អាហារ
ញ៉ាំអាហារទាំង ៥នេះ ការពារជំងឺកាចមហារីក នាំឱ្យអ្នកមានអាយុវែង
Tror Sopheap
March 10 2026
582 views

អ្វីដែលអ្នកហូបជាប្រចាំថ្ងៃជាអ្នកកំណត់វាសនាសុខភាពរបស់អ្នក គឺមានន័យថាមានជំងឺ ឬគ្មានជំងឺ។ ដូចជាករណីអ្នកហូបមីរាល់ថ្ងៃ ផឹកស្រារាល់ថ្ងៃ និងគេងអត់គ្រប់ជាប្រចាំនោះ មិនយូរទេ! អ្នកនឹងនាំជំងឺលើសឈាម និងទឹកនោមផ្អែមដាក់ខ្លួនជាមិនខានទេ។ យោងតាមគេហទំព័រ denverhealthmedicalplan បានលើកឡើងថា អ្នកគួរញ៉ាំអាហារទាំង ៤នេះជួយដើម្បីការពារជំងឺមហារីក៖

១. បន្លែ​​ស្ពៃក្តោប៖ ជាបន្លែដ៏មានឥទ្ធិពលមួយក្នុងការកែប្រែអរម៉ូនរបស់មនុស្ស ធ្វើឱ្យប្រព័ន្ធបន្សាបជាតិពុលចេញពីរាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ព្រោះបន្លែស្ពៃក្តោបមានគុណសម្បត្តិប្រឆាំងជំងឺមហារីកបានល្អជាងគេ។

២. សាឡាដជាបន្លែមួយដែលសម្បូរជាតិសរសៃក្នុងការជួយសម្រួលដល់ការបន្ទោរបង់ ជួយកាត់បន្ថយល្បឿន​បំប្លែងអាហារដែលធ្វើឱ្យយើងឆ្អែតបានយូរ ដើម្បីសម្រកគីឡូផងដែរ។ សម្រាប់បន្លែស្លឹកបៃតងនេះក៏សម្បូរទៅដោយវីតាមីន B-folate សំខាន់ៗ បូករួមទាំងសារធាតុ lutein និង zeaxanthin ដើម្បីការពារភ្នែកពីការខូចខាតដោយពន្លឺ។ ហើយបន្លែនេះក៏មានវីតាមីនជាសាធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាពស្បែក និងជួយការពារពីជំងឺមហារីកសួតផងដែរ។

៣. ផ្លែទទឹមជាផ្លែឈើពិសេសមួយដែលមានផ្ទុកជាតិទឹកជាមួយរសជាតិផ្អែម និងជូរអែម។ ហើយមានសារធាតុ phytochemical ដែលមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីក ការពារបេះដូង និងសុខភាពខួរក្បាលយ៉ាងល្អផងដែរ។

៤. សណ្តែក​ជា​អាហារ​​ជួយ​ទ្រទ្រង់​សុខភាព​ស្បូន ថែមទាំង​ជួយ​ការពារ​ប្រព័ន្ធ​សម្លាប់​មេរោគ​ក្នុង​រាង​កាយ​ ហើយលើស​ពី​នេះ​ក៏​មាន​ចំណែក​កាត់​បន្ថយ​ការ​ផ្សង​នឹង​ជំងឺមហារីក​ស្បូន ។ នៅក្នុង​សណ្ដែកខ្មៅ​មាន​សារធាតុ Selenium ដែល​មាន​សមតុល​ក្នុង​ថ្លើមជួយ​បណ្ដេញ​ជាតិពុល ដែល​បង្ក​ឱ្យ​កើត​កោសិកា​មហារីក​។ បើ​ទទួលទាន​សណ្ដែកខ្មៅ​ជា​ប្រចាំ នឹង​ជួយ​ការពារ​មហារីក​ថ្លើមបានយ៉ាងល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia