រាងកាយហត់នឿយខ្លាំងជាស្ថានភាពបញ្ជាក់អំពីសុខមាលភាពនៅកន្លែងធ្វើការបានប៉ះពាល់ខ្លាំងពីផ្លូវអារម្មណ៍ និងអាកប្បកិរិយាផ្សេងៗ។ យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា សញ្ញាប្រតិកម្ម៨យ៉ាងដែលរាងកាយចង់ប្រាប់ថា អ្នកកំពុងមានបញ្ហាហត់នឿយខ្លាំងពីការងារហើយ ។
ប្រតិកម្មរោគសញ្ញាទូទៅមួយចំនួនរបស់រាងកាយនោះរួមមានដូចជា ឈឺក្បាល ឈឺក និងឈឺស្មាតិចៗ កង្វះចំណង់អាហារ ឈឺខ្នង តឹងទ្រូង សាច់ដុំតឹង និងឈឺពោះ។ ប្រភពពី WHO ដដែលបានឱ្យដឹងថាស្ថានភាពរាងកាយអស់ថាមពលខ្លាំងនេះ មិនត្រូវបានចាត់ទុកថាជាជំងឺវេជ្ជសាស្រ្តទេ ប៉ុន្តែវាជាបញ្ហាដែលកើតឡើងដោយសារស្ថានភាពតានតឹងរបស់មនុស្សចំពោះការងារ។
ស្ថានភាពនេះនឹងប្រតិកម្មអាការៈធំៗចំនួន៣ឡើងដែលមានរោគសញ្ញាលើរាងកាយ រោគសញ្ញាលើអារម្មណ៍ និងរោគសញ្ញាលើអាប្បកិរិយា ដែលអាចបង្ហាញថាអ្នកកំពុងស្ថិតក្នុងស្ថានភាពហត់នឿយផ្លូវចិត្ត ផ្លូវចិត្តធ្ងន់ហើយ។
ដូច្នេះប្រសិនបើអ្នកមានសញ្ញាទាំងនេះ ហើយត្រូវការដោះស្រាយ សូមពិគ្រោះជាមួយអ្នកជំនាញ។ ដើម្បីត្រឡប់ទៅរកសភាពធម្មតាវិញ លោកអ្នកត្រូវយកចិត្តទុកដាក់ លើការថែទាំខ្លួនឯងជាអាទិភាព ដូចជាការសម្រាកឱ្យបានទៀងទាត់ គេងឱ្បបានគ្រប់គ្រាន់ សម្រាកផ្លូវចិត្តជាមួយធម្មជាតិ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម ជាពិសេសការកំណត់អាទិភាពនិងព្រំដែនការងារ៕
