជំរុញ ឬអាចបង្កអោយមានបញ្ហាសុខភាពផ្លូវចិត្ត
- ថយចុះប្រសិទ្ធភាពនៃបំណិនការងារ ការសម្របសម្រួល និងការគ្រប់គ្រងខ្លួនឯង
- រំខានការសំរាន្ត និងការសម្រេចចិត្ត
- ខូចខាតដំណើរការមេតាបូលិករបស់កោសិការប្រព័ន្ធប្រសាទ
ក្រៅពីនេះការប្រើប្រាស់គ្រឿងស្រវឹងក៏អាចអោយប្រឈមនឹងជំងឺប្រកាច់ ជំងឺឆ្លងក្នុងខួរក្បាល និងគ្រោះថ្នាក់ក្បាលដោយការដួលប៉ះទង្គិច។
៣ តើយើងអាចព្យាបាលបញ្ហាខួរក្បាលដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងបានដោយរបៀបណា?
ជាបឋមគឺការបញ្ឈប់ការទទួលទានគ្រឿងស្រវឹងគ្រប់បែបយ៉ាងទាំងអស់ ដើម្បីទប់ស្កាត់ការវិវត្តន៏ទៅមុខរបស់ការខូចខាតកោសិកាខួរក្បាល។
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia