អាហារ
ចង់ពង្រឹងសុខភាព រស់នៅឆ្ងាយពីជំងឺ នេះជាអាថ៌កំបាំងទាំង៤ ពីជប៉ុន
Thida Pet
February 1 2026
315 views

ជប៉ុនជាប្រទេសដែលមានមនុស្សអាយុវែងជាមធ្យមក្នុងពិភពលោក (បច្ចុប្បន្នឆ្នាំ ២០២៥ ប្រហែល ៨៥ ឆ្នាំ ជាមធ្យមមនុស្សស្រីខ្ពស់ជាងបុរស)។ មិនមែនដោយសារហ្សែនឬសំណាងទេ តែជាលទ្ធផលនៃកត្តាច្រើនយ៉ាងរួមគ្នា។ នេះជាហេតុផល ៤យ៉ាងសំខាន់ៗ នាំឪ្យជប៉ុនមានអាយុវែង៖
ទី១. របបអាហារមានសុខភាព
 •  ញ៉ាំអាហារក្នុងបរិមាណខ្លាញ់ល្អ និងសាច់ក្រហមទាបខ្លាំងជួយកាត់បន្ថយជំងឺបេះដូង និងមហារីកមួយចំនួន។
 •  ញ៉ាំត្រី សណ្តែកសៀង បន្លែ សារ៉ាយ តែបៃតង និងអាហារកែច្នៃតិច (អាហារបែប Washoku បុរាណ)។
 • ញ៉ាំអាហារចានតូចៗ មិនឪ្យហួសកម្រិតកាឡូរី ជួយរក្សាទម្ងន់ល្អ និងអត្រាធាត់ខ្លាំងទាបបំផុតក្នុងពិភពលោក (ប្រហែល ៤-៥% ប៉ុណ្ណោះ)។
ទី២.  របៀបរស់នៅសកម្ម និងមិនអង្គុយយូរ
 •  ដើរច្រើន ពួកគេដើរទៅរថភ្លើង និងដើរទៅហាង ឬការងារជាដើម។
 •  មានវប្បធម៌ហាត់ប្រាណស្រាលៗ ដូចជាដើរ ថែសួន ឬហាត់ប្រាណបែបបុរាណជាប្រចាំថ្ងៃ។
ទី៣.  ផឹកតែបៃតង និងអាហារមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាប្រចាំថ្ងៃ
 •  តែបៃតងញ៉ាំជាប្រចាំថ្ងៃ ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺមហារីក និងបេះដូង។
 •  ញ៉ាំអាហារកែច្នៃដូចជា natto (សណ្តែកសៀងកែច្នៃ) មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ។
ទី៤. ការត្រួតពិនិត្យ និងការអប់រំសុខភាពល្អ
 •  រដ្ឋាភិបាល និងសាលាបង្រៀបអប់រំអំពីរបរចំណីអាហារសុខភាពតាំងពីតូច (Shokuiku)
 •  ការផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹង និងទទួលខុសត្រូវលើសុខភាពដោយខ្លួនឯង។
ដូច្នេះហើយ ប្រជាជនជប៉ុនមានសុខភាព មិនមានអាថ៌កំបាំងតែមួយទេ តែជាការរួមបញ្ចូលគ្នានៃអាហារល្អ សុខាភិបាលគ្របដណ្តប់ របៀបរស់នៅសកម្ម និងវប្បធម៌គាំទ្រសុខភាព។ នេះហើយជាមូលហេតុដែលជប៉ុន៕ អត្ថបទដោយ៖ ទ្រ សុភាព

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia