អាហារ
ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
7.2 K views

ពេលអ្នកហូបផ្លែឈើល្អ សុខភាពរបស់អ្នកក៏រឹងមាំដែរ។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោកបានបញ្ជាក់ថាអ្នក​ញាំ​បន្លែ​ និង​ផ្លែ​ឈើ​ ៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ជួយ​​កាត់​បន្ថយ​ហានិភ័យ​ជំងឺច្រើនណាស់។ អ្នកញ៉ាំផ្លែឈើខ្មែរទាំង ៥នេះ ជួយដុតជាតិខ្លាញ់បានល្អ។

១. ផ្លែ​ឪឡឹក​មាន​ផ្ទុក​ជាតិ​ទឹក​៩០%​ ជា​ផ្លែឈើ​​ល្អសម្រាប់អ្នកមានក្តីស្រមៃមានរាងស្អាតក្នុងការសម្រកគីឡូជាដើម។ ព្រោះផ្លែ​ឪឡឹម​ដែលមានទម្ងន់​ ១០០ ក្រាម​មានត្រឹម​តែ​៣០កាឡូរី​ ហើយ​​ក៏​ជា​ប្រភព​ amino អាស៊ីដ​ដែល​អាច​ជួយ​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​រហ័ស​ និង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួនបានល្អ។

២. អ្នកចូលចិត្តហូបផ្លែត្របែកជួយសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាពដោយសារវាមានកាឡូរីទាប ប៉ុន្តែវាមានជាតិសរសៃខ្ពស់ក្នុងការជួយឱ្យអារម្មណ៍អ្នកឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ និងជួយដុតបំផ្លាញខ្លាញ់បានលឿនជាងពេលធម្មតា។ ការញ៉ាំត្របែករាល់ថ្ងៃ មិនត្រឹមតែជួយសម្រកគីឡូទេ តែថែមទាំងជួយដល់ប្រព័ន្ធរំលាយអាហារទៀតផង។

 ៣. ផ្លែចេកមានសារធាតុចិញ្ចឹមច្រើនសម្រាប់អ្នកហាត់ប្រាណ និងអ្នកសម្រកគីឡូ មកពីផ្លែចេកអាចធ្វើឱ្យអ្នកឆ្អែតបានយូរ។ ហើយវាមានផ្ទុកទៅដោយប៉ូតាស្យូម ម៉ាញេស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងមានជាតិសរសៃ ដើម្បីសម្រួលដល់ពោះវៀន និងកម្ចាត់ជាតិខ្លាញ់ផងដែរ។

៤. សម្រាប់ផ្លែ​ទៀប​ក៏​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ទង់​ដែង​ និង​ជាតិ​សរសៃ ជា​សារធាតុពង្រឹងប្រព័ន្ធ​រំលាយ​អាហារ​ និងរំលាយខ្លាញ់ចេញរាងកាយយ៉ាងសន្សឹមៗ ផងដែរ។ ផ្លែទៀប​​​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ ​ដោយ​ធ្វើ​ឱ្យ​លាមក​ទន់ ​និង​ការ​បន្ទោបង់ស្រួលផងដែរ។

៥. ដំឡូងបារាំងមានជាតិសរសៃច្រើន ប៉ូតាស្យូម វីតាមីន A សម្រកគីឡូ និងការពារជំងឺផងដែរ។ លើសពីនេះ នៅពេលយប់ ការរំលាយអាហាររបស់រាងកាយមានកម្រិតទាប ដូច្នេះការញ៉ាំដំឡូងបារាំងពិបាករំលាយ និងនាំឱ្យគេងមិនលក់៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia