សីតុណ្ហភាពក្នុងខែមេសានេះ ត្រូវបានរំពឹងថានឹងឡើងខ្ពស់ខុសពីធម្មតា ហើយនឹងបន្តអូសបន្លាយទូទាំងប្រទេសកម្ពុជា រហូតដល់ខែឧសភា និងមិថុនា។ អាការៈរងផលប៉ះពាល់ដោយសារកម្តៅ (Heat stress) អាចបង្កជាការប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារកម្តៅខ្លាំង (Heatstroke) ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ជាពិសេសចំពោះកុមារ និងទារក។ ខាងក្រោមនេះ គឺជាប្រការណែនាំគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារបុត្រធីតារបស់លោកអ្នក ក្នុងរដូវក្តៅនេះ។


