ចិត្តសាស្ត្រ
នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង

បុគ្គលរស់នៅសប្បាយចិត្ត មានអាយុវែង ព្រោះពួកគាត់មានទម្លាប់ល្អប្រចាំជីវិតដើម្បីការពារជំងឺទាំងរាងកាយ និងផ្លូវចិត្ត។ នៅតាមតំបន់អាយុវែង ហៅតំបន់សម្រស់ពណ៍បែតងនោះ ឬតំបន់អាយុវែងទាំង៥ ដែលមនុស្សចាស់ៗ រស់នៅកម្រមានជំងឺកាចដូចជាជំងឺមហារីក ទឹកនោមផ្អែម និងខូចតម្រងនោមណាស់ ពីព្រោះពួកគាត់មានទម្លាប់ខាងក្រោមនេះ។ 

តាមលោក Dan Buettner ជាអ្នកជំនាញអាយុវែង បានស្រាវជ្រាវពីមនុស្សមានអាយុវែង ២០ឆ្នាំជាងមកហើយគាត់បានលើកឡើងថា មនុស្សមានអាយុវែង មានចំណុចសំខាន់រួមគ្នាគឺការចេះប្រមូលកម្លាំងគ្នារស់នៅជាសហគមន៍គឺចេះជួយយកអាសាគ្នាទៅវិញទៅមក ដែលធ្វើឱ្យពួកគាត់គ្មានអារម្មណ៍ឯការទេ ឬគ្មានអារម្មណ៍ថាគេបោះបង់ខ្លួនចោលនោះទេ។ វាជាកត្តាជម្រុញអារម្មណ៍របស់ពួកគាត់មានកម្រិតស្រ្តេសទាបជាងគេ។ ហើយក៏ជួយបង្កើតគុណតម្លៃផ្នែកអារម្មណ៍ដែរ។

ហើយលោក  Buettner បានលើកឡើងថាមូលហេតុជួយឱ្យមនុស្សរស់នៅមានអាយុវែង មានដូចជារបបអាហារគឺការហូបត្រឹមតែ ៨០%នៃក្រពះដែលមានអារម្មណ៍ថាឆ្អែកហើយ បន្ទាប់មកពួកគាត់ឈប់ហូបហើយ តាមភាសារខ្មែរគឺហូបអាហារគ្រប់គ្រាន់។ ហើយបុគ្គលមានអាយុវែងតែងមានទម្លាប់ធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំ កុំឱ្យចុះខ្សោយតាមវ័យដែលមានអាយុច្រើន។ ហើយមានទម្លាប់ក្នុងការរស់នៅជាមួយគោលបំណងក្នុងជីវិត ជួយធ្វើឱ្យពួកគាត់មានថាមពលចេះតស៊ូ និងរីករាយជាមួយសកម្មភាពជាប្រចាំថ្ងៃ។ នេះជាទម្លាប់សាមញ្ញ តែមានអំណាចឱ្យមនុស្សយើងមានអាយុវែង មានសុខភាពរឹងមាំថែមទៀត។

មនុស្សដែលមានអាយុវែងមានទម្លាប់ល្អខាលើបែបនេះឯង ដើម្បីកាត់បន្ថយភាពតានតឹង។ ហើយពួកគាត់តែងទទួលទានសាច់តិចតួច ឬអាហារកែច្នៃតិចត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ និងផឹកគ្រឿងស្រវឹងក្នុងកម្រិតមធ្យមឬមួយគឺអត់ផឹកស្រាតែម្តងហើយពួកគាត់មិនធ្វើលំហាត់ប្រាណខ្លាំងក្លាទេ ប៉ុន្តែពួកគាត់ធ្វើចលនាជាប្រចាំថ្ងៃដោយការដើរ រត់តិចៗ ធ្វើការនៅក្នុងសួនបន្លែ និងធ្វើស្រែជាដើម។ មនុស្សអាយុវែងតែងពេញចិត្តការដើរជាងការបើកបរ។ ការថែសួនដែលពាក់ព័ន្ធនឹងការធ្វើចលនាកម្រិតស្រាលៗ ក្នុងជីវិតជាប្រចាំថ្ងៃជួយឱ្យពួកគាត់មានអាយុវែង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
276 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
828 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
481 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
237 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
669 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
268 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia