កុមារ
ចង់ឱ្យកូនរីករាយ មានក្តីស្រឡាញ់ និងកក់ក្តៅ សូមឪពុកម្តាយធ្វើរឿង ១នេះដាក់កូន
Tror Sopheap
February 23 2026
362 views

ពេលឪពុកម្តាយជប៉ុនមានភាពស្និទ្ធស្នាលជាមួយកូន ពួកគាត់ក៏បានបង្រៀនផ្នត់គំនិតឱ្យកូនយល់ពីក្រមសីលធម៌ក្នុងការរស់នៅដោយប្រើគំនិតដោយខ្លួនឯង។ ប៉ុន្តែចំពោះកិច្ចការណាដែលហួសពីសមត្ថភាពរបស់កូន ពួកគាត់ចាំជួយ ចាំផ្តល់គំនិត និងចាំលើកទឹកចិត្តកូននៅពីក្រោយខ្នងជានិច្ច។

ឪពុកម្ដាយជនជាតិជប៉ុនតែងតែយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយកូនៗ ដូចជាអ្នកស្រី ម៉ៅ សុចំណាន ជាជនជាតិខ្មែររស់នៅលើទឹកដីជប៉ុន បានរៀបការជាមួយជនជាតិជប៉ុន ដែលស្វាមីរបស់អ្នកស្រីមានឈ្មោះថា ណាកាបូ តារ៉ូ (Nakabo TaRo) តាំងពីឆ្នាំ២០១៧។ បច្ចុប្បន្ននេះអ្នកស្រី និងស្វាមីមានកូនប្រុសពីរនាក់។ កូនប្រុសច្បងមានឈ្មោះថា ណាកាបូ រ៉េអូ (Nakabo Reo) និងកូនប្រុសពៅមានឈ្មោះថា ណាកាបូ ខៃ (Nakabo Kai)

នៅក្នុងជីវភាពសាមញ្ញ អ្នកស្រី ម៉ៅ សុចំណាន និងស្វាមី តែងតែប្រឹងប្រែងរកស៊ីលក់ដូរនៅតំបន់មួយក្នុងប្រទេសជប៉ុន។ ទោះបីអ្នកស្រីរកស៊ីមានភាពមមាញឹកក្ដី ក៏គាត់មិនដែលភ្លេចឡើយពីទំនាក់ទំនង និងការទូន្មានកូន។ ជាពិសេសប្ដីរបស់អ្នកស្រីតែម្តង គាត់តែងតែនៅក្បែរកូនៗ និងបង្ហាត់បង្រៀនកូនរាល់ពេលទំនេរពីការលក់ដូរ។ ហើយថ្ងៃខ្លះញុំាបាយបណ្ដើរ បង្រៀនកូនបណ្ដើរ សួរកូនបណ្តើរ និងមានស្នាមញញឹមហូបបាយជុំគ្នាបណ្តើរ។ បើមិនឆ្លៀតពេលក្នុងឱកាសហូបបាយជុំគ្នាហ្នឹងទេ គឺគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ទំនាក់ទំនងជាមួយកូនឡើយ។

ថ្ងៃទំនេរពីការសិក្សា រ៉េអូ និងខៃ មិនបានទៅសាលារៀននោះទេ ហើយពេលអ្នកស្រីមកពីហាងវិញនៅពេលព្រឹក អ្នកស្រីតែងតែនៅក្បែរកូនៗ នាំកូនលេងពីនេះ លេងពីនោះនៅក្នុងផ្ទះដូចជា ការគូររូបភាព ការផាត់ពណ៌ និងធ្វើអាហារបែបខ្មែរឱ្យកូនញុំាជាដើម ប៉ុន្តែរាល់ពេលនៅជាមួយកូន និងនាំកូនលេង អ្នកស្រីឆ្លៀតបិទភ្នែកគេងមួយស្របក់ៗ នៅលើសាឡុងសម្រាកពីការនឿយហត់ ដើម្បីយកកម្លាំងមកលេងជាមួយកូនបន្តទៀត។

ទោះបីកាយអស់កម្លាំង តែចិត្តជាឪពុកម្ដាយនៅតែឆ្លៀតពេលវេលាទំនាក់ទំនងជាមួយកូនដោយទឹកចិត្តក្តីស្រឡាញ់ដែរ ពីព្រោះវាជាទំនួលខុសត្រូវរបស់ឪពុកម្ដាយត្រូវតែធ្វើរឿងនេះ។ ឪពុកម្តាយជនជាតិជប៉ុនចាត់ទុកកូនសំខាន់ជាងអ្វីៗ ទាំងអស់។ ពេលកូនទំនេរពីការសិក្សាជាឪកាសល្អដែលឪពុកម្ដាយមានពេលគ្រប់គ្រាន់ទំនាក់ទំនងជាមួយកូន។

ហើយអ្នកស្រី និងស្វាមី តែងតែធ្វើការទំនាក់ទំនងជាមួយកូនបន្ថែមទៀតដោយនាំកូនទៅក្រៅស្រូបយកខ្យល់បរិយាកាស និងដើរលេងតាមទីកន្លែងកម្សាន្តនានា ដើម្បីឱ្យកូនកាន់តែមានភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយ។ ព្រោះឪពុកម្ដាយជនជាតិជប៉ុនមានផ្នត់គំនិតបង្រៀនកូនបែបនេះ ដើម្បីឱ្យកូនចេះឯករាជ្យដោយខ្លួនឯងតាំងពីតូចមកម្ល៉េះ។

វប្បធម៌ជប៉ុនឱ្យកូនៗ ខំប្រឹធ្វើការដោយខ្លួនឯង រស់ដោយមិនចាំបាច់លើកការសរសើរ និងដោះដូរក្តីស្រមៃព្រោះលុយនោះទេ។ ការចេះពឹងលើសមត្ថភាពខ្លួនឯង រស់តាមក្តីស្រមៃ ជីវិតកូនកាន់តែមានតម្លៃ។ តាមលោក តូ ហ្វាយ ជាអ្នកនិពន្ធជប៉ុនបានលើកឡើងថា ឪពុកម្តាយត្រូវចេះចិញ្ចឹមកូនឱ្យចេះជួយជីវិតនេះដោយខ្លួនឯង។ បើកូនប្រុសស្រីទាំងអស់នោះចេះតែដើរប៉ោឡែ ហើយសុំលុយតែពីឪពុកម្តាយទៅស៊ីនោះ ពួកគេនឹងមានគំនិតពឹងផ្អែក។ របៀបនេះវាអាក្រក់ណាស់ លុះដល់ពេលពួកគេចេញទៅរស់នៅ បែកពីផ្ទះឪពុកម្តាយ ពួកគេគ្មានចេះធ្វើអ្វីទេ”៕ ផេក Facebooks៖ លោកស្រី ម៉ៅ សុចំណាន Mao So Chamnan

ជប៉ុន៣

ជប៉ុន២

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3188

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយកុំធ្វើរឿង ២នេះ កូនមានវ័យជំទង់ ធ្វើឱ្យកូនងាយចាញ់ច្រាបគេ
Tror Sopheap
April 10 2026
1.4 K views

#កុមារ

ប្រយ័ត្នតិច! មនុស្សក្រុម ៤នេះ មេឃក្តៅខ្លាំង ធ្វើឱ្យប៉ះពាល់សុខភាព អាចសន្លាប់ទៀត
Tror Sopheap
April 9 2026
618 views

#កុមារ

ស្រ្តីៗ សម្រាលកូនដោយការវះកាត់ មានបញ្ហាធំ ៣នេះ
Tror Sopheap
April 9 2026
894 views

#កុមារ

ឪពុកម្តាយបង្រៀបកូនបែបនេះ ទើបកូនមានអារម្មណ៍ល្អ រៀនពូកែ រៀនឆាប់ចេះ មានសមត្ថភាពពូកែ
Tror Sopheap
April 7 2026
943 views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia