ព័ត៌មាន
ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
9.2 K views

នេះជាដំណឹងល្អ! សម្រាប់ស្រ្តីមានផ្ទៃពោះ ជាសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

១. ទទួលបានសេវាពិនិត្យ និងថែទាំ មុននិងក្រោយពេលសម្រាល

២. ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.

៣. ទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ១ ២៦០ ០០០រៀល។

ហើយដើម្បីទទួលបានប្រាក់បំណាច់មាតុភាព ក្រោយពេលសម្រាលកូនរួច សាមីខ្លួនត្រូវភ្ជាប់ឯកសារមក ប.ស.ស. រួមមានដូចខាងក្រោម៖

១. វេជ្ជបញ្ជាចេញពីមន្ទីរពេទ្យ, លិខិតបញ្ជាក់ថាបានសម្រាលកូន, ប័ណ្ណពិនិត្យសុខភាពកូន

២. លិខិតបញ្ជាក់(សំបុត្រកំណើត ឬសេចក្តីចំលងសំបុត្រកំណើត)

៣. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (ជនបរទេស) , ប័ណ្ណសមាជិក ប.ស.ស. (ច្បាប់ដើម និងកូពី មានផ្តិតមេដៃ)

៤. លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង

៥. ប័ណ្ណគណនីធនាគារអេស៊ីលីដា ឬគណនីធនាគារកាណាឌីយ៉ា (ផ្ទាល់ខ្លួន)

៦. ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ

៧. ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស. សាមីខ្លួន ត្រូវភ្ជាប់ឯកសារតាមដានសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូជាមួយ ប.ស.ស. ។

ចំណាំ៖ ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែលោកអ្នកបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ / ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕ 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ព័ត៌មាន

តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
April 22 2026
1.6 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
Tror Sopheap
April 22 2026
829 views

#ព័ត៌មាន

រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន
Tror Sopheap
April 21 2026
18 views

#ព័ត៌មាន

ដំណឹងល្អ! កុមារអាយុក្រោម ៥ឆ្នាំ ត្រូវទទួលយកថ្នាំបង្ការជម្ងឺគ្រុនស្វិតដៃជើង នៅខេត្តក្រុងទាំ​ ៨នេះ
Tror Sopheap
April 20 2026
2.8 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៨ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 18 2026
7.4 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia