ជំងឺ
តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
Tror Sopheap
February 4 2026
3.7 K views

ជំងឺច្រាលអាស៊ីតក្រពះកើតឡើងពេលដែលអាស៊ីតក្នុងក្រពះ ហូរច្រាលត្រឡប់ចូលទៅក្នុងបំពង់អាហារ បណ្តាលឱ្យក្រហាយទ្រូង និងច្រាលជាតិអាស៊ីត ដែលធ្វើឱ្យរំខានដល់សកម្មភាពរស់នៅប្រចាំថ្ងៃនិងការងារជាដើម។ ការច្រាលអាស៊ីតក្រពះ អាចកើតឡើងទាំងចំពោះទារក មនុស្សពេញវ័យ និងមនុស្សចាស់។ នេះជាបញ្ហា​ជំងឺច្រាលអាស៊ីតក្រពះ  និងមូលហេតុ យោងតាមពីមន្ទីរពេទ្យកាល់ម៉ែត៖

តើរោគសញ្ញានៃជំងឺច្រាលអាស៊ីតក្រពះមានដូចម្តេចខ្លះ?
១. មានអារម្មណ៍ក្ដៅក្នុងទ្រូង (ក្រហាយទ្រូង) បន្ទាប់ពីបរិភោគអាហារច្រើន ឬពត់បត់ខ្លួន លើកវត្ថុធ្ងន់ៗ ឬទំលាក់ខ្លួនដេក។
២. មានរសជាតិល្វីង ហឹរ ឬជួរក្នុងមាត់ ដែលបណ្ដាលឱ្យមានផលវិបាកក្នុងបំពង់អាហារដូចជា ការរលាក ការហូរឈាម និងពិបាកលេប។
៣. ហើមពោះ មានអារម្មណ៍ថាឆាប់ឆ្អែត ចង្អោរ និងក្អួតបន្ទាប់ពីការបរិភោគ។

តើមូលហេតុណាខ្លះបង្កអោយមានជំងឺច្រាលអាស៊ីតក្រពះ?
១. ភាពមិនប្រក្រតី រឺ ភាពខ្សោយនៃប្រឹសបំពង់អាហារផ្នែកខាងក្រោម (
Sphincter) ដោយការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ និងថ្នាំព្យាបាលជំងឺហឺតមួយចំនួន។
២. ភាពមិនប្រក្រតីនៃបំពង់អាហារ ធ្វើឲ្យអាហារដែលធ្លាក់ចូលទៅក្នុងក្រពះមានការយឺតយ៉ាវ បណ្ដាលឱ្យសារធាតុដែលនៅក្នុងក្រពះហូរត្រឡប់មកវិញ និងស្ថិតនៅក្នុងបំពង់អាហារយូរជាងធម្មតា។
៣. ភាពមិនប្រក្រតីនៃក្រពះ ដែលបណ្ដាលឲ្យមានភាពយឺតយ៉ាវក្នុងការរុញច្រានចំណីអាហារទៅក្នុងពោះវៀន និងបង្កើននូវរោគសញ្ញានៃការច្រាលទឹកអាស៊ីតក្រពះ។ អាហារមានជាតិខ្លាញ់ និងស្ករសូកូឡាគឺកាត់បន្ថយការកន្ត្រាក់របស់ចលនាក្រពះ។
៤. ជំងឺទឹកនោមផ្អែម ជាពិសេសផលលំបាករបស់វាទៅលើសរសៃប្រសាទ។

អ្នកគួរចំណាយពេលខ្លះ ហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងជៀសវាងមានអារម្មណ៍តានតឹង។ ជាចុងក្រោយ ជំងឺច្រាលអាស៊ីតក្រពះអាចក្លាយជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថៃ្ងព្រមទាំងមានការចំណាយច្រើន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia