ចិត្តសាស្ត្រ
អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
Tror Sopheap
February 22 2026
281 views

រឿងពិបាកសម្រាប់អ្នកចង់សម្រកគីឡូគឺទៅហាត់ប្រាណនេះឯង។ តាមអ្នកគ្រូ ហុន ហមុនី ជាគ្រូបង្ហាត់សម្រកគីឡូផ្នែកហាត់ប្រាណនៅក្លឹប Elite Fitness បានលើកឡើងគីឡូថា “សម្រាប់ធាត់ ឬអ្នកលើសគីឡូភាគច្រើន គិតថា ការទៅហាត់ប្រាណមានអារម្មណ៍ខ្មាស់អៀនច្រើន និងខ្លាចគេមើលងាយនៅកន្លែងហាត់ប្រាណហ្នឹងដែរ។ ការពិតទៅ កន្លែងហាត់ប្រាណ ពេលឃើញអ្នកធាត់ទៅហាត់ប្រាណ ពួកគាត់សប្បាយចិត្ត និងចាំជួយលើកចិត្តថែមទៀតផង។ ព្រោះតែពួកគាត់យល់អារម្មណ៍ អ្នកឡើងគីឡូ”។ អ្នកធាត់មានប្រព័ន្ធរាងកាយខ្សោយ ជំងឺក៏រត់ចូលក្នុងខ្លួនលឿនដែរ។ តាមលោកវេជ្ជបណ្ឌិត Justin Grodin, M.D ឯកទេសផ្នែកជំងឺលើសសម្ពាធឈាម បញ្ជាក់ថា បុរសពេញវ័យដែលធាត់លើសគីឡូ ៧៨% ត្រូវប្រឈមមុខនឹងជំងឺលើសឈាម ស្រ្តីដែលធាត់លើសគីឡូ ៦៥%ប្រឈមនឹងជំងឺលើសឈាម”។

ដូចនេះហើយ អ្នកធាត់គួរតែប្រញ៉ាប់ទៅហាត់ប្រាណ និងតមអាហារ។ អ្នកគ្រូ ហមុនី បានលើកពីកូនសិស្សម្នាក់ ដែលមានវ័យក្មេងដែរ ប៉ុន្តែមានទម្ងន់រហូត ១១០គីឡូឯណោះ។ រយៈពេល ១ខែគាត់អាចសម្រកបាន ១០គីឡូជាង ព្រោះតែគាត់ប្តេជ្ញាចិត្ត។ គាត់បានបោះបង់ទូរស័ព្ទឈប់ប្រើប្រាស់ ងាកមកកាត់បន្ថយចំណីអាហារម្តងបន្តិចៗ រហូតគាត់អាចគ្រប់គ្រងរបបអាហារផ្ទាល់ខ្លួនបានសម្រេច។ ចំណែកការធ្វើលំហាត់ប្រាណវិញ គាត់ហាត់ទៀងពេលវេលាណាស់ បើម៉ោង ៤ល្ងាច គាត់មកហាត់ប្រាណ គឺគាត់មកហាត់ហើយ”។ នេះជាគេហៅថា ការឈ្នះលើខ្លួនឯង គឺឈ្នះលើទម្លាប់អាក្រក់សាងទម្លាប់ល្អដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្មេងម្នាក់នេះ។

ហេតុអ្វីក្មេងម្នាក់អាចធ្វើបានសម្រេចបានលទ្ធផលក្នុងការសម្រកគីឡូ? តាមអ្នកគ្រូ ហមុនី បានប្រាប់ថា “ពេលយើងធាត់ តែងតែមាននរណាម្នាក់មើលងាយពីរូបរាងកាយយើងហើយ។ ប៉ុន្តែបើយើងយកការឈឺចាប់នេះ ទៅដេកអោប វាមិនមែនជាដំណោះស្រាយនោះទេ។ ប៉ុន្តែបើយើងយកការឈឺចាប់មកបម្លែងធ្វើជាការហាត់ប្រាណវិញ វាជាថាមពលជម្រុញចិត្តក្នុងការហាត់ខ្លាំងណាស់”។ បើអ្នកខ្វះទឹកចិត្តជម្រុញការហាត់ប្រាណ ប្អូនប្រុសដែលមានទម្ងន់ ១១០គីឡូនេះអីចឹង គាត់យកសម្តីគេមើលងាយ មកធ្វើជាកម្លាំងជម្រុញចិត្តទៅហាត់ប្រាណ កាត់បន្ថយរបបអាហារ កាត់ជាតិខ្លាញ់ កាត់ជាតិផ្អែមៗ មកជំនួសបន្លែ ផ្លែឈើ និងត្រីសាច់គ្មានជាតិខ្លាញ់ជាដើម។

តាមអ្នកគ្រូ ហមុនី បានលើកឡើងថា សម្រាប់អ្នកសម្រកគីឡូ ត្រូវតែព្យាយាមតមអាហារ មិនមែនមានន័យថា អត់ហូបអាហារសោះទេ គាត់គួរហូបឱ្យទៀងពេល តែហូបតិចជាងមុន ទៅលើរបបអាហារមានបន្លែដូចជាស្ពៃ ការ៉ុត សាឡាត់... មានផ្លែឈើដូចជាផ្លែប៉ោមខៀវ ផ្លែប័រ និងផ្លែល្ហុង... ត្រីជាដើម។ ការហូបបែបនេះ កុំឱ្យឈឺក្រពះ ពេលក្រពះដល់ម៉ោងបញ្ចេញជាតិអាស៊ីត ទោះបីរាងកាយអ្នកឃ្លានក៏ដោយ ការឃ្លាននេះវានឹងទៅទាញយកជាតិខ្លាញ់ ជាតិស្ករចាស់ៗ ពីមុន យកមកធ្វើប្រើប្រាស់បម្លែងទៅជាថាមពល កុំឱ្យអ្នកបាក់កម្លាំងរាងកាយ ឱ្យអ្នកស្រកគីឡូ ស្រកជាតិខ្លាញ់បានល្អ”។ សូមអ្នកមានអារម្មណ៍អត់ធ្មត់ ដើម្បីជម្នះលើអារម្មណ៍ដំបូងៗ បែបនេះ កន្លងទៅមួយរយៈ វានឹងក្លាយជាទម្លាប់របស់អ្នកហើយ។ សូម្បីជំនឿចិត្តលើខ្លួនឯង ក៏កើនជាងមុនដែរ៕

លោកអ្នកអាចទំនាក់ទំនងអ្នកគ្រូ ហុន ហមុនី ពីការហាត់ប្រាណនៅក្លឹប Elite Fitness និងសម្រកគីឡូតាមលេខទូរស័ព្ទ 011448461។ អត្ថបទដោយ៖ ទ្រ សុភាព 

គីលា

រៀបការ

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
276 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
828 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
481 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
237 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
669 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
268 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia