អត្ថបទ PR
នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
282 views

នៅពេលចោទជាសំណួរសួរថា តើជម្រើសណាមួយអាចជួយលើកកម្ពស់របៀបរស់នៅឱ្យមានសុខភាពល្អ និងល្អសម្រាប់បេះដូងលោកវេជ្ជ. និត ប៊ុនតុងយី (Dr. Tong) មេចុងភៅ Saom Orn និងគូស្វាមីភរិយា Monika Long សុទ្ធសឹងយល់ស្របថាចម្លើយចាប់ផ្តើមពីទម្លាប់តូចៗនៅក្នុងផ្ទះបាយរៀងរាល់ថ្ងៃ ដូចជាការផ្លាស់ប្តូរគ្រឿងផ្សំមួយចំនួន ដែលយើងប្រើជាញឹកញាប់បំផុតក្នុងការចម្អិនអាហារ គឺប្រេងឆាព្រោះវាជាគ្រឿងផ្សំសំខាន់មួយនៅក្នុងអាហារប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង។

 

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកទាំង៣នាក់សុទ្ធសឹងជ្រើសរើសប្រេងអូលីវ ដើម្បីលើកកម្ពស់គុណភាពអាហារូបត្ថម្ភ ហើយប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light ក្លាយជាជម្រើសដ៏ល្អមួយ ព្រោះវារក្សាទុកអត្ថប្រយោជន៍ល្អចំពោះសុខភាពពីប្រេងអូលីវសុទ្ធ ខណៈពេលដែលអាចប្រើបាស់បានច្រើនបែប សមស្របសម្រាប់វិធីចម្អិនអាហារប្រចាំថ្ងៃជាច្រើនមុខ។

ការជ្រើសរើសប្រេងឆាដែលត្រឹមត្រូវ ជួយថែរក្សាសុខភាពបេះដូង យោងតាមវេជ្ជ​បណ្ឌិត​តុង(Dr.Tong) កុំមើលរំលងការផ្លាស់ប្តូរតូចៗនៅក្នុងផ្ទះបាយ។ ឧទាហរណ៍ដូចជា ការជ្រើសរើសប្រេងឆាដែលមានគុណភាពខ្ពស់ និងមានគ្រឿងផ្សំល្អសម្រាប់បេះដូងក៏អាចជួយបង្កើតមូលដ្ឋានសម្រាប់របបអាហារដែល “ល្អសម្រាប់បេះដូង” បានផងដែរ។

តាមការសង្កេតរបស់លោក ប្រជាជនកម្ពុជា កំពុងមានទំនោរយកចិត្តទុកដាក់ច្រើន ចំពោះគ្រឿងផ្សំនៃប្រេងឆា ដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈការជ្រើសរើសប្រេងអូលីវកាន់តែច្រើនឡើង។ “នេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា យើងកំពុងថែរក្សាសុខភាពបានត្រឹមត្រូវជាងមុន ព្រោះនេះជាប្រភេទប្រេងគុណភាពខ្ពស់ និងល្អសម្រាប់សុខភាព” លោកវេជ្ជ​បណ្ឌិត​តុងបានបញ្ជាក់។ និយាយអំពីនិន្នាការប្រើប្រាស់ប្រេងអូលីវ វេជ្ជ​បណ្ឌិត​តុងក៏បានផ្តល់អនុសាសន៍បន្ថែមថា ក្រៅពីការប្រើប្រាស់ប្រេងអូលីវសុទ្ធ គ្រួសារអាចពិចារណាជ្រើសរើសប្រេងឆា ដែលមានការរួមបញ្ចូលគ្នារវាង ប្រេងអូលីវសុទ្ធ​និងប្រេងកន្ទក់សុទ្ធ ដើម្បីបង្កើនអត្ថប្រយោជន៍សុខភាពឱ្យបានកាន់តែល្អប្រសើរ។

លោកបានពន្យល់ថា៖ “ប្រេងអូលីវសុទ្ធត្រូវបានប្រើបង្ហាប់ត្រជាក់ពីផ្លែអូលីវស្រស់ ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការប្រមូលផល
ដែលជួយរក្សាទុកសារធាតុចិញ្ចឹមមានប្រយោជន៍សម្រាប់សុខភាពបានអតិបរមា។
អស់រយៈពេលយូរមកហើយ ប្រេងប្រភេទនេះត្រូវបានវាយតម្លៃខ្ពស់ ដោយសារតួនាទីជា “ជាតិខ្លាញ់សំខាន់” ក្នុងរបបអាហារតំបន់មេឌីទែរ៉ាណេ”
ខណៈពេលដែល ប្រេងកន្ទក់ ត្រូវបានស្គាល់ថាជាប្រេងល្អសម្រាប់បេះដូង ហើយត្រូវបានណែនាំក្នុងគោលការណ៍អាហារូបត្ថម្ភសម្រាប់សុខភាពបេះដូង ដោយអង្គការសុខភាពពិភពលោក (WHO) និង FDA សហរដ្ឋអាមេរិក។”

តាមការបញ្ជាក់របស់លោក ការរួមបញ្ចូលដ៏ពិសេសនេះ មិនត្រឹមតែរក្សាទុកអត្ថប្រយោជន៍ចំពោះសុខភាពពីប្រេងអូលីវសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សារធាតុចិញ្ចឹមល្អសម្រាប់បេះដូងដូចជា Gamma-Oryzanol និង Phytosterol ព្រមទាំងសមស្របសម្រាប់វិធីចម្អិនអាហារបានច្រើនប្រភេទផងដែរ។

“ដោយហេតុនេះ និន្នាការប្រើប្រាស់ប្រេងអូលីវសុទ្ធ Extra Virgin មិនមានកំណត់កម្រិតទៀតឡើយ ប៉ុន្តែវាត្រូវបានបង្កើនប្រសិទ្ធភាពជាមួយអត្ថប្រយោជន៍បន្ថែម ដើម្បីក្លាយជាផ្នែកសំខាន់មួយក្នុងផ្ទះបាយប្រចាំថ្ងៃ” លោកវេជ្ជ​បណ្ឌិត​តុងបានបន្ថែម។

 

Picture 1

 

Neptune Olive Light – លើកកម្ពស់ស្តង់ដាប្រេងឆា សម្រាប់ផ្ទះបាយសម័យទំនើប

មេចុងភៅ Saom Orn ជាម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី 3 ដែលតែងតែបន្តស្ទីលអាហារបែប fusion បានចែករំលែកទស្សនៈថា៖ “ប្រេងឆាមួយដបដែល ‘មានស្តង់ដា’ សម្រាប់ការចម្អិនអាហារសម័យថ្មី ត្រូវតែបំពេញបានព្រមគ្នា ២ ចំណុចសំខាន់ គឺ គ្រឿងផ្សំមានគុណភាពខ្ពស់ និងសមស្របសម្រាប់បច្ចេកទេសចម្អិនអាហារផ្សេងៗជាច្រើន ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាតម្លៃអាហារូបត្ថម្ភនៃម្ហូបផងដែរ”។

ដោយហេតុនេះហើយ លោកតែងតែជ្រើសរើស និងពេញចិត្តប្រើប្រាស់ប្រេងអូលីវ សម្រាប់មុខម្ហូបដែលសមស្រប។ នៅពេលបានស្គាល់ប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជាប្រភេទប្រេងកម្រមួយ ដែលអាចបំពេញបានទាំងចំណូលចិត្ត និងស្តង់ដា “ប្រេងឆាដែលត្រឹមត្រូវ” ដែលលោកត្រូវការ។

លោកបានបញ្ជាក់ថា៖ “ប្រេងឆាណិបទូនអូលីវឡាយត៍Neptune Olive Light បង្កើតស្តង់ដាថ្មីសម្រាប់ប្រេងអូលីវសុទ្ធអុិចស្ត្រា”។

យោងតាមមេចុងភៅ Saom Orn ដោយសារតែមានប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light អ្នកដែលចូលចិត្តប្រើប្រេងអូលីវសុទ្ធអុិចស្ត្រា ដូចជាលោកក៏អាចប្រើប្រាស់បានយ៉ាងបត់បែន ចាប់ពីការស្រូបសាឡាត់ ចៀន រហូតដល់ការឆា ឬបំពងដែលសមស្របសម្រាប់ស្ទីលអាហារផ្សេងៗគ្នា ចាប់ពីម្ហូបបែបអឺរ៉ុបរហូតដល់ម្ហូបអាស៊ី និងម្ហូបខ្មែរ។

“ចាប់ពីពេលនេះតទៅ អ្នកធ្វើម្ហូបនៅផ្ទះ អាចប្រើប្រាស់ប្រេងមួយប្រភេទ ដែលមានសមាសធាតុផ្សំពីអូលីវសុទ្ធអុិចស្ត្រាបានទាំងម្ហូបឆា និងម្ហូបចៀនឲ្យបានឆ្ងាញ់រៀងរាល់ថ្ងៃ។ នេះពិតជាជម្រើសមួយគួរសាកល្បង ដើម្បីលើកកម្ពស់គុណភាពម្ហូបអាហារ” ពីមេចុងភៅបានចែករំលែកបទពិសោធន៍ថ្មី ដែលមិនធ្លាប់មានពីមុន។

 

Picture 2

 

ជំនួយការដ៏ពូកែផ្គាប់ចិត្តមនុស្សជាទីស្រលាញ់ និងផ្តល់សុខភាពល្អឥតខ្ចោះ

សម្រាប់ Monika Long ការចូលផ្ទះបាយរៀងរាល់ថ្ងៃ គឺជា “ភាសានៃសេចក្ដីស្រឡាញ់” ដែលនាងផ្តល់ឱ្យដៃគូជីវិត។ 
ដូច្នេះ នាងតែងតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសគ្រឿងផ្សំ ដើម្បីឲ្យម្ហូបនីមួយៗ មិនត្រឹមតែឆ្ងាញ់ត្រូវរសជាតិទេ 
ថែមទាំងល្អសម្រាប់សុខភាពរបស់អ្នកទាំងពីរផងដែរ។

ក្នុងដំណើរមួយនេះ ប្រេងអូលីវសុទ្ធអុិចស្ត្រា តែងតែជាជម្រើសដែលនាងទុកចិត្ត ដោយសារអត្ថប្រយោជន៍សុខភាពដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ ជាពិសេស ស្វាមីជនជាតិអឺរ៉ុបរបស់នាង តែងតែចាត់ទុកប្រេងអូលីវសុទ្ធអុិចស្ត្រា ជានិមិត្តរូបនៃរបបអាហារសុខភាពល្អ។

ទោះជាយ៉ាងណាក៏ដោយ ជាមួយម៉ឺនុយចម្រុះ ចាប់ពីម្ហូបអឺរ៉ុប រហូតដល់ម្ហូបប្រពៃណីខ្មែរ ការប្រើប្រាស់ប្រេងប្រភេទនេះ មិនសូវមានភាពងាយស្រួលនោះទេ។

រហូតដល់ពេលដែលនាងបានស្គាល់ប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light នាងអាចបន្តជ្រើសរើសប្រេងអូលីវសុទ្ធអុិចស្ត្រា ក្នុងអាហារប្រចាំថ្ងៃបានយ៉ាងងាយស្រួលជាងមុន។ ដោយសារការរួមបញ្ចូលគ្នារវាងប្រេងអូលីវសុទ្ធអុិចស្ត្រា និងប្រេងកន្ទក់សុទ្ធ អ្នកនាងអាចចម្អិនម្ហូបបានយ៉ាងបត់បែន ខណៈពេលដែលនៅតែរក្សាគោលការណ៍រស់នៅសុខភាពល្អដែលនាងតែងតែបន្ត។

សម្រាប់អ្នកនាង នេះគឺជាវិធីដ៏សាមញ្ញមួយ ក្នុងការសម្របសម្រួលរវាងរសជាតិចម្រុះរបស់ស្វាមី គោលការណ៍រស់នៅសុខភាពល្អ
 និងភាពរីករាយក្នុងការចម្អិនអាហាររៀងរាល់ថ្ងៃ។

អ្នកនាងបានចែករំលែកថា៖ ដោយសារគ្រឿងផ្សំសំខាន់របស់ Neptune Olive Light គឺប្រេងអូលីវសុទ្ធអុិចស្ត្រា ខ្ញុំមានការស្ងប់ចិត្តកាន់តែច្រើនចំពោះអត្ថប្រយោជន៍សុខភាព ដែលប្រេងនេះអាចផ្តល់បាន ហើយមានភាពជឿជាក់លើជម្រើសរបស់ខ្ញុំផងដែរ”។

 

Picture 3 (2)

 

ត្រូវបានជ្រើសរើសដោយអ្នកជំនាញ និងអ្នកល្បីជាច្រើន Neptune Olive Light គឺជាដំណោះស្រាយដែលជួយពង្រីកការប្រើប្រាស់ប្រេងអូលីវសុទ្ធអុិចស្ត្រា ឲ្យកាន់តែទូលំទូលាយ។

ការរួមបញ្ចូលដ៏ពិសេសនេះ មិនត្រឹមតែបន្ថែមជម្រើសថ្មីមួយសម្រាប់វិធីចម្អិនអាហារចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់របៀបរស់នៅសុខភាពល្អ សម្រាប់គ្រួសារ ចាប់ពីអាហារប្រចាំថ្ងៃរៀងរាល់មុខម្ហូប។

 

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 21

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
Thida Pet
June 6 2026
52 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
Sreymom Cha
June 5 2026
71 views

#អត្ថបទ PR

មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
Tror Sopheap
June 3 2026
121 views

#អត្ថបទ PR

ល្អណាស់! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ Herrington ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអប់រំរបស់កុមារកម្ពុជា
Tror Sopheap
June 2 2026
47 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
136 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
Sreymom Cha
May 17 2026
198 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia