កុមារ
ឪពុកម្តាយកុំធ្វើរឿង ២នេះ កូនមានវ័យជំទង់ ធ្វើឱ្យកូនងាយចាញ់ច្រាបគេ
Tror Sopheap
April 10 2026
1.4 K views

ឪពុកម្តាយមានបេះដូងស្រឡាញ់កូន មានក្តីតែងបារម្ភ​ និងខ្វាល់ខ្វាយពីកូនគ្រប់វ័យខ្លាំងណាស់ នេះជាវ័យកូនមានសម្រេចចិត្តអ្វីក៏លឿនដែរ។ ប៉ុន្តែក៏មានពេលខ្លះដែលឪពុកម្តាយធ្វើឱ្យការស្រឡាញ់ ការព្រួយបារម្ភខ្វាល់ខ្វាយពីកូននោះ ក្លាយជាសមា្ពធនិងភាពមិននឹងនរសម្រាប់ពួកគេដោយអចេតនាទៅវិញ ជាពិសេសនៅពេលកូនៗស្ថិតក្នុងវ័យជំទង់ ដែលជាវ័យទាមទារការយល់ចិត្តនេះឯង។ បើតាមការស្រាវជ្រាវចិត្តវិទ្យាបានបង្ហាញថា ឪពុកម្តាយកុំធ្វើរឿង ២នេះដាក់នេះកំពុងមានវ័យជំទង់៖

១.សម្រេចគ្រប់យ៉ាងជំនួស៖​ឪពុកម្តាយនឹងមិនមានអារម្មណ៍ស្រួលក្នុងចិត្តទេ ដែលអនុញ្ញាតឱ្យកូនជំទង់ ធ្វើការសម្រេចចិត្តគ្រប់យ៉ាងដោយខ្លួនឯងនោះ តែអាប្បកិរិយានេះនឹងធ្វើឱ្យកូនវ័យជំទន់របស់អ្នក គ្មានផ្នត់គំនិតឯករាជ្យ ធ្វើឱ្យកូនមិនចេះគិត មិនចេះសម្រេចចិត្តដោយខ្លួនឯង។ ដូច្នេះឪពុកម្តាយគួរទុកឱកាសឱ្យកូនវ័យជំទង់ អាចសម្រេចចិត្តដោយខ្លួន​ឯង លើបញ្ហារបស់ពួកគេ តែគឺអ្នកជាឱពុកម្តាយត្រូវចូលរួមជាការផ្តល់យោបល់នឹងបង្ហាញអំពីដំណោះស្រាយវិញ។

.ការពារកំហុសកូនជ្រុលពេក៖ ការការពារកូនហួសហេតុជាសញ្ញាមួយ ដែលឪពុកម្តាយកំពុងផ្តល់អារម្មណ៍សុវត្ថិភាព ដល់កូនរបស់អ្នកដោយអចេតនាថាកូនតែងធ្វើត្រូវគ្រប់កាលៈទេសៈ ហើយពួកគេមិនគួរជួបបញ្ហាក្នុងជីវិតនោះទេ ពោលគឹកាន់ជើងកូនជ្រុលពេក។ ដូច្នេះកូនជំទង់ របស់អ្នកនឹងបាត់ឱកាសក្នុងការយល់ដឹងអំពីសារៈសំខាន់ក្នុងការប្រឈមមុខនឹងបញ្ហាជីវិត ហើយរៀនពីកំហុសរបស់ពួកគេផ្ទាល់។ ហើយពេលឪពុកម្តាយសម្រេចចិត្តជំនួស ឬដោះស្រាយបញ្ហាឱ្យរហូត កូននឹងមានអារម្មណ៍ថាខ្លួនឯង "គ្មានសមត្ថភាព" ក្នុងការធ្វើអ្វីមួយដោយខ្លួនឯងឡើយ។ ពេលខ្លះ កុំការពារកូនពេក ធ្វើឱ្យកូនមិនរឹងមាំទេ។ ឱ្យកូនធ្វើខុសខ្លះ ត្រូវខ្លះ ទើបកូនរឹងមាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3247

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia