ចិត្តសាស្ត្រ
ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
Tror Sopheap
January 30 2026
210 views

អ្វីៗគ្រប់យ៉ាងដែលមានភាពអស្ចារ្យបាន គឺកើតពីច្បាប់សន្សំជានិច្ចកាល គ្មានអ្វីបានមកតាមផ្លូវកាត់នោះទេ។ ច្បាប់ធម្មជាតិនេះយុត្តិធម៍ខ្លាំងណាស់ វាដាក់ទោសជនណាដែលល្មើសនឹងច្បាប់សន្សំ។ បើអ្នកចង់មានលុយមួយលានដុល្លារ អ្នកត្រូវរកពីតិចតួចជាមុនសិន។ គ្មានអ្នកណាម្នាក់មិនចេះអ្វីសោះ អាចធ្វើជំនួញបានលុយភ្លាមៗមួយលានដុល្លារជាដាច់ខាត វាត្រូវកើតពីចេញពីការប្រើពេលវេលា សំន្សំចំណេះដឹង និងសំន្សំបទពិសោធន៍ជាច្រើន ដើម្បីដល់គោលដៅបានកំណត់នោះ។ គេហៅថា ច្បាប់សន្សំនៃជីវិត ដើម្បីសម្រេចគោលដៅ។

អ្នកត្រូវរៀនអត់ធ្មត់សំន្សំអ្វីៗដែលអ្នកមានម្តងបន្តិចៗដើម្បីបានតាមវត្ថុបំណងរបស់ខ្លួន។ ការសំន្សំនេះជះឥទ្ធិពលមកលើខ្សែជីវិតរបស់មនុស្សគ្រប់គ្នា។ ការចិញ្ចឹមកូន ការទំនាក់ទំនងក្នុងសង្គម ស្មេហា មិត្តភក្រ័ និងខ្លួនរបស់អ្នក។ ការសំន្សំជាបាតគ្រឹះនៃមាគា៍ទាំងឡាយណាក្នុងការសម្រេចគោលដៅ។ បើមិនស្គាល់វត្តុបំណងរបស់ខ្លួនជាអ្វីទេ អ្នកមិនអាចសម្រេចអ្វីដែលមានតម្លៃសម្រាប់ជីវិតនោះទេ។

ខ្ញុំដឹងថា ខ្ញុំចង់អានសៀវភៅមួយក្បាលខ្លាំងណាស់ គឺខ្ញុំដឹងពីសារៈប្រយោជន៍របស់វា តែខ្ញុំគ្មានលុយទេ បើខ្ញុំគិតថា ខ្ញុំគ្មានលុយទេ រួចនិយាយថា កុំទិញអី ខួរក្បាលរបស់ខ្ញុំនឹងឈប់គិតភ្លាម។ ខ្ញុំគ្រាន់តែប្តូរគំនិតអ្វីៗក៏ប្តូរតាមដែរ។ ខ្ញុំចាប់ផ្តើមរកលុយ និងសន្សំលុយដើម្បីទិញវា។ មនុស្សមានសមត្ថភាពប្រើគំនិតរបស់ខ្លួនដើម្បីដោះស្រាយបញ្ហា។ បើអ្នកស្គាល់ពីអ្វីដែលអ្នកចង់បានពិតប្រាកដ អ្នកនឹងមានថាមពលធ្វើការយ៉ាងអត់ធ្មត់ដើម្បីទទួលបានវា។ ទោះបីវាមានបញ្ហាជាច្រើនក៏ដោយ អ្នកត្រូវដោះស្រាយវាផ្តើមពីតូចដែរ។

ពេលអ្នកចាប់ផ្តើមដោះស្រាយវាពីតូចៗ វាសន្សំជំនាញសមត្ថភាពរបស់អ្នកកាន់តែខ្លាំងឡើង។ ចូរអ្នកសន្សំអ្វីមួយពីតូច វានឹងក្លាយជារបស់ធំមិនខានឡើយ។ ទស្សនៈវិទូចិន សាសនាតៅបាននិយាយថា មុននឹងស្ថបនាអាគារមួយ ត្រូវចាប់ផ្តើមពីដុំឥតមួយសិន មុននឹងធ្វើដំណើរបានរាប់រយៈគីឡូ ត្រូវចាប់ផ្តើមពីជំហានដំបូងសិនដែរ។ អ្នកនឹងឃើញដើមឈើមួយដែលមានភាពលូតលាស់ បានខ្ពស់ និងយ៉ាងរឹងមាំ វាត្រូវប្រើពេលវេលារាប់សិបឆ្នាំ រួចឆ្លងកាត់ឧបសគ្គព្យុះភ្លៀងជាច្រើន។ មនុស្សយើងចង់សម្រេចអ្វីមួយ ត្រូវយល់ពីច្បាប់សន្សំនេះជាមុនសិន។

ពេលអ្នកចាប់ផ្តើមសន្សំអ្វីមួយពីតូច ផលវានឹងចាប់ផ្តើមធំម្តងបន្តិចៗជានិច្ច។ លោក John C. Maxwell​ ជាអ្នកនិពន្ធ និងជាអ្នកជំនាញភាពជាអ្នកដឹកនាំកម្រិតពិភពលោកនេះ ហើយលោកបាននិយាយាថា ទោះបីមានមនុស្សមួយចំនួនកើតមកមានទេពកោសល្យជាងអ្នកដទៃ តែសមត្ថភាពក្នុងការដឹនាំមនុស្សឲ្យដើរតាមនោះ គឺកើតពីច្បាប់សន្សំជំនាញជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។ ការសម្រេចដំណើរកិច្ចការអ្វីមួយ មិនមែនចាប់ផ្តើមត្រឹមតែមួយថ្ងៃចប់នោះទេ គឺវាមានតាមដំណាក់កាលនីមួយៗរបស់វាដែលត្រូវប្រើពេលវេលាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3142

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
509 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
357 views

#ចិត្តសាស្ត្រ

ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
Tror Sopheap
February 28 2026
1.2 K views

#ចិត្តសាស្ត្រ

អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
Tror Sopheap
February 24 2026
6.7 K views

#ចិត្តសាស្ត្រ

អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
Tror Sopheap
February 22 2026
275 views

#ចិត្តសាស្ត្រ

ពេលព្រឹកមិនសប្បាយចិត្ត! អ្នកធ្វើរឿង ៣នេះ នាំអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
February 19 2026
1 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.4 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.9 K views
អត្ថបទថ្មីៗ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
#អាហារMarch 18 2026
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia