ចិត្តសាស្ត្រ
ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម

ពេលអ្នកមានអារម្មណ៍តានតឹងនឹងជីវិតប្រចាំថ្ងៃជាបញ្ហាទូទៅរបស់មនុស្ស។ ក្នុងនោះមនុស្សម្នាក់ៗមានវិធីសាស្រ្តកាត់បន្ថយភាពតានតឹងទាំងនោះ តាមទម្លាប់និងរបៀបរស់នៅរបស់ពួកគេរៀងៗខ្លួន។ ប៉ុន្តែបើអ្នកមានអារម្មណ៍ថា ខួរក្បាលស្រ្តេស និងអារម្មណ៍តានតឹងខ្លាំងនោះ តាមសកលវិទ្យាល័យ Harvard បានឱ្យដឹងថា​ អ្នកកុំធ្វើរឿងទាំង ៣នេះដើម្បីការពារស្រ្តេសលើសដើម៖

១.  ញុំាច្រើន៖ នៅពេលដែលស្រ្តេស មនុស្សភាគច្រើននឹងជ្រើសការញុំាជាវិធីបំបាត់ ហើយញុំាលឿនជាងធម្មតា ដោយមិនខ្វល់ថាញ៉ាំអ្វី ឬចំនួនប៉ុន្មាននោះទេ ដែលនេះជាហេតុផលដែលអាចនាំឱ្យឡើងទម្ងន់ ធ្វើឱ្យរាងកាយស្រ្តេសលើសដើម។ ចូរអ្នកងាកមករកទម្លាប់នៃការញ៉ាំអាហារដោយយកចិត្តទុកដាក់ ដកដង្ហើមវែងៗ ផ្តោតលើអាហារទំពារយឺតៗ ដោយមានបន្លែ និងផ្លែឈើ ឬផឹកទឹកឱ្យបានច្រើន។

២. ផឹកកាហ្វេច្រើន៖ សារធាតុដែលមានឥទ្ធិពលរំញោចលើប្រព័ន្ធសរសៃប្រសាទធ្វើឱ្យមនុស្សមានកម្លាំងគឺកាហ្វេអ៊ីន ដែលមាននៅក្នុងពែងនីមួយៗនៃកាហ្វេ។ ខណៈនោះក៏មានភស្តុតាងដែលថាការទទួលទានកាហ្វេអាចជួយ បន្ថយកម្រិតស្ត្រេស តែការទទួលទានកាហ្វេច្រើនពេកក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តលើសដើមផងដែរ។  ចូរអ្នកជៀសវាងការផឹកកាហ្វេច្រើនលើសកម្រិតដើម្បីចង់កាត់បន្ថយភាពស្រ្តេស ព្រោះការផឹកកាហ្វេច្រើនលើសកម្រិតនឹងធ្វើឱ្យកាន់តែស្រេ្តស និងតានតឹងលើរាងកាយលើសដើម។

៣.អូសចុះអូសឡើងលើបណ្តាញសង្គម៖ ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែកនិងរាងកាយ ប៉ុន្តែការប្រើប្រាស់បណ្តាញសង្គមច្រើនហួសកម្រិត នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ អ្នកជៀសវាងការប្រើប្រាស់បណ្តាញសង្គមជ្រុល អូសចុះអូសឡើង នៅពេលអ្នកមានអារម្មណ៍ស្រ្តេសខ្លាំង ព្រោះបណ្តាញសង្គមគឺជាប្រភពរំខានដ៏ធំដែលបង្កឱ្យអារម្មណ៍អ្នកតានតឹងដោយមិនដឹងខ្លួន៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កុំឱ្យឈ្លោះគ្នា! ដៃគូត្រូវគិតលើរឿង ៤នេះសិន មុនដឹកដៃគ្នារៀបការ
Tror Sopheap
May 15 2026
602 views

#ចិត្តសាស្ត្រ

មិននឹកស្មានថា ៤ទម្លាប់ធ្វើឱ្យបុរសនារីគ្មានកូនប្រើក៏មានដែរ
Tror Sopheap
May 12 2026
392 views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
998 views

#ចិត្តសាស្ត្រ

៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
Tror Sopheap
May 1 2026
107 views

#ចិត្តសាស្ត្រ

កត្តា ១នេះធ្វើឱ្យប្តីប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នា និងគ្មានក្តីសុខទៀត
Tror Sopheap
April 30 2026
1.1 K views

#ចិត្តសាស្ត្រ

បុសស្រ្តី! ធ្វើរឿង ១នេះជួយកាត់ស្រ្តេស គេងលក់ស្រួល និងបង្កើនលំហូរឈា.-មខួរក្បាល
Tror Sopheap
April 29 2026
713 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia