បើក្រឡេកមើលរឿងរ៉ាវរបស់ កុមារា ធូ ថិរាយុ ជាក្មេងប្រុសដែលមានសមត្ថភាពម្នាក់ ត្រឹមអាយុប្រាំបួនឆ្នាំប៉ុណ្ណោះរូបគេមានសមត្ថភាពខ្លាំងពូកែបានប្រឡងដល់ក្រៅប្រទេសប្រកួតជាមួយក្មេងសាសន៍ដទៃដោយចំណាយពេលត្រឹមមួយឆ្នាំ ដើរដាក់ពាក្យប្រឡងប្រជែងសឹងគ្រប់កម្មវិធី ហើយក្មេងប្រុសរូបនេះទទួលបានសមិទ្ធផលជាច្រើនដូចជា ពានពិន្ទុល្អ(Perfect Score)ចំនួនពីរគ្រឿង, ពានរង្វាន់សិស្សឆ្នើមមួយគ្រឿង, មេដាយមាសចំនួនដប់បួនគ្រឿង, មេដាយប្រាក់ចំនួនដប់មួយគ្រឿង, និងមេដាយសំរឹទ្ធចំនួនប្រាំមួយគ្រឿង។
លទ្ធផលនេះស្ដែងឱ្យឃើញថា កុមារា ថិរាយុ ពិតជាមានសមត្ថភាពមិនធម្មតាក្នុងការសាងនូវសមិទ្ធផលជាច្រើនលើវិថីរបស់ខ្លួន។ ប៉ុន្តែនៅពីក្រោយលទ្ធផលនេះ មកពីការចិញ្ចឹមរបស់ឪពុកម្តាយ កុមារា ថិរាយុ មិនបានប្រើអំណាច មិនបំភ័យ និងមិនបង្ខំកូននោះទេ តែផ្តល់សេរីភាពការគិត និងការណែនាំដល់កូនបន្ថែម។ នៅក្នុងលទ្ធផលនេះក៏មានលោកគ្រូអ្នកគ្រូបានចូលរួមផ្តល់ចំណេះដឹងដល់កុមារា ថិរាយុ បន្ថែមដែរ។ តួអង្គទាំងពីរនេះតែងពិភាក្សាគ្នា ដើម្បីរិះរកវិធីសាស្ដ្រល្អៗ ក្នុងការចិញ្ចឹមកូនថិរាយុឱ្យកូនរៀនពូកែ។ មានពាក្យមួយមានតម្លៃឱ្យឪពុកម្តាយគិតថា "កូនជាទូក ឪពុកម្តាយជាចង្កូត គ្រូជាអ្នកច្រវា"។
កុមារវៃឆ្លាត និងមានសមត្ថភាពរូបនេះ គឺជាកូនអ្នកព្រៃវែង មានម្ដាយឈ្មោះ សេង នីតា និងឪពុកឈ្មោះ ធូ សំណាង មានមុខរបរជាអ្នកលក់ម៉ាស៊ីនកសិកម្ម និងគ្រឿងបន្លាស់។ អ្នកស្រី សេង នីតា ដែលជាម្ដាយបានរៀបរាប់ថា អ្នកស្រី និងស្វាមីតែងតែពិភាក្សាគ្នារិះរកវិធីក្នុងការណែនាំកូនថិរាយុ។ បើសួរអ្នកស្រីថា តើឪពុកម្ដាយប្រើរូបមន្តបែបណាដើម្បីឱ្យកូនរៀនពូកែ? អ្នកស្រីបាននិយាយថា ខ្លួនគ្មានរូបមន្តកូនឆ្លាតពូកែនោះទេ។ ប៉ុន្តែនៅក្នុងនាមអ្នកស្រី និងស្វាមីជាអាណាព្យាបាលរបស់កូន ធូ ថិរាយុ អ្នកស្រីតែងតែតាមដានការសិក្សារបស់កូនជាប្រចាំ បន្ទាប់មកព្យាយាមលើកទឹកចិត្តកូនឱ្យបន្តការសិក្សា ទោះបីកូនធ្វើបានលទ្ធផលល្អក្ដី ឬលទ្ធផលមិនល្អក្ដី មិនត្រូវស្ដីបន្ទោសឱ្យកូនបាក់កម្លាំងលែងខំប្រឹងនោះទេ ផ្ទុយទៅវិញមានតែលើកទឹកចិត្តឱ្យកូនរៀនបន្ថែម ដើម្បីបន្តដំណើរលើវិថីរបស់កូន។ កូនប្រុសច្បងធូ ថិរាយុ តែងតែរៀនបំប៉នគណិតវិទ្យាអូឡាំព្យាដជាភាសាអង់គ្លេស នៅសាលាបំប៉ន S.E.T ជាប្រចាំទេីបទទួលបានលទ្ធផលល្អគ្រប់ពេល។ លេខទូរស័ព្ទសាលានេះ 017 327 769 ។ ហើយនេះជា Facebooks បងប្រុស ធូ សំណាង Samnang Thou ៕


