ចិត្តសាស្ត្រ
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
Tror Sopheap
February 28 2026
1.2 K views

បើយើងចង់បាន​សុខភាពល្អក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ពិតណាស់យើងចាំបាច់ត្រូវតែគិតគូជាពិសេសទៅលើ របបអាហារ​ ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ការសម្រាកបានគ្រប់គ្រាន់ និងសុខភាពផ្លូវចិត្តផងដែរ។ នេះជាច្បាប់មាសទាំង៤ ដកស្រង់ពីគោលការណ៍ Ikigai អាថ៌កំបាំងអាយុវែង និងរីករាយរបស់ជនជាតិជប៉ុន គឺលោក Héctor García និងលោក Francesc Miralles បានលើកឡើងថា៖

១. ខំធ្វើការឱ្យសកម្ម កុំចូលនិវត្តន៍៖ ប្រជាជនជប៉ុនមានទម្លាប់ធ្វើការងារដោយថាមពលចេញពីចិត្ត ហើយបើទោះជាចាស់ទៅសម្រាកពីការងារក៏ពួកគេមិនចោលសកម្មភាពដែលខ្លួនស្រឡាញ់ដែរ ពួកគេមិនទុកឱ្យខ្លួនទំនេរនោះទេ តែងមានចលនាសកម្មជានិច្ច ដោយមិននៅតែលើគ្រែមួយកន្លែងនោះទេ ព្រោះវាមិនសូវឱ្យអំណាយផលដល់សុខភាព។

២. ផ្សារភ្ជាប់ខ្លួនឯងជាមួយធម្មជាតិ ពេលមានទុក្ខកង្វល់៖ ប្រជាជនជប៉ុនចូលចិត្តការដើរថ្មើរជើង និងការធ្វើដំណើរកម្សាន្ត ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ លំហែខួរក្បាលខ្លះ ដែលវាអាចជួយបង្កើនផលិតភាពការងារ បង្កើនអារម្មណ៍រីករាយ និងធ្វើឱ្យការចងចាំប្រសើរឡើងជាងមុន។​

៣. រស់នៅក្នុងបច្ចុប្បន្នឱ្យល្អ៖ ការរស់នៅមិនជាប់ជំពាក់នឹងអតីតកាល មិន​បារម្ភហួសហេតុអំពីអនាគត រស់នៅថ្ងៃនេះឱ្យល្អ ធ្វើអ្វីដែលពួកគេមានអ្វីឱ្យអស់ពីលទ្ធភាព គឺជាសេចក្តីមួយរបស់ប្រជាជនជប៉ុន ធ្វើឱ្យពួកគេមានអាយុវែង មិនសូវមានទុក្ខកង្វល់ក្នុងចិត្ត។

៤. នៅក្បែរមិត្តល្អៗ៖ ប្រជាជនអាយុវែងរាប់សិបនាក់នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន តែងផ្តល់អាទិភាពលើការចំណាយពេលជាមួយមិត្តល្អៗ ដោយធ្វើការប្រកួតកីឡាមិត្តភាពជាមួយគ្នា ក្នុងភូមិឬកន្លែងដែលពួកគេរស់នៅដើម្បីកម្ចាត់ទុក្ខកង្វល់។ នេះហើយជាមូលហេតុធ្វើឱ្យប្រជាជនជប៉ុនរស់នៅដោយសប្បាយចិត្ត និងធ្វើការរហូតដល់ចាស់ស្លាប់ក៏មាន៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
276 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
828 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
481 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
237 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
669 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
268 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia