សហរដ្ឋអាមេរិក និង កម្ពុជា បានចាប់ផ្តើមជំពូកថ្មីមួយ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល! នៅថ្ងៃទី ២ ខែមេសា លោកស្រីភារធារី Bridgette Walker និងលោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រយៈពេលប្រាំឆ្នាំ ដែលមានគោលបំណងជួយឱ្យកម្ពុជាឈានទៅរកអធិបតេយ្យភាពពេញលេញក្នុងវិស័យសុខាភិបាល។
វិស័យផ្តោតសំខាន់ៗ រួមមាន៖
• ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរបេង។
• ការពង្រឹងការឆ្លើយតបចំពោះការគំរាមកំហែងដែលកើតឡើងថ្មីៗ លើវិស័យសុខាភិបាលជាសកល។
• ការអនុវត្តគំរូហិរញ្ញប្បទានរួម ដើម្បីពង្រឹងឯករាជ្យភាព នៃការដឹកនាំលើវិស័យសុខាភិបាលកម្ពុជា។
ក្នុងខណៈដែលយើងអបអរសាទរខួបលើកទី ២៥០ របស់សហរដ្ឋអាមេរិក យើងកំពុងកសាងភាពជាដៃគូថ្មីៗ ដើម្បីធានាអនាគតដែលមានសុខភាពល្អ និងសុវត្ថិភាពបន្ថែមសម្រាប់ប្រទេសទាំងពីរ។
