កីឡា
អ្នកគ្រូ ណាណា បញ្ជាក់ថា វីធី ២នេះ មិនស្រកគីឡូ ហើយហានិភ័យដល់សុខភាព
Tror Sopheap
March 23 2026
202 views

មនុស្សភាគច្រើនកំពុងតែព្យាយាមសម្រកគីឡូខុសក្បួន នាំឱ្យប៉ះដល់ពាល់សុខភាព មិនស្រកគីឡូ និងខាតពេលទៀត។ ហើយពេញនិយមជាងគេ ឥឡូវនេះ ការប្រើថ្នាំ ឬផលិតផលសម្រកគីឡូ ទោះបីវាមានប្រសិទ្ធភាពមែន តែវាមិនល្អសម្រាប់ចិញ្ចឹមរាងកាយទេ។ ថ្ងៃនេះ យើងមកដឹងពីសម្រកគីឡូខុសក្បួន ហើយនាំឱ្យធាត់ជាងមុន៖

មនុស្សមួយចំនួនគិតថា ប្រើផលិតផលសម្រកគីឡូបានលឿនដោយមិនចាំបាច់ហាត់ប្រាណនោះទេ។ ហើយពេលខ្លះផលិតផលទាំងអស់គ្មានអាជ្ញាបណ្ណត្រឹមទៀត។ ការប្រើផលិតផលសម្រកគីឡូនេះ តាមអ្នកគ្រូ ណាណា បញ្ជាក់ថា វាមិនល្អចំពោះសុខភាពប៉ុន្មានទេ ទោះបីវាជួយឱ្យស្រកគីឡូក៏ដោយ។ យើងបានឃើញច្បាស់ហើយថា ស្រកតែមុនដំបូង ចុងក្រោយអ្នកប្រើនោះមានបញ្ហាឈឺក្រពះ មានបញ្ហាដល់តម្រោងនោម និងអាចធាត់លើសដើមក៏មានដែរ។ ពេលអ្នកប្រើផលិផលអ្វីមួយដើម្បីសម្រកគីឡូ សូមពិនិត្យមើលឱ្យបានច្បាស់លាស់ឬសួរអ្នកជំនាញផង

សម្រាប់វីធីទី ២គឺរៀបចំរបបអាហារ តែមិនហាត់ប្រាណ។ តាមអ្នកគ្រូណាណា បានបញ្ជាក់ថា ការរៀបចំអាហារគ្មានលំហាត់ប្រាណនេះ ក៏ជួយឱ្យសម្រកគីឡូខ្លះដែរ។ ប៉ុន្តែរាងកាយអ្នកចេះតែខ្សោះកម្លាំង ហើយមិនមែនដូចជាការគិតថា សម្រកគីឡូជាការស្រកខ្លាញ់ទេ វាថែមទាំងស្រកសាច់ដុំថែមទៀត។ ពេលអ្នកចាប់ផ្តើមហូបអាហារច្រើន រាងកាយអ្នកច្បាស់ជាស្រូបយករសជាតិពីអាហារឱ្យច្រើន នាំឱ្យអ្នកធាត់លើសដើម

ហើយតាមអ្នកគ្រូណាណា បានណែនាំថា របបអហារល្អមានដូចជា បន្លែ​ មានស្ពៃ ការ៉ុត និងសាឡាត... ចំណែកផ្លែឈើ មានផ្លែប័រ ផ្លែប៉ោម និងល្ហុង... ត្រីផងដែរ។ ហើយបូកជាមួយការហាត់ប្រាណ ដើម្បីសម្រកគីឡូផង សុខភាពក៏រឹងមាំ។ ពីព្រោះថា ទោះបីហូបអាហារច្រើនបន្តិច ឱ្យតែអ្នកហាត់ប្រាណជាប្រចាំថ្ងៃនោះ វាជួយដុតជាតិខ្លាញ់ ហើយបង្កើនសាច់ដុំកើនឡើង។ អ្នកហាត់កាន់តែយូរ ពេលអ្នកហូបច្រើន អ្នកក៏មិនឡើងវិញដែរ។ ការហាត់ប្រាណនេះ គ្រាន់តែអ្នកចំណាយពេល ៤០នាទីតែប៉ុណ្ណោះបានហើយ។ និងញ៉ាំទឹកមួយថ្ងៃ ៣លីត្រទៅ ៤លីត្រជាប្រចាំថ្ងៃនោះ គឺល្អដល់សុខភាពបំផុត អ្នកគ្រូ ណាណា ជាគ្រូបង្វឹកជំនាញផ្នែកសម្រកគីឡូ Tel086449956 និងតាមFacebooksNaa Nann (Wellness Coach)

៨៥

៨៦

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3289

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia