ចិត្តសាស្ត្រ
ពេលព្រឹកមិនសប្បាយចិត្ត! អ្នកធ្វើរឿង ៣នេះ នាំអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
February 19 2026
1 K views

ពេលព្រឹកនេះ បើអ្នកគ្មានអារម្មណ៍សប្បាយចិត្តទេ អារម្មណ៍មួយនេះនាំបញ្ហាបន្តកន្ទុយគ្នារហូត។ ខ្មែរយើងហៅថា ស៊យនាំស៊យ។ មកពីយើងគិតទាញរឿងមិនល្អចូលក្នុងជីវិតកាន់តែច្រើន។ បើអ្នកមានបញ្ហានេះ ចូរអ្នកធ្វើរឿង ៣នេះនាំអារម្មណ៍ហេងចូលក្នុងជីវិតឡើងវិញ៖

១. ចំណាយពេល ៥នាទីនាំចិត្តរីករាយ៖ តាមលោកគ្រូ នឹម ឈុន្នី ជាអ្នកដឹកនាំក្រុមហ៊ុនវិបស្សា (Vipassa) ផ្នែកសមាធិបានលើកឡើងថា ពេលព្រឹកបើយើងមានអារម្មណ៍មិនល្អទេ ចូរចំណាយពេលនៅម្នាក់ឯងក្នុងភាពស្ងប់ស្ងាត់ ៥នាទីទៅ១០នាទី មានន័យថា យើងបានបើកច្រកឱ្យផ្លូវចិត្តយើងរស់នៅជាមួយបច្ចុប្បន្នភាព រស់នៅជាមួយការពិតដើម្បីរីករាយជាមួយខ្លួនឯងឡើងវិញ។ ចូលអ្នកចំណាយពេលនៅស្ងប់ស្ងាត់ម្នាកឯង រីករាយជាមួយជីវិតខ្លួនឯងឱ្យមានក្តីសុខពេលព្រឹក ចូរនិយាយជាមួយខ្លួនឯងថា ខ្ញុំមានស្នាមញញឹមជាមួយខ្លួនឯងពេលព្រឹកនេះ ខ្ញុំស្រឡាញ់ខ្លួនឯង... ពេលគិតបែបនេះ អ្នកបានដេញអារម្មណ៍អវិជ្ជមានពេលព្រឹកជំនួសដោយអារម្មណ៍វិជ្ជមានក្នុងចិត្តដោយមានអារម្មណ៍ស្ងប់ស្ងាត់ជាអារម្មណ៍ដែលមានថាមពលក្នុងចិត្តឡើងវិញ។

២. ការដឹងគុណ ប៉ូវផ្លូវចិត្ត៖ វាជាថ្នាំប៉ូវផ្លូវចិត្តរបស់អ្នកខ្លាំងណាស់។ ពេលព្រឹកនេះ សុំអ្នករើសយករឿង៣មកអរគុណបានទេ? ឥឡូវនេះតែម្តង អ្នកសាកអរគុណខ្លួនឯងដែលរឹងមាំ អរគុណឪពុកម្តាយខំចិញ្ចឹមអ្នកធំដឹងក្តី អរគុណមេឃនិងព្រះអាទិត្យបានផ្តល់ពន្លឺ និងមានរឿងជាច្រើនទៀត ការធ្វើបែបនេះចិត្តអ្នកនឹងរីករាយសូម្បីតែទៅធ្វើការនិងរកស៊ីក៏មិនសូវមានអារម្មណ៍តានតឹងដែរ។

៣. ប្រើកាយនាំចិត្តរីករាយ ការធ្វើលំហាត់ប្រាណនេះ មិនត្រឹមតែជួយរាងកាយរបស់អ្នកទេ ជួយដល់ចិត្តគំនិតបានល្អទៀត។ បើសុខភាពរាងកាយអ្នកមានបញ្ហា ចិត្តគំនិតក៏ពិបាកធ្វើការដែរ។ លោកHal Elrod ជាអ្នកនិពន្ធអន្តរជាតិ បាននិយាយថា បើអ្នកចង់បានសុខភាពរឹងមាំ និងផ្លូវចិត្តមានថាមពល អ្នកត្រូវមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំពេលព្រឹក ឬពេលល្ងាច។ ហើយវាបានធ្វើឱ្យរាងកាយ និងសុខភាពរបស់ខ្ញុំ ល្អក្នុងការរស់នៅផងដែរ៕អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3187

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
262 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
826 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
477 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
234 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
666 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
266 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.3 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.4 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia