បើអ្នកមានបញ្ហាស្មុគស្មាញ អារម្មណ៍តានតឹង និងស្រ្តេសនោះ វាជាមេរោគធ្វើឱ្យផ្លូវចិត្តរបស់អ្នកកាន់តែបាក់លឿនណាស់។ បើអ្នកធ្វើតាមក្បួនខាងក្រោមនេះ អ្នកមានលទ្ធផលជួយផ្លូវចិត្តរឹងមាំ និងរីករាយផងដែរ។ លោកគ្រូ នឹម ឈុន្នី បានបង្កើតក្បួនទម្លាក់សម្ពាធជីវិតឱ្យលោកអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ៖
ក្បួនទី១. ខ្យល់ដង្ហើមជួយដេញភាពសៅហ្មងចេញពីចិត្ត៖ សព្វថ្ងៃនេះបច្ចេកវិទ្យាកាន់តែជឿលឿនទៅមុខឥតឈប់ឈរធ្វើឱ្យជីវិតរបស់មនុស្សមានភាពស្រួលប៉ុន្តែសម្រាប់ផ្លូវចិត្តវិញមនុស្សចេះតែមានភាពតានតឹង ភាពសៅហ្មង និងស្រ្តេសកើនឡើងរហូតស្ទើរតែគ្មានសេចក្តីសុខសោះ។ តាមលោកគ្រូ នឹម ឈុន្នី បានប្រាប់ថា ការទម្លាក់សម្ពាធឱ្យផ្លូវចិត្តស្រាលចេញពីទុក្ខកង្វល់និងបញ្ហាបច្ចេកវិទ្យាជាប្រចាំថ្ងៃនោះ ការប្រើប្រាស់ខ្យល់ដង្ហើមចេញចូលតាមច្រមុះជួយឱ្យអ្នកមានស្មារតីដើរស្របតាមរាងកាយចៀសវាងពីការព្រួយបារម្ភនិងភាពតានតឹងជាប្រចាំថ្ងៃ។
ក្បួនទី២. ការដឹងគុណប៉ូវផ្លូវចិត្ត៖ តាមលោកគ្រូ នឹម ឈុន្នី បានប្រាប់ថា នៅពេលអ្នកងើបពីគេងហើយចេះដឹងគុណថាអ្នកនៅមានជីវិតបន្តដំណើរទៅថ្ងៃបន្ទាប់ ការដឹងគុណបែបនេះដូចជាឱសថប៉ូវផ្លូវចិត្តឱ្យអ្នកធ្វើដំណើរទៅរកក្តីស្រមៃប្រកបដោយថាមពលវិជ្ជមាន ឱ្យអ្នកចេះរីករាយជាមួយមនុស្សជុំវិញខ្លួន ឱ្យអ្នករៀនរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើនិងកំពុងតែមានផងដែរ។
ក្បួនទី៤. លំហាត់ប្រាណជាថ្នាំព្យាបាលបំបាត់ស្រ្តេស៖ តាមលោកគ្រូ នឹម ឈុន្នី បានលើកឡើងថា អារម្មណ៍ស្ត្រេសពេលខ្លះអាចកើតឡើងនៅពេលរាងកាយរបស់អ្នកពោពេញដោយថាមពលអវិជ្ជមានច្រើន។ ដូច្នេះនៅពេលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណនាំឱ្យខួរក្បាលនិងរាងកាយរបស់អ្នកប្រែត្រឡប់មកជាថាមពលវិជ្ជមានហើយបង្កើនតុល្យភាពក្នុងខ្លួន...។ អ្នកអាចទិញសៀវភៅលំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook

