សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្វ្រេដហូឡូ នឹងផ្តល់ជូន ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ឥតគិតថ្លៃ តាមកាលបរិច្ឆេទដូចខាងក្រោម៖
- ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦
- ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦
- ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
- ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦
- ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
- ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ : 092 986 532

