ចិត្តសាស្ត្រ
អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
Tror Sopheap
February 24 2026
7.6 K views

“អត្តា”នៅទីនេះ ខ្ញុំចង់មានអត្ថន័យថា ជាបុគ្គលងាយពុលឈ្លក់វង្វេងនឹងខ្លួនឯងរហូតស្ពឹកសតិស្មារតីលែងស្គាល់អ្វីជាតម្លៃរបស់ខ្លួន។ អត្តាជាចិត្តមានភាពមាយាងាយជាប់ពាក្យសរសើរ ខ្លួនមានអំណាច មានអារម្មណ៍ត្រួតត្រា អញមានសិទ្ធធំជាង អារម្មណ៍ច្រណែន ការប្រកាន់ខ្លួនច្រើន ការភ័យខ្លាច... ខ្ញុំដាក់សតិសម្បជញ្ញៈជាការដាស់ស្មារតីមនុស្សដែលធ្វើខុសឱ្យងាកមកធ្វើត្រូវ ពីបរាជ័យទាញខ្លួនមកជោគជ័យវិញ...។​

 ​មានក្រុមការងាររបស់ខ្ញុំម្នាក់ចាបបៃតង បាននិយាយឱ្យខ្ញុំភ្ញាក់ស្មារតីទំតែងើបពីដេកមកចឹងថា មនុស្សយើងពេលរកលុយបានច្រើន ចាប់ផ្តើមមានអត្តចរិតរាងឡើងខ្មើត និងមានអំណាចចង់ឱ្យគេគោរពខ្លួន។ សូម្បីតែឪពុកម្តាយខ្ញុំក៏មានលក្ខណៈបែបហ្នឹងដែរ។ ពេលឪពុកខ្ញុំរកលុយបានចូលផ្ទះក្នុងថ្ងៃហ្នឹង គាត់ចាប់ផ្តើមមានអំណាចលើគ្រួសារ ហើយម្តាយខ្ញុំក៏យកចិត្តលើឪពុកខ្ញុំ និងអត់ហ៊ានជាមួយទេ។ ពេលគាត់និយាយនៅត្រង់នេះ ខួរក្បាលចាប់ផ្តើមគិតដល់គ្រួសាររបស់ខ្ញុំម្តងថា ហេតុអ្វីឪពុកខ្ញុំចូលចិត្តត្រួតត្រា ប្រើសម្តីធ្ងន់ៗ វ៉ៃកូន និងម្តាយរបស់ខ្ញុំ? ខ្ញុំយល់ពីការពិតមួយថា លុយគ្មានអំណាចដើម្បីបំផ្លាញគ្រួសារខ្ញុំបានទេ នៅពីក្រោយខ្នងរបស់លុយនោះ គឺអត្តានេះឯង ដែលធ្វើឱ្យមនុស្សមានអារម្មណ៍បែងចែកវណ្ណៈ និងត្រួតត្រាគ្នាតាំងពីក្នុងគ្រួសាររហូតឆ្លងមេរោគដល់សង្គមជាតិ។ ហៅថា ជំងឺអត្តា។ 

ពេលអ្នកផ្តោតអារម្មណ៍លើខ្លួនឯងខ្លាំងពេក អ្នកបែបជាគ្មានបេះដូងអាណិតអាសូរចំពោះអ្នកដទៃ ដៃគូរ និងគ្រួសារ។ ព្រោះអ្វី? គឺអ្នករវល់តែគិតពីខ្លួនឯង មើលឃើញតែបញ្ហាផ្ទាល់ខ្លួនឯងធំជាងអ្វីៗ ទាំងអស់។ ពេលនរណាម្នាក់ រស់ក្នុងអត្តា ពិបាកឧនក្បាលចុះណាស់ ពួកគេមានអារម្មណ៍ថាខ្លួនឯងអន់ គេមើលងាយ និងមិនសមក្រខ្សែភ្នែកអ្នកដទៃ។ អត្តានឹងប្រាប់គេថា ខ្លួនគ្មានខុសអ្វីទេ ខ្លួនអញជាបុគ្គលមានអំណាច អញមានលុយ... ហើយអត្តាជម្រុញអារម្មណ៍គេឱ្យចាប់ផ្តើមបញ្ចេញចង្គោមអំណាចធ្វើការគៀបសង្កត់គួរឱ្យស្អប់ និងគួរឱ្យខ្លាចណាស់មកលើក្រុមការងារ គ្រួសារ និងដៃគូជីវិត។ ការពិត អត្តាជាដើមចមនៃបញ្ហាទាំងអស់។ ហើយអត្តាគឺអញធំបែបនេះឯង កុំចង់ខ្លាំងជាមួយអញ...។

តាមលោក Ryan Holiday បានឆ្លងកាត់់អត្តាធ្វើឱ្យខ្លួនគាត់ជិតស្លាប់ជិតរស់រួចមកហើយ គាត់បានប្រាប់ថា “កុំយកអត្តាលើកតម្កើនខ្លួនឯង ចូរយកអត្តាចូលក្នុងការងារ”។ មានន័័យថា ចូរឈ្លក់វង្វេងនឹងការងារ កុំឈ្លក់វង្វេងលើកខ្លួនជាស្តេច។ ពេលអ្នកមានសតិធ្វើការឆ្លុះបញ្ចាំងភាពវក់វីក្នុងចិត្ត អ្នកនឹងឈានទៅឱ្យផុតចំណុចអត្តានេះ គេហៅថា រស់ក្នុងភាពសាមញ្ញ។ អ្នកនឹងមើលឃើញការពិតនៃជីវិតកាន់តែច្បាស់ ពេលអ្នកដកកញ្ចក់វេនតាអត្តាចេញពីកែវភ្នែក នៅបេះដូងរបស់អ្នកនៅសល់តែក្តីស្រមៃ សល់តែអាណិតស្រឡាញ់ និងស្នាមញញឹមមិត្តភាពក្នុងជីវិត។ នេះជាឥទ្ធិពលសតិបញ្ញាជាថ្នាំព្យាបាលជំងឺអត្តាឱ្យអ្នកមើលឃើញការពិតក្នុងជីវិត រស់ក្នុងសតិ រស់ក្នុងលំហូរចិត្ត។

 តាមព្រះពុទ្ធបានសម្តែងថា “នៅក្នុងមាគ៌ាពន្លឺត្រាស់ដឹងគ្មានការប្រកាន់វណ្ណៈនោះទេ មនុស្សគ្រប់រូបសុទ្ធតែស្មើភាពគ្នា។ ព្រោះឈាមរបស់មនុស្សម្នាក់ៗ សុទ្ធតែមានពណ៌ក្រហមនិងទឹកភ្នែកមានរសជាតិប្រៃទាំងអស់។ យើងត្រូវតែស្វែងរកដំណោះស្រាយឱ្យមនុស្សឱ្យមានការយល់ដឹងពីសេចក្តីថ្លៃថ្នូរនិងគោលបំណងរបស់គេ។ ផ្លូវរបស់យើងជាផ្លូវនៃសមភាព”។ គំនិតរបស់ព្រះពុទ្ធឱ្យយើងរស់ក្នុងក្តីស្រមៃ មិនមែនរស់នៅក្នុងអត្តាជាចិត្តគ្មានមេត្តាចំពោះគ្នានោះទេ៕ ដកស្រង់ចេញពីសៀវភៅ លំហូរចិត្ត។ អ្នកអាចអានសៀវភៅ លំហូរចិត្ត បន្ថែមបាន ហើយអ្នកអាចទិញសៀវភៅលំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook

០៦

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3187

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
262 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
826 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
477 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
234 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
666 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
266 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.3 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.4 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia