អត្ថបទ PR
ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន
Kaochou Ly
January 30 2026
64 views

នេះគឺជារឿងដ៏មានមោទនភាពមែនទែននៅពេលដែលមន្ទីរពេទ្យកូនខ្មែរបានសហការជាមួយនឹងក្រុមហ៊ុនកូនខ្មែរដើម្បីការពារកុមារកម្ពុជាទាំងក្មេងប្រុសនិងក្មេងស្រីពីជំងឺមហារីកដោយវីរុស HPV ដែលជំងឺប្រភេទនេះគឺឈានមុខគេលំដាប់ថ្នាក់លេខ ៤ កើតមានលើស្ត្រីភាគច្រើន ហើយអ្នកជំងឺមហារីកមាត់ស្បូនមានថ្មីៗជាង ៦០ម៉ឺននាក់ និងស្លាប់លើសពី ៣៤ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (Maxicare Children Hospital) ដែលជាមន្ទីពេទ្យកុមារឈានមុខគេមួយនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន មៃតូស៊ីសស៍ បៃអូសាយអេនស៍ ឯ.ក (Mitosis Bioscience) បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ផ្គត់ផ្គង់អោយមន្ទីរពេទ្យមានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងការផ្តល់សេវាចាក់វ៉ាក់សាំងការពារមេរោគ HPV ដែលមានគុណភាពខ្ពស់បំផុត (ស្តង់ដារសហរដ្ឋអាមេរិក) ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនិងមានបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីបញ្ជាក់ពីការប្តេជ្ញារួមគ្នាក្នុងការរួមចំណែកមួយនៃការចាក់វ៉ាក់សាំងការពារមេរោគ HPV មានបញ្ជិកាពីក្រសួងសុខាភិបាលត្រឹមត្រូវ ក៏ដូចជា ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូននិងមហារីកពាក់ព័ទ្ធបង្កដោយមេរោគ HPV នៅកម្ពុជា។1
នៅក្នុងពិធី MOU នោះផងដែរគឺប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងលោកវេជ្ជបណ្ឌិត នៅ តាំ សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Mitosis Bioscience ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជំនាញនៃស្ថាប័នទាំងពីរ ។
លោកវេជ្ជបណ្ឌិត នៅ តាំ សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Mitosis Bioscience ក៏មានប្រសាសន៌ថា បច្ចុប្បន្នយើងសង្កេតឃើញថា វ៉ាក់សាំងការពារមេរោគ HPV ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ត្រូវមានតែមលេខបញ្ជិកា និងត្រូវបានក្រុមហ៊ុនបំពាក់តែមសុវត្ថិភាពQR Code ភ្ជាប់ប្រព័ន្ធ MPAS បន្ថែម ដើម្បីការពារការក្លែងបន្លំ។ ដូចនេះ ក្រុមហ៊ុនអំពាវនាវអោយគ្រឹះស្ថានសុខាភិបាលឯកជន សូមទិញវ៉ាក់សាំងពីប្រភពច្បាស់លាស់របសក្រុមហ៊ុន ដែលមានតែមលេខបញ្ជិកាក្រសួងសុខាភិបាល និងតែមសុវត្ថិភាពQR Code។4
ដោយឡែកលោកវេជ្ជបណ្ឌិត វ៉ាន សុខជា បានមានប្រសាសន៍ថា៖ «នៅ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ យើងជឿជាក់ថា ការការពារគឺជាការថែទាំដ៏ល្អបំផុត។ កិច្ចសហការថ្ងៃនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគាំទ្រដល់គោលដៅជាតិក្នុងការលុបបំបាត់ជំងឺមហារីកមាត់ស្បូននៅត្រឹមឆ្នាំ ២០៦៣។ យើងចង់ធានាថា កុមារកម្ពុជាគ្រប់រូបទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត» ។ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់មាតាបិតាពាក់ព័ន្ធនឹងគុណភាពវ៉ាក់សាំង មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានអនុវត្តស្តង់ដារសុវត្ថិភាពយ៉ាងតឹងរ៉ឹង៖
1.  វ៉ាក់សាំងស្តង់ដារ USA: ប្រើប្រាស់វ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក និងមានបញ្ជិកាពីក្រសួងសុខាភិបាល ។
2.  បច្ចេកវិទ្យាផ្ទៀងផ្ទាត់ MPAS: ជាលើកដំបូងដែលមាតាបិតាអាចត្រួតពិនិត្យប្រភពវ៉ាក់សាំងដោយខ្លួនឯង តាមរយៈការស្កេន QR Code លើ «តែមសុវត្ថិភាព» (Mitosis Pharmaceutical Authentication System) មុនពេលចាក់ ដើម្បីធានាថាជាវ៉ាក់សាំងសុទ្ធ ១០០% ។
3.  Cold Chain: ការរក្សាទុកវ៉ាក់សាំងក្នុងទូត្រជាក់វេជ្ជសាស្ត្រស្តង់ដារអន្តរជាតិ ដើម្បីរក្សាប្រសិទ្ធភាពវ៉ាក់សាំងឱ្យនៅដដែល ។
4.  បរិយាកាសកុមារ: ការផ្តល់សេវាធ្វើឡើងក្នុងបរិវេណដែលរៀបចំជាពិសេសសម្រាប់កុមារ ដើម្បីកាត់បន្ថយភាពភ័យខ្លាច ។8
គួរបញ្ជាក់ផងដែរថាមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរគឺជាមន្ទីរពេទ្យកុមារដែលផ្តល់សេវាកម្មពេញលេញលើការថែទាំសុខភាពកុមារដូចជា កម្មវិធីអាហាររូបត្ថម កម្មវិធីអភិវឌ្ឍន៍កុមារ កាលវិភាគចាក់ថ្នាំបង្ការ ការថែទំជំងឺមិនសំរាកពេទ្យ សេវាសង្គ្រោះជាដើម។
សម្រាប់ព័ត៌មានបន្ថែម ឬណាត់ជួបគ្រូពេទ្យ សូមទំនាក់ទំនង៖
●  ទីតាំង៖ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (Maxicare Children Hospital)
●  ទូរស័ព្ទ៖ 092 299 555 / 093 294 555
●  ហ្វេកប៊ុក៖ Maxicare Children Hospital
📍 អគារលេខ៤៩ ផ្លូវ៩៥ កែង៣៦៨ បឹងកេងកង៣

Kaochou Ly
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 3

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
85 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
77 views

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
310 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
123 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
85 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
110 views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia