អាហារ
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
Tror Sopheap
March 18 2026
5.2 K views

អ្នកលើសធាត់ ឬលើសគីឡូនោះ ការតមអាហារជារឿងចាំបាច់ណាស់។ ព្រោះការតមអាហារជួយឱ្យរាងកាយយើងស្រូបជាតិខ្លាញ់ប្រើជាថាមពល។ ទោះបីមុនដំបូងអ្នករាងអស់កម្លាំងបន្តិចមែន អ្នកត្រូវតស៊ូដើម្បីអនាគតសុខភាព។ បើអ្នកតមអាហារពេលល្ងាច ហើយអ្នកគួរតែហូបផ្លែឈើ៣នេះ កុំឱ្យអ្នកឃ្លានហើយជួយកម្ចាត់ជាតិខ្លាញ់ផងដែរ។

១. ផ្លែល្ហុង៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃផ្លែល្ហុង​គឺ​ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីមពិសេសម្យ៉ាងហៅថា Papain ដែលអាចសម្លាប់កោសិកាដែលងាប់ៗនៅលើស្បែក ជម្រុះកោសិកាចាស់ៗ និងជួយព្យាបាលភាពមិនស្អាតនៃស្បែក។ ប​ន្ថែមពីនេះ ការញ៉ាំផ្លែល្ហុងទុំនៅពេលល្ងាច គឺអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យលោកអ្នកបត់ជើងស្រួល ពីព្រោះសាច់ល្ហុងគឺសម្បូរទៅដោយសារជាតិកាកសរសៃល្អ ជួយជំរុញការបន្ទរបង់។

២. ផ្លែស្រកានាគ៖ ស្រកានាគ វាជាផ្លែឈើដែលសម្បូរដោយវីតាមីន Cក្នុងការជួយផ្ដល់ភ្លឺស្រស់ថ្លា និង ផ្ដល់សំណើមដល់ស្បែក។ លើសពីនេះ វាមានកាល់ឡូរីតិចដែលមិនបណ្ដាលឱ្យលោកអ្នកឡើងគីឡូឡើយ ហើយថែមទាំងជាប្រភព កាកសរសៃដ៏អស្ចារ្យក្នុងការជួយសម្រួលការទល់លាមកផងដែរ។ យោងតាមគេហទំព័រ Everyday Health។

៣. .ផ្លែប៉ោមខៀវ ឬប៉ោមក្រហម៖ ផ្លែឈើនេះល្អណាស់បើអ្នកហូបពេល្ងាច មុនចូលគេងរយៈពេល២ទៅ៣ម៉ោង ដើម្បីឱ្យប្រព័ន្ធរំលាយអាហារដំណើរការស្រួលក្នុងការកម្ចាត់ជាតិខ្លាញ់។ ហើយផ្លែប៉ោមនេះសម្បូរសារធាតុចិញ្ចឹមជាច្រើនជួយដល់សុខភាពឆ្អឹង សន្លាក់ និងជួយដល់សុខភាពបេះដូង។ បន្ថែមពីនេះ ផ្លែប៉ោមមានកាឡូរីទាប មានជាតិខ្លាញ់ល្អ ជួយសម្រួលការរំលាយអាហារបានល្អ ហើយលើសពីនេះ វាក៏ជួយដុតរំលាយជាតិខ្លាញ់ពីរាងកាយផងដែរ។

ដូចនេះ ផ្លែឈើទាំង៣នេះ អ្នកអាចរកទិញបានយ៉ាងងាយស្រួលលើទីផ្សារ។ ព្រោះវាជួយកម្ចាត់ខ្លាញ់ពេលយប់ផងដែរ បើអ្នកហូបវាពេល្ងាចនោះ។ មុខងារម្យ៉ាងរបស់ផ្លែឈើទាំងបីនេះ ជួយសម្រកជាតិខ្លាញ់ពីរាងកាយរបស់អ្នក។ វាជួយកាត់បន្ថយអារម្មណ៍កុំឱ្យឃ្លានបានល្អទៀត៕អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia