ពេលព្រឹកយើងត្រូវអាហារ និងភេសជ្ជៈដើម្បីប៉ូវកម្លាំងស្មារតីបន្តធ្វើការងារ។ ដោយសារសព្វថ្ងៃនេះ មនុស្សភាគច្រើនចូលចិត្តផឹកកាហ្វេជាងភេសជ្ជៈណាទាំងអស់។ មានសំណួរថា តើផឹកកាហ្វេពេលព្រឹកមានអត្ថប្រយោជន៍? នៅត្រង់ចំណុចនេះ សូមបញ្ជាក់ថាបើអ្នកផឹកកាហ្វេដាក់ស្ករច្រើន ៧០ ទៅ១០០% រយៈពេលយូរនាំឱ្យសុខភាពអ្នកមានជំងឺទៅវិញទេ។ ផឹកកាហ្វេមានគុណភាពគឺផឹកអត់ដាក់ស្ករ ឬដាក់ស្ករច្រើនបំផុត ២០%បានហើយ។ ផឹកកាហ្វេពេលព្រឹកជួយការពារជំងឺទាំង ៣នេះ?
១. អ្នកផឹកកាហ្វេពេលព្រឹកជួយកាត់បន្ថយក្រពះកុំឱ្យឃ្លានចំណីអាហារខ្លាំងពេក ហើយវាជួយនាំរាងកាយទៅដុតជាតិខ្លាញ់បានល្អបំផុត។ ព្រោះកាហ្វេសម្បូរទៅដោយសារធាតុ polyphenols ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនឹងការរលាក។ ហើយកាហ្វេក៏ជួយជម្រុញការបំបែកជាតិខ្លាញ់ បង្កើនការរំលាយអាហារបានល្អ និងជួយជម្រុញការផលិតជាតិខ្លាញ់ល្អហើតរំលាយជាតិខ្លាញ់អាក្រក់ ឱ្យអ្នកឆាប់ស្រកគីឡូ។
២. ផឹកាហ្វេពេលព្រឹកជួយកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម។ មានការសិក្សាជាច្រើនបានបង្ហាញថា អ្នកផឹកកាហ្វេពេលព្រឹកជាប្រចាំមានហានិភ័យទាបក្នុងការកើតជំងឺតម្រងនោមរ៉ាំរ៉ៃ។ មកពីនៅក្នុងកាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងការរលាកដែលដើរតួនាទីការពារមុខងារតម្រងនោម។ ហើយជាតិតិកាហ្វេអ៊ីននេះក៏ជួយជម្រុញលំហូរឈាមដោយពង្រីកសរសៃឈាមសម្រាប់មុខងារច្រោះកាកសំណល់របស់តម្រងនោមបញ្ចេញជាតិពុលផងដែរ។
៣. អ្នកផឹកកាហ្វេពេលព្រឹកជួយការការពារជំងឺមហារីក។ ព្រោះកាហ្វេមានសមត្ថភាពជួយកាត់បន្ថយការបំបែកនៃ DNA នៅក្នុងកោសិកា។ បើកោសិកាមិនអាចជួសជុលខ្លួនឯងបានទេ វានាំឱ្យកើតដុំសាច់ និងជំងឺមហារីកជាមិនខានទេ។ ការសិក្សាមួយចំនួនបង្ហាញថា ការផឹកកាហ្វេជាប្រចាំថ្ងៃពិតជាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម និងមហារីកពោះវៀនធំបានយ៉ាងល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព
